កម្មករសំណង់ស្ត្រី ត្អូញត្អែពីប្រាក់ឈ្នួលមិនស្មើគ្នា ខណៈធ្វើការដូចគ្នានឹងបុរស

កម្មករជាស្ត្រីធ្វើការផ្នែកចាក់បេតុងជញ្ជាំង និងបាតប្រឡាយធំ ដំណាក់អំពិលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា ពួកគាត់ធ្វើការនៅទីវាលដូចកម្មករប្រុសៗដែរ ប៉ុន្តែទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃតិចជាងកម្មករប្រុសៗ។

ជំនន់ទឹកភ្លៀង ធ្វើឱ្យទីធ្លាសាលាបឋមសិក្សាលលកស លិចទឹក ប៉ះពាល់ដល់ការសិក្សារបស់សិស្ស

នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨​ លោកស្រី នៅ សុផុន នាយិការ សាលាបឋមសិក្សាលលកស ស្ថិតនៅសង្កាត់លលកស ក្រុងពោធិ៍សាត់ បានថ្លែងទៅកាន់លោក មៅ ធនិន អភិបាលខេត្តពោធិ៍សាត់ថា នៅពេលមានជំនន់ទឹកភ្លៀងម្តងៗនាំឱ្យទីធ្លាសាលាលិចទឹក ហើយបានធ្វើឱ្យសិស្សមិនអាចមករៀនបាន។​ លោកស្រីពន្យល់ថា នៅពេលទឹកចូលហើយមិនងាយស្រកទៅវិញទេ ដោយសារទីធ្លាសាលាទំនៀបហើយគ្មានទំនប់បញ្ជៀសនៅផ្នែកខាងលើ។

អ្នកស្រី ពីនសា លាង មានការព្រួយបារម្ភពីអំពើហឹង្សាក្នុងគ្រួសារ

នៅក្នុងវេទិកាសាធារណៈស្ដីពី៖ សារៈសំខាន់នៃផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ៣ឆ្នាំរំកិល អ្នកស្រី ពីនសា លាង បានឡើងមានចំណាប់អារម្មណ៍អំពីទុក្ខកង្វល់របស់ស្ត្រីរស់នៅក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ពីអំពើហឹង្សាក្នុងគ្រួសារ ដោយគាត់លើកឡើងថា នៅពេលដែលប្តីផឹកស៊ីម្តងៗ តែងតែមករករឿងឈ្លោះប្រពន្ធកូន ហើយវាយចានឆ្នាំងមិនឲ្យប្រពន្ធកូនដេកបានសុខឡើយ។

វេទិកាសាធារណៈស្ដីពីសារៈសំខាន់នៃផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ ៣ឆ្នាំរំកិល

ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨ នៅវត្តដូនត្រី ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ

វេទិកាសាធារណៈនេះរៀបចំដោយ អង្គការយុវជនខ្មែរ នឹងអភិវឌ្ឍន៍សង្គម ហៅកាត់ថា(KYSD) មានអ្នកចូលរួម ចំនួន ១១០ នាក់។

សកម្មភាពចុះល្បាតស្រាវជ្រាវ បទល្មើសព្រៃឈើសហគមន៍ច្រណោល

នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៧:៣០ នាទីព្រឹក ក្រុមការងារសហគមន៌ព្រៃឈើច្រណោលឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងគណៈកម្មការសហគមន៍ព្រៃឈើ បានសហការជាមួយអាជ្ញាធរភូមិឃុំ ចុះល្បាតព្រៃដោយស្ម័គ្រចិត្តធ្វើដំណើដោយម៉ូតូមកជួបជុំគ្នានៅកន្លែងគោលដៅ ចុះធ្វើការស្រាវជ្រាវបទល្មើសព្រៃឈើនៅក្នងតំបន់ដែនដីព្រៃសហគមន៍ច្រណោល។

អ្នកភូមិជាង ១០០គ្រួសារ នាំគ្នាមកធ្វើប័ណ្ណក្រីក្រ

នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រហែល១០០គ្រួសារ ដែលរស់នៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដង់ទង់ ខេត្តកំពត បានមកថតរូបនៅវត្តល្អាងដើម្បីធ្វើប័ណ្ណក្រីក្រ។

យុវជនឈ្មោះ សាម សល់ អាយុៈ២០ឆ្នាំ បានស្លាប់ដោយសារត្រីក្រាញ់

ដោយសារការធ្វេសប្រហែស យុវជនម្នាក់បានទទួលគ្រោះថ្នាក់ដល់អាយុជីវិត​ នៅថ្ងៃទី ៦ខែមីនា ឆ្នាំ ២០១៨។

អង្គការទិន្នន័យកម្ពុជា ធ្វើបទបង្ហាញ ដល់ពលរដ្ឋអ្នកសារព័ត៌មាន អំពីសេវាសាធារៈ

អង្គការ ទិន្ននយ័អំពីការអភិវឌ្ឍកម្ពុជា ហៅកាត់ថា ODC និងមជ្ឈមណ្ឌលដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យកម្ពុជា ហៅកាត់ថា CCIM បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីការផ្តល់សេវាសាធារណៈ។

បិតារបស់សិស្សកំពុងព្រួយបារម្ភចំពោះកូនៗដែលមិនអាចទៅសិក្សាបានដោយសារកង្វះសាលារៀន

កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ មានខ្យល់កន្រ្ទាក់គួបផ្សំនឹងខ្យល់គួចបណ្ដាលឲ្យខូចខាតសាលារៀន​ ១ខ្នង មាន២បន្ទប់ ដំបូលប្រកដែក ជញ្ជំងឬស្សី ត្រូវប៉ើងខូចខាតទាំងស្រុង ដែលស្ថិតក្នុងភូមិសណ្ដាយ ជាឧបម្ពន្ធទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុសម្តែងក្តីបារម្ភ ជនជាតិចិនកំពុងដណ្តើមមុខរបរ

ក្រុមប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបាននិងកំពុងសម្តែងក្តីបារម្ភ ជនជាតិចិនមកដណ្តើមយកមុខរបរនិងសេដ្ឋកិច្ច។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