ជម្លោះព្រំដែន

មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទព្រមានចាប់អ្នកថាកម្ពុជាកាត់ដីឲ្យវៀតណាមដាក់គុក

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមានចាត់វិធានការ ចាប់អ្នកដែលចោទប្រកាន់ដោយមិនមានភស្តុតាងថា រដ្ឋាភិបាល​កាត់ទឹកដីឲ្យវៀតណាម​ដាក់ពន្ធនាគារ។​

កម្ពុជានិងឡាវឯកភាពគ្នាគ្រោងចុះវាស់ព្រំដែនដែលនៅ «ចម្រូងចម្រាស់»

គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ ឯកភាពគ្នាថានឹងចុះពិនិត្យបង្គោលព្រំមួយចំនួនដែលគណៈកម្មការនេះអះអាងថា នៅមានភាពចម្រូងចំរាស់ដើម្បីដោះស្រាយឈានទៅរកការបោះបង្គោលព្រំដែនបញ្ជាប់រវាងប្រទេសទាំងពីរ។

អ្នក​ឃ្លាំមើល​ព្រំដែន​​ជំទាស់ផែនការ​ផ្ទេរ​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បង្ហាញ​ជំហរ​ជំទាស់​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោងផ្ទេរ​ផែនទី​ខ្នាត ១/១០០,០០០ ទៅ​ផែនទី​ខ្នាត ១/៥០,០០០ ជាមួយ​រដ្ឋាភិបាល​វៀតណាម។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា លោក និង​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក បាន​ឯកភាព​គ្នា​នៅ​ក្នុង​ជំនួប​នៅ​ខេត្ត​សៀមរាប ទៅ​លើ​ការ​ផ្ទេរ​ផែនទី​ខ្នាត ១/១០០,០០០​ ទៅ​ផែនទី​ខ្នាត ១/៥០,០០០​វិញ។

កម្ពុជានិងវៀតណាម គ្រោងស្នើសុំបារាំងផ្ទេរផែនទីពីខ្នាត១លើ១០០ពាន់មក១លើ៥០ពាន់

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាស្នើអ្នកជំនាញផែនទីពីប្រទេសបារាំង ឲ្យធ្វើផែនទីប្តូរពីខ្នាត១លើ១០០ពាន់ ទៅជាខ្នាត១លើ៥០ពាន់វិញ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេរភាគី រវាងនាយករដ្ឋមន្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីវៀតណាមលោក ង្វៀន សួនហ៊្វុក នាកិច្ចប្រជុំស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណលើកទី៩ នៅខេត្ដសៀមរាប...

កម្ពុជារង់ចាំការឆ្លើយតបនឹងកំណត់ទូត ខណៈវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍នៅតំបន់ហាមឃាត់

ម​ន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានៅរង់​ចាំ​ការ​ឆ្លើយតប​នឹង​កំណត់​ទូតដែល​បានដាក់​ទៅ​វៀតណាម​កន្លងមក ដោយ​ថា​កម្ពុជា​មិនមានចំណាត់​ការ​អ្វីទៀតទេ បើទោះជាវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍យាមក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរីក៏ដោយ​។

អាជ្ញាធរកម្ពុជាថាវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរី

អាជ្ញាធរកម្ពុជាអះអាងថា ភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុង​ខេត្តរតនគិរី បើទោះជាភាគីទាំងបានជួបគ្នាស្វែងរកការបញ្ឈប់ការសាងសង់ក៏ដោយ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

កម្ពុជា-វៀតណាម បិទបញ្ចប់កិច្ចពិភាក្សពីបញ្ហាព្រំដែនទាំងគ្មានលទ្ធផល

កម្ពុជា-វៀតណាម បានបិទកិច្ចប្រជុំទាំងគ្មានលទ្ធផល ក្រោយពីពួកគេប្រើពេល២ថ្ងៃជជែកដេញដោលលើភាពចម្រូងសម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់។
ដីខ្មែរស្រែវៀតណាម

