សិក្ខាសាលាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អៗលើការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងបើកចំហព័ត៌មានសាធារណៈដល់ប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៧ មានរៀបចំសិក្ខាសាលាមួយស្តីពីគម្រោងលើកកំពស់សិទ្ធិ សម្លេង ជម្រើស និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ (Pro-Citizens) ​នៅសាលាស្រុកសន្ទុក ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់រួមមានតំណាងសហគមន៍មូលដ្ឋាន មេឃុំនិងស្មៀនឃុំ អភិបាលស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក ប្រធានសមាគមន៍ក្រុមប្រឹក្សាមូលដ្ឋានខេត្តកំពង់ធំ និងប្រធាទីប្រឹកស្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តកំពង់ធំ។

ក្រុមភ្ញៀវទេសចរណ៍ស្ម័គ្រចិត្តដាំកូនឈើដើម្បីបរិស្ថាន

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ក្រុមភ្ញៀវទេសចរណ៍មួយក្រុមដែលបានមកទស្សនាផ្ទះសហគមន៍នៅមុខប្រាសាទបន្ទាយឆ្មារ បានស្ម័គ្រចិត្តចុះដាំកូនឈើជាមួយក្រុមយុវជនខ្មែរដែលជាឆ្មាំការពារប្រាសាទ។ សកម្មភាពដាំកូនឈើនេះធ្វើឡើងនៅក្នុងទីតាំងបរិវេណមណ្ឌលសុខភាពឃុំបន្ទាយឆ្មារ តែម្តងដើម្បី បានជាម្លប់ជ្រកទៅថ្ងៃអនាគត។

សមាជិកក្រុមប្រឹក្សាឃុំនិងស្រុក ជួបគ្នាចែករំលែកការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងបើកចំហព័ត៌មានសាធារណៈ

នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ នៅសាលាស្រុកប្រាសាទបល្ល័ង្ក មានរៀបចំសិក្ខាសាលាមួយស្តីពីគម្រោងលើកកំពស់សិទ្ធិ សម្លេង ជម្រើស និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ (Pro-Citizens) ​ ដែលមានអ្នកចូលរួមសរុបចំនួន ៤០ (ស្រ្តី ៦នាក់) នាក់រួមមានតំណាងសហគមន៍មូលដ្ឋាន មេឃុំនិងស្មៀនឃុំ អភិបាលស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក។

អភិបាលខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ 

ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គីភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់នៅពេលមានអគ្គិភ័យកើតឡើង។

តំណាងសហគមន៍ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសហគមន៍ព្រៃឈើដោយមានការចូលរួម

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការពង្រីងសមត្ថភាពសហគមន៍មូលដ្ឋានដើម្បី ការតាមដានវាយតម្លៃ ការគ្រប់គ្រងសហគមន៍ព្រៃឈើដោយមានការចូលរួម ត្រូវបានរៀបចំធ្វើរយៈពេល ៤ថ្ងៃ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៧ នៅផ្ទះសំណាក់ពន្លឺថ្មី ខេត្តកំពង់ធំ។

តំណាងសហគមន៍ចូលរួមប្រជុំស្តីអំពីការយល់ដឹងនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

តំណាងសហគមន៍ និងមន្រ្តីនគរបាលចរារណ៍ មន្រ្តីនគរបាលអធិការស្រុកសន្ទុក ក្រុមប្រឹក្សាស្រុកនិងក្រុមប្រឹក្សាឃុំ បានចូលរួមនៅក្នុងកិច្ចប្រជុំមួយស្តីអំពី របាយការស្ទង់មតិពីការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅសាលាស្រុកសន្ទុក។

ប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមសម្អាតទីក្រុង

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ធំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានចូលរួមសម្អាតទីក្រុង ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍” ដែលមានការចូលរួមផងដែរពីសំណាក់ លោក សុខ លូ។

ការចម្រូងចម្រាស់ក្នុងការធ្វើប្រព័ន្ធធារាសាស្ត្រក្នុងឃុំទីពោ

នៅក្នុងកិច្ចប្រជុំរវាងពលរដ្ឋនិងម្ចាស់គម្រោង (ADB) ដើម្បីពិភាក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍន៍គម្រោងប្រព័ន្ធធារាសាស្ត្រក្នុងឃុំទីពោ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាឃុំ ប្រជាពលរដ្ឋដែលបានមកចូលរួមប្រជុំចំនួនបីភូមិ គឺភូមិនិម្មិត ភូមិទីពោ និងភូមិថ្មី សរុបប្រមាណ២០គ្រួសារ បានសំដែងការមិនឯកភាពចំពោះគម្រោងអភិវឌ្ឍន៍នេះទេ​។

សហគមន៍ព្រៃឈើព្រៃក្បាលបី ចុះទប់ស្កាត់បទល្មើសព្រៃឈើរានដីព្រៃធ្វើជាកម្មសិទ្ធ

នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៧ គណៈកម្មករសហគមន៍ព្រៃឈើព្រៃក្បាលបី ដែលស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានចុះពិនិត្យមើលទីតាំងរានដីព្រៃធ្វើកម្មសិទ្ធនិងបានចុចGPSចំនួន២កន្លែងធំៗ ដើម្បីកោះហៅជនល្មើសធ្វើកិច្ចសន្យាបញ្ឈប់ការរុករាន៕
All articles loaded
No more articles to load