ទស្សនៈ​៖​ បញ្ហា​ប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​បន្ទប់​ព័ត៌មាន​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​

យើងដែលជាសហនិពន្ធនៃអត្ថបទនេះ ពិតជាចង់បំផុសទឹកចិត្តស្ត្រីឱ្យចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល និងដាក់ពាក្យការងារនៅក្នុងបន្ទប់ព័ត៌មានមួយ ព្រោះមានឱកាសជាច្រើននៅទីនោះ។ ប៉ុន្តែយើងក៏ចង់ឃើញនិពន្ធនាយកទាំងបុរសទាំងស្ត្រី និងអ្នកយកព័ត៌មាន ឆ្លៀតយកឱកាស ដើម្បីប្រឈមមុខនឹងបញ្ហាការយាយីនិងការរើសអើងដែលអាចកើតឡើងនៅក្នុងបន្ទប់​ព័ត៌មាន ដូចជាពួកគេប្រឈមមុខនឹងការងាររាល់ថ្ងៃរបស់ពួកគេផងដែរ។

កូន​​ស្រី​​ឌុ​ច​រៀ​ប​រា​ប់​​ពី​​ការ​​ចូល​​សាសនា​​គ្រិស្ត​របស់​​ឪពុក​​ តែ​​សព​​ត្រូវ​​បូជា​​តាម​​បែប​​ពុទ្ធ​សាសនា​​

ស្រុក​សំឡូត​ ខេត្តបាត់ដំបង៖ ចម្ងាយ​ប្រមាណ១០គីឡូម៉ែត្រ​ពី​ស្រុក​សំឡូត​ ខេត្តបាត់ដំបង គី ស៊ីវ​គីម រស់នៅ​ផ្ទះ​ឈើ​តូច​មួយដែល​ហ៊ុមព័ទ្ធ​ដោយ​ឫស្សី​និង​ដំ​ណាំ​ផ្សេង​ៗទៀត។ ការ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ ​ស៊ីវ​គី​ម ត្រូវ​ឆ្លងកាត់​ផ្លូវ​រដិបរដុប ​ពិបាកធ្វើ​ដំណើរ ព្រមទាំង​ត្រូវ​ឆ្លងកាត់​ស្ពានឈើ​ចាស់​ទ្រុ​ឌទ្រោម​មួយ។

បទ​​យក​កា​រណ៍​៖​ ពេល​​មន្ត្រី​​សហជីព​​បង្ហោះ​​ការ​​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​ នគរ​បាល​​ក៏​​នាំ​​ខ្លួន​​ទៅ​​ពន្ធនាគារ​​

«ម្ចាស់​រោងចក្រ Superl មិន​ធ្វើតាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល និង​សេចក្តី​អំពាវនាវ​ពី​ក្រសួងការងារ​ទេ ពីព្រោះ​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​មិនមែន​តែ​ចំពោះ​កម្មករ​ធម្មតា​ប៉ុណ្ណោះទេ គឺ​គេ​ធ្វើ​ចំពោះ​កម្មករ​មាន​ផ្ទែ​ពោះ​ប្រាំមួយ​ខែ​ទៀតផង»។ នេះ​ជា​សំណេរ​របស់​នាង​នៅក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្តាញ​សង្គម។

គ្រួសារស្រ្តីពពោះជំនួសព្រមចិញ្ចឹមទារកជាថ្នូរដោះលែងក្រៅឃុំ

ស្ត្រីពពោះជំនួស៣២នាក់អាចនឹងដោះលែងក្រៅឃុំដើម្បីជួបជុំគ្រួសារវិញបន្ទាប់ពីពួកគេមានការប្តេជ្ញាចិត្ត ថានឹងចិញ្ចឹមទារកដែលពួកគេបានពពោះជំនួស ដោយមិនបញ្ជូនទារកទាំងនោះទៅក្រៅប្រទេស។

ស្រ្តីស៊ីឈ្នួលពពោះជំនួសត្អូញត្អែរពីបញ្ហាសុខភាពនិងជីវភាពគ្រួសារ

ស្ថិតនៅភូមិដាច់ស្រាយាលមួយក្នុងខេត្ត​តាកែវ​ មានស្រ្តីជិត២០នាក់ ស៊ីឈ្នួលពពោះជំនួសតាមការអូសទាញពីមេខ្យល់ ដោយសន្យាផ្តល់ថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ ដោយមានអ្នកខ្លះនៅលីវ ហើយអ្នកខ្លះទៀតមានប្តីនិងកូន។

ទារកជាង១០នាក់របស់ស្រ្តីស៊ីឈ្នួលពពោះជំនួសមិនទាន់មានអ្នកទទួលខុសត្រូវ

ស្ត្រីពពោះជំនួសមួយចំនួនសម្រាលបានកូនភ្លោះ ខណៈពេលជាប់ឃុំបណ្តោះអាសន្នដើម្បីរងចាំការកាត់ទោសពីតុលាការក្រុងភ្នំពេញ​​ ប៉ុន្តែមិនទាន់ដឹងថានណាជាអ្នកទទួលខុសត្រូវ​​​ចិញ្ចឹមទារកទាំងនោះទេ។

កុមារ​កំព្រា​ត្រូវ​ការ​ជំនួយ​បន្ទាប់​ពី​បិទ​សារមន្ទីរ​មីន​អាគីរ៉ា

កុមារកំព្រា២០នាក់ប្រឈមនឹងកង្វះអាហារនិងគ្មានកន្លែងស្នាក់នៅបន្ទាប់ពីបិទសារមន្ទីរមីនអាគីរ៉ាដែលពួកគេធ្លាប់រស់នៅ និងការឃុំខ្លួនស្ថាបនិកជាប់ពាក់ព័ន្ធរក្សាអាវុធខុសច្បាប់។

បទយកការណ៍៖ កម្មករសំណង់និងបុគ្គលិកសណ្ឋាគារ ចង់បានប្រាក់ឈ្នួលដូចក្នុងវិស័យកាត់ដេរ

កម្មករសំណង់និងបុគ្គលិកសណ្ឋាគារទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកំណត់ប្រាក់ឈ្នួលអប្បរមាដូចវិស័យកាត់ដេរនិងស្បែកជើង។