នាយក​រដ្ឋមន្ត្រីបញ្ជាឲ្យក្រសួង​ ​អាជ្ញាធរនិងក្រុម​ការងារបក្ស ជួយដោះស្រាយបញ្ហា​ទឹក

ប្រមុខរដ្ឋា​ភិបាលនៅ​ថ្ងៃអង្គារនេះ​បញ្ជាឲ្យ​អាជ្ញាធរសាធារណៈនិងក្រុមការងារ​គណបក្សប្រជាជនកម្ពុជាចេញប្រ​តិបត្តិការជួយប្រ​ជាពល​រដ្ឋ​ឲ្យមាន​ទឹកប្រើប្រាស់​ប្រ​ចាំថ្ងៃ ខណៈប្រ​ជាពល​រដ្ឋនៅតាម​ខេត្ត​មួយ​ចំនួន​កំពុងជួបបញ្ហាខ្វះទឹក​។​ក្នុងពិធី​សម្ពោធឲ្យប្រើប្រាស់​ផ្លូវជាតិ​លេខ៥១តភ្ជាប់​ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រ​សួងធនធានទឹក អាជ្ញាធរ​ខេត្ត កាកបាទក្រហមនិង​ក្រុម​ការ​ងារចុះ​មូល​ដ្ឋាន​របស់​គណបក្សប្រ​ជាជន​កម្ពុជា ត្រូវ​រក​វិធី​ផ្គត់​ផ្គង់ទឹក​ប្រើប្រាស់​ដល់ប្រ​ជាពល​រដ្ឋ។

ដំរី​មួយ​ក្បាលងាប់ដោយ​សង្ស័យថា​មក​ពីអាកាសធាតុក្តៅពេក

ដំរីមួយក្បាលនៅខេត្តសៀមរាបងាប់កាលពីព្រឹកថ្ងៃសុក្រ ដោយសង្ស័យថាមកពីអាកាសធាតុក្តៅខ្លាំងពេក។ ប្រភពម្នាក់ដែលមិនបញ្ចេញឈ្មោះនិងធ្វើការនៅកន្លែងក្រោលដំរី ប្រាប់វីអូឌីថាដំរីញីនោះងាប់នៅម៉ោងប្រមាណ១១ព្រឹក ពេលកំពុងដឹកភ្ញៀវទេសចរណ៍នៅមុខប្រាសាទបាក់ខែង។ ប្រភពបន្តថាដំរីនោះងាប់អាចមកពីអាកាសធាតុក្តៅខ្លាំង ដោយលោកបញ្ជាក់ថាដំរីនោះមិនដែលឈឺនិងមានពេទ្យមើលថែត្រឹមត្រូវ។ ប្រភពបញ្ជាក់ថាដំរីត្រូវកប់នៅខាងក្រោយក្រោដំរី មុខប្រាសាទបាក់ខែង។ វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីម្ចាស់គ្រប់គ្រងដំរីបាននៅឡើយទេ។…

សកម្មជនព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួលពានរង្វាន់វីរជនបរិស្ថានពិភពលោក

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច​ ឡេងនិង​ជា​សកម្មជន​ព្រៃឈើ​ម្នាក់ដែល​បាន​ចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ​ នៅថ្ងៃចន្ទនេះ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Gold​man Enviro​nmental Award Prize)ក្នុង​រដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកអាមេរិក​។ បុគ្គល​​៦នាក់មកពីទូទាំងពិភពលោក​ត្រូវបានផ្តល់នូវពាន​រង្វាន់មួយនេះ ក្នុងនោះមានលោក អ៊ូច ឡេង ផងដែរ។​ ពាន​រង្វា​ន់នេះត្រូវ​ផ្តល់ទៅ​បុគ្គល​ដែល​មាន​ការ​ប្តេជ្ញាខ្លាំងក្នុងការពារបរិស្ថាននិងប្រឆាំងនឹង​ការបំផ្លាញបរិស្ថាន។

រដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ

ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងសន្និបាតបូកសរុបលទ្ធផលក្រសួងអប់រំ លោក ហ៊ុន សែន បានថ្លែងថាលោកបានឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងរដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងការដាក់ព្រៃឡង់និងព្រៃតំបន់ភ្នំពេញក្រវ៉ាញ ជាតំបន់ការពារ។ លោកបញ្ជាក់ថាការសម្រេចនេះ គឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា។