វិភាគ៖ កម្ពុជាមិនមានយន្តការច្បាស់លាស់ដើម្បីបញ្ចប់ការជួលដីឲ្យប្រទេសជិតខាង

ក្នុងកំឡុងពេលនៃការកាន់អំណាចរយៈពេលជាង៣៦ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាទទួលរងការវាយប្រហាដោយពាក្យសំដីពីគណបក្សប្រឆាំងថាបានធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនិងអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍ហូរចូលដោយខុសច្បាប់។
គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ ខណៈបញ្ហាព្រំដែនកម្រើកឡើងវិញ

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេលបញ្ហាព្រំដែនបានកម្រើកឡើងវិញ។

កម្ពុជា និង​ឡាវ ឯកភាព​បន្ត​បោះបង្គោល​ព្រំដែន​នៅ​សេសសល់​ជិត​២០​ភាគរយ​

​ប្រទេស​កម្ពុជា និង​ឡាវ បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ខណៈ​ប្រទេស​ទាំង​ពីរ​បោះបង្គោល​បាន​ជាង ៨០​ភាគរយ​។​ ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​កា​ទូត​កម្ពុជា លោក ប្រាក់ សុខុន ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​មិថុនា​កន្លងមកនេះ ក្រសួងការបរទេស​កម្ពុជា ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​

លោក អ៊ុំ សំអាន ថា​នឹងចំណាយពេល​សិក្សា​​បច្ចេកទេសនិង​ឯកសារ​សម្រាប់ត្រៀមខ្លួន​សើរើបញ្ហាព្រំដែន

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​បាន​ចាកចេញពីប្រទេស​អស់រយៈ​ពេល​ជាង​៧ខែ បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញនៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​លោក​ថា​នឹង​ចំណាយ​ពេល​សិក្សា​លើ​ឯកសារ​និងបច្ចេកទេសមួយចំនួនសម្រាប់ត្រៀមខ្លួនសើរើ​បញ្ហាព្រំដែន ​នៅពេលគណបក្ស​ប្រឆាំង​ឈ្នះការបោះឆ្នោត។​

មេបក្ស​អំណាច​ខ្មែរ​ស្នើរដ្ឋមន្រ្តីមហាផ្ទៃ​បំភ្លឺ​រឿងទាហាន​វៀតណាមដាក់​​ក្នុង​វត្ត​ខ្មែរ​និង​បោះ​បង្គោលបេតុង​

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា បានស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ពន្យល់ពី​វត្តមាន​កងទ័ព​វៀតណាមដែ​ល​លោក​ថា​បានបោះទីតាំង​នៅ​វត្ត​ត្រពាំងផ្លុង​ ស្រុកពញាក្រែក ខេត្តកំពង់ចាមនិង​ការ​បោះ​​បង្គោល​បេតុង​មួយ​នៅ​ក្នុង​វត្ត​ស្រែស្ពៃ​ ក្នុង​ស្រុក​អូររាំងឪ ខេត្តត្បូងឃ្មុំ។​លោក សួន សេរីដ្ឋា កាលពីថ្ងៃពុធ​បាន​ដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជា​ពលរដ្ឋនិង​​ពិនិត្យ​មើល​ស្ថានភាពនៅទីនោះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​លើ​ការ​បោះ​បង្គោល​នេះ។​ ក្នុងលិខិត​មួយ​ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ លោក សួន សេរីរដ្ឋា បាន​ឲ្យ​ដឹងថាលោក​បាន​រក​ឃើញថា​នៅ​ក្នុង​បរិវេណ​វត្តស្រែស្ពៃ ឃុំ​គងជ័យ ស្រុក​អូររាំងឪ​ និង​វត្ត​ត្រពាំងផ្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ មានទាហាន​វៀតណាម​ចូល​មកបោះ​ទីតាំង​រស់នៅ​ក្នុង​វត្ត​ហើយ​លួចដាំ​បង្គោល​បេតុង​នៅ​ក្នុងវត្ត ដោយ​លោក​ថា​មិន​ដឹង​ថា​ជា​បង្គោល​អ្វីពិតប្រាកដ​ដែល​បង្ក​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាចយ៉ាងខ្លាំង។​
All articles loaded
No more articles to load