របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន

បន្លែវិលជុំកំពុងជួយលើកកម្ពស់ជីវភាពស្រ្តីមេគ្រួសារនៅពោធិ៍សាត់

ស្ត្រីវ័យកណ្តាលម្នាក់កំពុងបេះសណ្តែកកួរបណ្តើរនិយាយបណ្តើរបានប្រាប់ឱ្យដឹងថា គ្រួសារគាត់ដាំដំណាំបន្លែវិលជុំទទួលបានចំណូលរាល់ថ្ងៃធ្វើឲ្យមានជីវភាពប្រសើរឡើង។ នេះជាការ រៀបរាប់របស់អ្នកស្រី ដោក ណាវី ។​

ស្ត្រីមានផ្ទៃពោះធ្វើការចំណាកស្រុកប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត

លោកស្រី សំ រិន ប្រធានមណ្ឌលសុខភាពទីពោ បានមានប្រសាសន៌ថា៖ ‍‍«ស្ត្រីមានផ្ទៃពោះ មានជីវភាពក្រីក្រធ្វើការងាស៊ីឈ្នួលគេក្នុងព្រៃ ឆ្ងាយពីផ្ទះ គឺមានការប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត»។

ស្ត្រីផ្ទុកមេរោគអេដ៍រងការរើសអើងពីអ្នកជិតខាង

ស្ត្រីម្នាក់(សុំមិនបញ្ចេញឈ្មោះ)មានអាយុ៤៩ឆ្នាំ មានកូនប្រុសតូចៗចំនួន២នាក់ រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលមានផ្ទុកមេរោគអេដ៍តាំងពីទស្សវត្ត១៩៩០ដោយសារឆ្លងពីប្តី។ ហើយសព្វថ្ងៃនេះ គាត់មានការរើសអើងពីអ្នកជិតខាង ដោយគេមិនសូវស្និទ្ធស្នាលនឹងនិយាយលេងជាមួយគាត់ដូចអ្នកដ៏ទៃ សូម្បីតែកូនតូចៗរបស់គាត់ក៏គេមិនសូវឱ្យកូនគេលេងជាមួយដែរ។

តើមូលហេតុអ្វីបានជាកុមារីជាច្រើនមិនចង់ទៅរៀននៅក្នុងសាលាបឋមសិក្សា ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ?

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ និងកុមារីមួយចំនួន បានឲ្យឃើញថានៅក្នុងសាលាបឋមសិក្សា ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ សិស្សស្រីៗនិងអ្នកគ្រូៗគ្មានកន្លែងបន្ទោបង់ឡើយ។ មូលដោយសារតែបង្គន់ខូច ចាស់ ដាច់ទ្វា​ និងអាងទឹកមិនអាចដាក់ទឹកបាន កន្លែងលាងក៏គ្មាន អណ្តូងលូក៏គ្នាគម្រប ហើយមានសម្រាម ដបទឹកសុទ្ធអណ្តែតពាសពេញអណ្តូងទៀតផង ទើបធ្វើឲ្យសិស្សបន្ទោបង់ពាសវាលពាសកាលគ្មានអនាម័យ។

ការចូលរួមការងាសង្គមច្រើន ធ្វើឲ្យគ្រួសារមួយមានការផ្លាស់ប្តូរ

អ្នកស្រី បួន ធឿន មានអាយុប្រហែល ៣៥ឆ្នាំ រស់នៅ ភូមិ ថ្មី ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ ជាអ្នកធ្វើនំពងអន្សង ហើយទូលដើរលក់ នៅក្នុងភូមិ។

ការដឹកនាំក្នុងភាពជាស្រ្តី

នៅវេលាម៉ោងប្រមាណជា ៨: ៣០នាទីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨​ នៅភូមិ មួយ ឃុំ រកាក្នុង ស្រុក ដូនកែវ ខេត្តតាកេវ អ្នកស្រី រស់ ចាន់ថន មានតួនាទីជានាយករង នៃសាលាវិទ្យាល័យជាស៊ីមតាកែវ បានដឹកនាំសិស្សានុសិស្ស មួយក្រុមដើម្បីធ្វើការសំអាតនៅក្នុងទីធ្លាសាលា។

