អ្នកសារពត៌មានមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានទៅដល់អ្នកផ្សេងទៀត

នាយិកា អង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) កញ្ញា ស្រី សុធាវីបាននិយាយថាអ្នកសារពត៌មានតួនាទីសំខាន់ក្នុងការពាំនាំនូវពត៌មានទៅដល់អ្នកផ្សេងទៀត ក្នុងការផ្សព្វផ្សាយ ឲ្យមហាជនបានដឹងអំពី គោលនយោបាយ របស់គណបក្ស នីមួយៗដើម្បីធ្វើការសម្រេចចិត្ត តែបើសារពត៌មាន លម្អៀងមិនត្រឹមត្រូវតាមវិជ្ជាជីវរបស់គាត់ ដូជា មានការញុះញង់ បំផុសបំផុល នាំឲ្យមានការប្រើភាសាហិង្សា អាចនាំឲ្យមាន ចលាចលដល់សង្គមផងដែរ។

លោកនាយកសាលា៖ កូនសិស្ស​រៀនមិនចេះ ដោយសារភាពអសកម្មរបស់គ្រូ

ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ ​ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកបាកាននៅឃុំស្នាមព្រះ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧ លោក នាយកសាលា​ចំបក់មាស​ បានលើកឡើងថា​ គ្រូបង្រៀនបានទទួលប្រាក់ខែកែនច្រើន ប៉ុន្តែបង្រៀនសិស្សអសកម្ម​ ពុំសូវមកសាលាទេ ដែលហេតុធ្វើឲ្យសិស្សរៀនមិនចេះ។

ពលរដ្ឋចោទសមត្ថកិច្ច ឧត្តរមានជ័យពុំមានចំណាត់ការ ទើលើឈ្មួញឈើខុសច្បាប់

សមត្ថកិច្ចមួយចំនួននៅខេត្តឧត្តរមានជ័យ រងការរិះគន់ពីប្រជាពលរដ្ឋ ថាអសមត្ថភាព ក្នុងការបង្ក្រាបឧក្រិត្តជនព្រៃឈើឈ្មោះ ឆាយ។

អ្នកភូមិ ដែលរួមមានយុវជន និងកុមារ ធ្វើការសម្អាតបរិស្ថានក្នុងភូមិ

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋនៅភូមិស្វាយសរ ឃុំផ្គាំ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បាននាំគ្នាសម្អាតបរិដ្ឋាន ដោយរើសកាកសំណល់ផ្សេងៗ និង កម្ចាត់ជម្រកសត្វមូស ដើម្បីចូលរួមការពារសុខភាពរបស់កុមារ ដែលនិងអាចបង្ករជម្ងឺរដែលបណ្តាលមកពីមូសខ្លា និង មូសដែកគោលខាំ។

វគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្ត ដាក់ពិន្ទុសហមគន៌ រដ្ឋបាលឃុំ មណ្ឌលសុខភាព សាលាបឋមសិក្សា

នៅក្នុងគោលបំណងផ្ដល់ចំណេះដឹងនិងជំនាញដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៌ អង្គការ RACHA បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្ត ដាក់ពិន្ទុសហមគន៌ រដ្ឋបាលឃុំ មណ្ឌលសុខភាព សាលាបឋមសិក្សា។

តំណាងប្រជាពលរដ្ឋមកពី ៥ភូមិ ស្នើរខាងសុរិយោដី ធ្វើប្លង់ជូនពួកគាត់វិញ

តំណាងប្រជាពលរដ្ឋមកពី ៥ភូមិ ក្នុងសង្កាត់លលស ក្រុងពោធិ៍សាត់ ដែលមានដីធ្លីរងផលប៉ះពាល់ពីការធ្វើប្រឡាយ បានស្នើរសុំទៅខាងសុរិយោដី ឲ្យកាត់ឈ្វាលដីដែលនៅសេសសល់ធ្វើប្លង់ជូនពួកគាត់វិញ ព្រោះអីដីរបស់ពួកគាត់កន្លងមកសុទ្ធតែមានប្លង់រឹងទាំងអស់រួចមកហើយ។

ក្ដីសង្ឃឹមនិងស្នាមញញឹមរបស់ពលរដ្ឋខ្មែរប្រមាណ ២ លាននាក់ អាស្រ័យលើសិទ្ធិទទួលបានព័ត៌មាននិងសេវាល្អ

លោក រី សុថារិទ្ធ មន្រ្តី អង្គការ World Vision Cambodia ប្រចាំទីក្រុងភ្នំពេញ នៅក្នុងកម្មវិធីឆ្លុះបញ្ចាំងប្រចាំឆមាសនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ដីពីគម្រោង សម្លេង និងសកម្មភាព បានថ្លែងប្រាប់ ក្រុមយុវជនអ្នក...

សិក្ខាសាលាស្ដីពី វិធានការបង្ការនឹងទប់ស្កាត់អំពើហឹង្សារលើដៃគូស្និទ្ធស្នាលដែលជាប់ពាក់ព៏ន្ធ នឹងគ្រឿងស្រវឹង

ដោយមើលឃើញពីផលប៉ះពាល់នៃការប្រើប្រាសគ្រឿងស្រវឹង ដែលបង្កឲ្យមានបញ្ហាប្រឈមនៅក្នុងសហគមន៍ អង្គការមូលនិធិអាស៊ី សហការជាមួយមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឈន៌នឹងសន្តិភាព(PDP-Cehfer) ក្រោមជំនួយឧបត្តម្ភរបស់រដ្ឋាភិបាលអូស្រាលី (DFAT) ក្នងការ...

រដ្ឋយល់ព្រមធ្វើប្លង់ ដីស្រែប្រជាពលរដ្ឋជាង៣០០ក្បាលដី ដោយមិនគិតថ្លៃ

ដីស្រែប្រជាពលរដ្ឋជាង៣០០ក្បាលដីស្ថិតនៅភូមិ ដំណាក់អំពិល ដប់បាត ខ្មារ វត្តលួង ជុំរុំសៀម ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់  ដែលរដ្ឋជីកប្រឡាយកាត់ ឥឡូវអភិបាលខេត្តពោធិ៍សាត់ យល់ព្រមធ្វើប្លង់ជូនវិញ ដោយមិនតម្រូវឲ្យពលរដ្ឋម្ចាស់ដីចេញថ្លៃសេវាឡើយ។
All articles loaded
No more articles to load