វិភាគ៖ បាត់ EBA អ្នកប៉ះពាល់ច្រើនជាងអ្នកគំាទ្របក្សកាន់អំណាច?
ការដែលសហភាពអឺរ៉ុប យកប្រព័ន្ធអនុគ្រោះពន្ធ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA ) មកដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យឡើងវិញនោះ វាបានលេចចេញនូវការអះអាងផ្សេងគ្នា រវាងវិស័យឯកជន ការរកឃើញរបស់សង្គមស៊ីវិល និងរដ្ឋាភិបាលអំពីអត្ថប្រយោជន៍នៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ។