ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋាភិបាលអនុញ្ញាតឲ្យនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ ក្រោយក្រសួងនេះបានផ្អាកការនាំចូលនិង​ចែក​ចាយមួយរយៈបន្ទាប់ពីមានពលរដ្ឋពុលស្លាប់នៅខេត្តក្រចេះ។

មតិចម្រុះ៖ ពលរដ្ឋភាគច្រើន មិនដឹងបន្លែណាខ្លះមាន ឬមិនមានជាតិគីមីនោះទេ​

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល ហាក់បានស្តីបន្ទោសប្រជាពលរដ្ឋ ដែលទិញបន្លែ​មានសារធាតុគីមី។ ទោះជាយ៉ាងណា ពលរដ្ឋ នៅរាជធានីភ្នំពេញ ​បាន​អះអាង ​ប្រហាក់​ប្រហែល​​គ្នាថា​ ពួកគេភាគច្រើន​ មិន​ដឹង​បន្លែ​​ប្រភេទ​ណា​​ មាន​ជាតិ​គីមី ​ឬ មិនមាននោះទេ ដោយថា មានតែមន្ត្រីជំនាញរបស់រដ្ឋាភិបាលទេ ដែល​ដឹង​ពី​​បញ្ហា​​នេះ​​។

មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ បារម្ភខ្វះទឹកធ្វើស្រូវប្រាំង

មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ បារម្ភរឿងខ្វះទឹក សម្រាប់កសិករធ្វើស្រូវប្រាំងនៅឆ្នាំនេះ ខណៈពួកគាត់ទើបធ្វើបានប្រមាណជាង ២០០ហិកតា ហើយកំពុងខ្វះទឹកដើម្បីប្រើប្រាស់។

ក្រសួងថាជំងឺថ្មីឈ្មោះ ម៉ូសាអ៊ិក ធ្វើឲ្យទិន្នផលដំឡូងមីធ្លាក់ចុះខ្លាំង

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា​ជំងឺ​ថ្មី​ម្យ៉ាង​កើត​លើ​ដំឡូង​មី​ឈ្មោះ​ថា​ ម៉ូសាអ៊ិក​ (Cassava Mosaic Disease-CMD) ធ្វើ​ឲ្យ​ទិន្នផល​ដំឡូង​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​បង្គាប់​ ទប់​ស្កាត់​ឲ្យ​មាន​ ប្រសិទ្ធ​ ភាព​កុំ​ឲ្យ​មាន​ការ​រាលដាល​ជំងឺ​ប្រភេទ​នេះ​។​

ស្រូវជាង១ពាន់​ហិកតានៅបន្ទាយមានជ័យ​ខូចដោយសាររាំងស្ងួត

ប្រជាកសិករនិងអាជ្ញាធរមូលដ្ឋាននៅស្រុកភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា ដំណាំស្រូវស្ថិតនៅលើដីជាង១ពាន់បានស្វិតខូចដោយសារភាពរាំងស្ងួត និងមិនមានប្រព័ន្ធទឹកស្រោចស្រព។​

កម្ពុជាកំពុងពង្រឹងគុណភាពពោតយកទៅលក់នៅប្រទេសចិ​ន

កម្ពុជាកំពុងរៀបចំពង្រឹងគុណភាពនៃការដាំដំណាំពោតឲ្យមានអនាម័យនិងបំពេញលក្ខខណ្ឌបទដ្ឋានអន្តរជាតិ ដើម្បីនាំចេញយកទៅលក់នៅទីផ្សារក្នុងប្រទេសចិន។​

ក្រសួងកសិកម្ម​ថាការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​ដូចគ្នាទៅ​នឹង​​ប្រទេស​ជា​ច្រើន​នៅ​អ៊ឺរ៉ុប

ក្រសួង​កសិកម្ម​ថាការ​ធ្វើចំណាកស្រុក​របស់​ពល​រដ្ឋ​ខ្មែរពី​ទីជន​បទ​ ទៅ​ទីក្រុង និង​ក្រៅ​ប្រទេស​គឺ​មិន​មែន​ជា​រឿង​ចំឡែក​នោះ​ទេ ដោយ​ថាមាន​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប និង​អាស៊ី​ក៏​ធ្វើ​បែប​នេះ​ដូច​គ្នា​ដែរ។

អង្គការមួយថាបានជួយកសិករជាង២ម៉ឺនគ្រួសារបង្កើនប្រាក់ចំណូលនិងអាហាររូបត្ថម្ភ

អង្គការហេហ្វឺអន្តរជាតិកម្ពុជា (HEIFER International Cambodia) ឲ្យដឹងថាអង្គការរបស់ខ្លួនបានជួយកសិករជាង២ម៉ឺនគ្រួសារ បង្កើនប្រាក់ចំណូលនិងអាហាររូបត្ថម្ភតាមរយៈការពង្រឹងសិទ្ធិជាម្ចាស់ដល់សហគមន៍ ដែលមានសកម្មភាព លើកកម្ពស់ស្ត្រី និងពង្រឹងសេដ្ឋកិច្ចសង្គម​។

រដ្ឋាភិបាលចាប់​ផ្តើម​​បង្កើត​គម្រោង​រក​ទី​ផ្សារ​កសិកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គម្រោង​រក​ទី​ផ្សារ​កសិកម្ម​ដល់​ប្រជា​កសិករ​ បន្ទាប់​ពី​មាន​ការ​ត្អូញ​ត្អែរ​ពីការធ្លាក់ចុះ​​តម្លៃ​កសិផល​នៅ​​ទីផ្សារ។
All articles loaded
No more articles to load