ស្ត្រីវយ័៥៦ឆ្នាំម្នាក់ស្លាប់កណ្តាលវាលស្រែ

ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ព្រោះតែជីវភាពខ្វះខាតដើររើសខ្យងកណ្ដាលវាលស្រែវិលមុខដួលក្នុងទឹកស្លាប់  ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ វេលោម៉ោង ១៧:៣០នាទីម្សិលមិញស្ថិតនៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បញ្ហា ស្រ្ដីសម្រាលកូននៅតាមផ្ទះធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ម្ដាយ នឹងកូន

អ្នកស្រី នាង ផាន់ណា មានចំណាប់អារម្ភណ៍ត្រូវចុះផ្សព្ធផ្សាយតាមមូលដ្ឋានជុំរុញឲ្យស្រ្តីមានផ្ទៃពោះមកសម្រាលកូននៅមណ្ឌុលសុខភាពឲ្យមានសុវត្តិភាពទាំងកូនទាំងម្ដាយ

មន្ត្រីមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក ស៊ុន ជួត បានថ្លែងថាស្ត្រីមានតួនាទីសំខាន់ក្នុងការលើកកម្ពស់អនាម័យក្នុងគ្រួសារ។

នៅក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោលក្រុមអនាម័យភូមិ នាថ្ងៃ01/06/2018 នៅការិយាល័យអង្គការទស្សនៈពិភពលោក ស្រុកសន្ទុក

ស្ត្រីជាភរិយា រងរបួសធ្ងន់ ដោយសាប្តីកាប់មួយពូថៅ ដោយជម្លោះក្នុងគ្រូសារ។

ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីផឹកស្រាស្រវឹងរករឿងទាញពូថៅកាប់បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីហិង្សារកើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ម៉ោង២១.១០នាទីយប់ នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថវិកាសម្រាប់អភិវឍ្ឍន៍សង្កាត់គួតែចាយទៅលើផ្នែកកុមារនិងស្ត្រីដែរ

នៅក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាសង្កាត់លលកសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅសាលាសង្កាត់លលកស លោក នូ រ៉េន ជាតំណាងសហគមន៍បានលើកឡើងថា ថវិកាផ្នែកអភិវឍ្ឍន៍របស់សង្កាត់គួតែធ្វើផែនការចាយទៅលើផ្នែកយេនឌ័រខ្លះ ជាពិសេសគឺការងារស្ត្រីនិងកុមារនឹងការផ្សព្វផ្សាយផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង។កុំផ្តោតតែទៅលើការក៍សាងហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ ព្រោះវានាំឲ្យសល់លុយដែលយើងបានចាត់ចែងវាឲ្យអស់ពីលទ្ធភាព។

អង្គការទស្សនៈពិភពលោក និងផ្តល់ស្បៀងពលកម្មដល់ ប្រជាពលរដ្ឋក្រីក្រដែលមានចំណាប់អារម្ម ធ្វើសួនបន្លែ ទ្រុងមាន់និងបង្គន់។

លោក ចាន់ សុខឃី ជាបុគ្គលិកអង្គការទស្សនៈពិភពលោកបានមានប្រសាសន៌ថា៖ អង្គការទស្សនៈពិភពលោកធ្វើការ ផ្នែកអភិវឌ្ឍន៌ដោយមិនគិតពីកម្រៃ ហើយចង់ឃើញសុខភាពកុមារ បានល្អគ្មានការរំលោភបំពាន កន្លងមក កុមារដែលត្រូវគេចាប់រំលោភក្នុងតំបន់ គោលដៅអង្គការទស្សនៈពិភពលោកមានចំនួន 5នាក់ហើយម្នាក់ជាកូនលោកមេឃុំលោកសូមមិនបញ្ចេញឈ្មោះ មូលហេតុគ្នានបង្គន់គាត់ទៅបន្ទោបង់ក្នុងព្រៃឆ្ងាយពីផ្ទះ។
All articles loaded
No more articles to load