កសិកម្ម

សង្គមស៊ីវិល៖ ចំណូលពីការជួលដីសម្បទានមិនស្មើនឹងការបាត់បង់ធនធានធម្មជាតិ

រដ្ឋាភិបាលអះអាងថាថវិកាបានពីជួលដីសម្បទានសេដ្ឋកិច្ចមានជាងមួយលានដុល្លារកាលពីឆ្នាំ២០១៥និងជាង​៦០ម៉ឺនដុល្លារគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៦ ខណៈដែលអ្នកជំនាញដីធ្លីនិងសកម្មជនបរិស្ថានយល់ឃើញថាចំណូលនេះហាក់មិនសមស្របនឹងផ្ទៃដីសរុបជាង១,៥លានហិកតានោះ។

ក្រសួងកសិកម្ម​បញ្ជា​អាជ្ញាធរ​បង្រ្កាបបទល្មើសនេសាទ​ឲ្យ​បានតឹងរ៉ឹង

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បានណែ​នាំ​ដល់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឲ្យ​ចាត់​វិធាន​ការតឹង​រ៉ឹង​ក្នុង​ការ​ត្រួត​ពិនិត្យនិង​បង្ក្រាប​បទ​ល្មើស​ជលផល។ក្នុង​សារាចរណែ​នាំ​ចុះ​ថ្ងៃ​ទី៥ កក្កដា ក្រសួង​កសិកម្មបាន​ណែ​នាំដល់សមត្ថកិច្ចរដ្ឋ​បាល​ជល​ផលឲ្យ​សហ​ការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធនិង​អាជ្ញាធរ​ដែន​ដី​ក្នុង​ការត្រួត​ពិនិត្យ ​បង្ក្រាបនិង​ចាប់​ជន​ល្មើស​ជល​ផល​មក​ផ្តន្ទាទោស។
កញ្ញា ធី សុវណ្ណថា សរសេរ​លើ​ហ្វេសប៊ុក​របស់​នាង​ថា​ចង់ស្នើសុំ​សិទ្ធិគ្រប់គ្រង​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ​

នាយករដ្ឋមន្រ្តីសរសើរកញ្ញា ធី សុវណ្ណថា រឿងជួយការពារព្រៃឈើ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានសរសើរសកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលលោកថាបានចូលរួមក្នុងការជួយការពារបរិស្ថាន។ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក ហ៊ុន សែន បានថ្លែងយ៉ាងខ្លីបែបសរសើរថាកញ្ញា ធី សុវណ្ណថា បានដឹកនាំក្រុមទៅតំបន់អារ៉ែង ដែលលោកនេះជាចលនាជួយការពារបរិស្ថានមួយ។ លោកបន្តថាលោកជំរុញនិងលើកទឹកចិត្តឲ្យមានចលនាបែបនេះ។

រដ្ឋាភិបាលតម្រូវឲ្យអ្នកចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោសម្រាប់ពាណិជ្ជកម្មចុះបញ្ជីនៅរដ្ឋបាលជលផល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានបំណងចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោជាលក្ខណៈពាណិជ្ជកម្ម ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលជលផល មុននឹងចាប់ផ្តើមពាណិជ្ជកម្មមួយនេះ។ នេះបើតាមប្រកាសរបស់ក្រសួងកសិកម្មចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។

កម្ពុជាចាប់​ផ្តើម​នាំ​ចូល​គោ​អូស្ត្រាលីជិត៣០០០ក្បាល​ដើម្បី​ធ្វើ​អាជីវកម្ម​សាច់​

ក្រុម​ហ៊ុន​ឯក​ជន​មួយបាន​នាំ​ចូល​គោជិត៣០០០​ក្បាល​មក​ពី​ប្រទេស​អូស្តា្រលីដើម្បី​ធ្វើ​អាជីវកម្ម​កាប់​សាច់​លក់​នៅ​ក្នុងប្រ​ទេស​កម្ពុជា​។

WBផ្តល់ជំនួយ១៣០លានដុល្លារដល់កម្ពុជាសម្រាប់ជួសជុលផ្លូវនិង​ជួយវិស័យកសិកម្ម

ធនាគារពិភពលោក(WB)បាន​ផ្តល់ជំនួយដល់ររដ្ឋាភិបាលកម្ពុជាចំនួន​១៣០លានដុល្លារអាមេរិក ដើម្បីជួយ​លើគម្រោងចំនួន៤ ដែល​ក្នុងនោះ​មាន​ការ​ពង្រឹងលើការថែទាំផ្លូវថ្នល់និង​វិស័យ​កសិកម្មជាដើម។​បើតាមគេហទំព័ររបស់ធនាគារពិភពលោក ​គម្រោងទាំង៤នេះមានទឹកប្រាក់ចំនួន១៣០លានដុល្លារ​ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការថ្មី អនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