នាយករដ្ឋមន្រ្តី​ការពារកិច្ច​ខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​លើ​តម្លៃ​កសិផល​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅថ្ងៃពុធ​នេះ​បាន​ថ្លែង​ថាតម្លៃ​កសិផល​ធ្លាក់ចុះជា​បញ្ហា​រួម​របស់​ពិភព​លោក មិន​មែន​សម្រាប់​តែ​​កម្ពុជានោះទេ ដោយ​លោក​បានរិះគន់អ្នក​នយោបាយ​មួយ​​ចំនួន​ថា​ឃោសនា​បោក​ប្រជាកសិករ​ថា​​នឹង​ធ្វើ​ឲ្យ​តម្លៃ​កសិផលឡើងថ្លៃ។​ក្នុង​ពិធី​ដាក់​សម្ពោធឲ្យប្រើប្រាស់“វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែននៅខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន បានថ្លែង​​ថា​ពិភព​លោក​កំពុង​ជួប​ប្រទះ​នូវ​ការ​ធ្លាក់ចុះថ្លៃ​ដាំណាំ​កសិផល​ តែ​លោក​ថា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ការ​ខិ​តខំ​​ដោះ​ស្រាយ​ប​ញ្ហាទាំងនេះ។​ លោក​មានប្រសាសន៍ថា៖ “ទាក់ទិន​ជាមួយ​នឹង​បញ្ហា​កសិផល មិន​ថា​ស្រូវ​ មិន​ថាពោ​ត មិនថា​​ដំឡូង មិនថាស្អីទេ ពិភព​លោក​កំពុង​ជួបប្រទះនូវបញ្ហាដូចៗគ្នា។ នៅប្រទេស​ថៃ​ ចម្ការកៅ​ចូល​ដល់លាន​ហិកតា គឺអត់​ចាក់ជ័រទេ ព្រោះ​មិន​រួចថ្លៃដើម។ នៅម៉ាឡេស៊ីកំពុង​តែ​​បញ្ហា ក្រៅពីកៅស៊ូ នៅ​មាន​បញ្ហា​អា​ប្រេងទៀត”។

ក្រសួង​​​ពិន័យ​​ប្រាក់​ពី​​១០​ទៅ​​១៥​លាន​រៀល​​សម្រាប់​អ្នក​ធ្វើ​សត្ត​ឃាត​​ដោយ​​មិន​​មាន​លិខិត​អនុញ្ញាត

អ្នក​ធ្វើ​អាជីវកម្ម​សត្តឃាត​នឹង​ត្រូវពិន័យ​អន្តរការណ៍​ជា​ប្រាក់ពី​១០លានទៅ​១៥លានរៀល​ចំពោះ​ការ​ធ្វើសត្តឃាត​​ ដោយ​ពុំមាន​លិខិត​អនុញ្ញាតពីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ។​ នេះ​បើ​យោង​តាម​ច្បាប់ស្តីពីសុខភាព​សត្វ​និង​ផលិតកម្មសត្វដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​កាលពីដើមខែកុម្ភៈ ដោយ​ព្រះមហាក្សត្រ។​

ក្រសួងកសិកម្មបដិសេធជួបពិភាក្សារកដំណោះស្រាយបញ្ហាផលិតផលកៅស៊ូជាមួយលោក ម៉ុង ឫទ្ធី

រដ្ឋមន្ត្រីក្រសួងកសិកម្មបដិសេធសំណើរបស់ក្រុមការងារផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ផ្នែកឯកជន ដែលបានស្នើសុំជួបពិភាក្សាដោះស្រាយបញ្ហាដំណាំកៅស៊ូ ដោយក្រសួងអះអាងថា ក្រសួងមានការងារមមាញឹក និងពុំទាន់មានពេលវេលាសម្រាប់ជំនួបនេះនៅឡើយ។ ការបដិសេធនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន ផ្ញើជូន លោក ម៉ុង ឫទ្ធី សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ផ្នែកឯកជន។

មន្រ្តីថា​ភ្លើងឆេះព្រៃ​​បំផ្លាញ​រថយន្ត​២៧គ្រឿង​នៅ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់

មន្ត្រី​កងរាជអាវុធហត្ថខេត្ត​ពោធិ៍សាត់ឲ្យ​ដឹងថាមាន​ករណីភ្លើងឆេះព្រៃ​ក្នុងបរិវេណ​រដ្ឋ​បាលព្រៃ​ឈើ​ភ្នំក្រ​វាញ ខេត្តពោធិ៍សាត់ កាលពីរសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ​បណ្តាលឲ្យ​ខូចខាត​រថយន្ត​ចំនួន​២៧គ្រឿង។ មេ​បញ្ជាការ​កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ខេង ទីតូ…

ជប៉ុនផ្តល់ជំនួយឥតសំណងជាង២៦ម៉ឺនដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ក្នុងខេត្តចំនួន៣

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសរុបជាទឹកប្រមាណជាង២៦ម៉ឺនដុល្លារសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង និងស្វាយរៀង ព្រមទាំងគម្រោងសាងសង់មជ្ឈមណ្ឌលសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។
All articles loaded
No more articles to load