រដ្ឋា​ភិបាល​សម្រេចដាក់​ឲ្យ​ដេញ​​ថ្លៃឈើដែល​រឹប​អូសបានជាង៦ម៉ឺនម៉ែត្រគូប

រដ្ឋា​ភិបាល​សម្រេច​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឈើ​​ជាង​៦ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើរឹប​អូសបាន​ក្នុងបេសកកម្ម​របស់​ខ្លួន ដោយ​មាន​តម្លៃ​មូល​ដ្ឋានសរុប​ជាង​១២លាន​ដុល្លារអាមេរិក​។

នាយករដ្ឋមន្រ្តី​ប្រកាស​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយធំ​ដោះស្រាយ​បញ្ហាខ្វះទឹក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសបញ្ចប់”យុទ្ធនាការទ្រង់ទ្រាយធំ”ក្នុងការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋក្នុងអំឡុងពេលគ្រោះរាំងស្ងួត តែលោកថាមិនមែនបញ្ចប់ការចែកទឹកជូនប្រជាពលរដ្ឋក្នុងតំបន់ដែលនៅខ្វះខាតទឹកនោះទេ។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ហ៊ុន សែន បានថ្លែងថាការបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំនេះ ដោយសារមានភ្លៀងធ្លាក់ឡើងវិញ។

ពលរដ្ឋខ្មែរ​១៥នាក់ត្រូវ​ចាប់ខ្លួន​ ដោយ​សារ​កាប់ឈើ​ខុសច្បាប់នៅ​ទឹកដីថៃ​

ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​ពល​រដ្ឋ​ខ្មែរ​១៥នាក់​ត្រូវបាន​អាជ្ញាធរថៃ​ចាប់ខ្លួនកាលពីថ្ងៃ​សៅរ៍សប្តា​ហ៍មុន ដោយ​សារ​រកឃើញថាពួកគេ​ចូល​កាប់ឈើ​ក្រញូង​ខុសច្បាប់នៅប្រទេស​ថៃ។​ក្នុង​សេចក្តីប្រកាស​ព័ត៌មានមួយ​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថាក្រសួង​បាន​ទទួលព័ត៌មានថាមានពលរដ្ឋខ្មែរចំនួន១៥​នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូងក្នុងតំបន់​ឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងភូមិវាំងថាលុកៅ ឃុំកេង​ឌិ​​នសរ ស្រុកណាឌី ខេត្តប្រាជីនបុរី។

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រីរ៉ស់និងត្រី​ឆ្ដោ​ឡើងវិញ

រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រីរ៉ស់ និង​ត្រីឆ្ដោ​ឡើង​វិញ ដោយបញ្ជាក់​ថា ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ការងារ​ជូន​ពលរដ្ឋ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​ចិញ្ចឹម​ត្រី​ទាំង​ពីរ​ប្រភេទ​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។

នាយករដ្ឋមន្រ្តីថា​កុំ​ឲ្យ​ឆ្លៀតកេង​ចំណេញនយោបាយ​លើ​ភាពរាំងស្ងួត​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​កុំ​ឲ្យ​ក្រុមណាមួយ​ឆ្លៀតឱកាស​​កេង​ចំណេញ​នយោបាយ ​ដោយ​សារភាព​រាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថា​អ្នក​ឆ្លៀត​ឱកាស​ទាំងនោះជា​ក្រុម"និយម​ឃោសនាបោកប្រាស់"។​​ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​ភាព​រាំងស្ងួត​ដែលកំពុង​កើតឡើង​នៅកម្ពុជានេះ​ជា​បាតុភូតធម្មជាតិហើយ​ប្រទេស​ដទៃ​ក៏កំពុងជួប​ប្រទះផងដែរ។​ លោក​ថា​នេះ​ជា​បញ្ហាក្នុងតំបន់ទាំងមូលមិនមែនកើតឡើង​តែ​នៅ​​កម្ពុជានោះទេ។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើជាមួយ​រដ្ឋាភិបាល​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួមការពារ​ព្រៃឈើ​​ជាមួយ​រដ្ឋាភិបាល ដោយ​លោក​បញ្ជាក់ថា​រដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ​មាន​គោល​ដៅតែ​មួយ​ក្នុង​ការ​ការពារ​ព្រៃឈើ។​ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​លោក​​បានប្រាប់ទៅ​រដ្ឋមន្រ្តីក្រសួង​បរិស្ថានថា​ឲ្យប្រាប់​ទៅ​​ប្រជា​ពលរដ្ឋ​ចូល​រួម​ជួយ​ការពារ​ព្រៃឈើជាមួយរដ្ឋា​ភិបាល។
All articles loaded
No more articles to load