ពលរដ្ឋក្រីក្រ១៦១គ្រួសារ ជួបប្រជុំគ្នារឿងការមករស់នៅក្នុងដីសម្បទានសង្គមកិច្ច

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋក្រីក្រ ចំនួន១៦១គ្រួសារ ស្ថិតនៅក្នុងភូមិខៀវ ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ បានជួបប្រជុំជាមួយមន្រ្តីមន្ទីកសិកម្មខេត្តនិងអាជ្ញាធរឃុំ ដើម្បីពន្លឿនការមករស់នៅលើដីសម្បទានរបស់រដ្ឋ។

សហគមន៍‌‌‌‌កសិករអ្នកប្រើប្រាស់ទឹកខេត្តបន្ទាយមានជ័យសិក្សារៀនសូត្រពីបទពិសោធន៍សហគមន៍ខេត្តកំពង់ស្ពឺនិងតាកែវ

តំណាងសហគមន៍‌‌‌‌កសិករអ្នកប្រើប្រាស់ទឹកចំនួន ៣ក្នុងខេត្តបន្ទាយមានជ័យ រួមមាន​សហគមន៍ ពោធិត៍ ២ដើម សហគមន៍‌ ដូនអាវ និងសហគមន៍ អាងទឹក‌ពន្លៃ ‌ កំពុងបំពេញដំណើរទស្សនៈកិច្ចសិក្សាទៅកាន់ សហគមន៍‌អូរត្រែង ក្នុងខេត្ត‌កំពង់ស្ពឺ‌ និងសហគមន៍‌ ធម្មន័យ ក្នុងខេត្តតាកែវ‌‌ ដើម្បីផ្លាស់‌ប្ដូបទពិសោធន៍ និង ចែករំលែកចំណេះដឹង‌ដល់គ្នាទៅវិញទៅមក‌។

ប្រជាពលរដ្ឋនៅភូមិបត់គគីរថ្មី ចូលរួមការផ្សព្វផ្សាយអប់រំស្តីអំពីទឹកស្អាត

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋនៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោងស្រុកបាកាន ខេត្តពោធិសាត់ ចូលរួមការផ្សព្វផ្សាយអប់រំ ស្តីអំពីទឹកស្អាត។

ចំនួនសិស្សពុលអាហារកើនឡើងដល់ជាង៣០០នាក់

គិតត្រឹមរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ចំនួនសិស្សានុសិស្សនៅសាលាបឋមសិក្សាបត់រំដួល ក្នុងឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ដែលពុលអាហារ បានកើនឡើងដល់ជាង ៣០០នាក់ហើយ។

សកម្មភាពពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីរឈ្មោះរបស់ប្រជាពលរដ្ឋឃុំពន្លៃ

ប្រជាពលរដ្ឋ‌ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ‌ បាននិងកំពុងនាំគ្នាមកពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីរ ឈ្មោះបោះឆ្នោតនៅតាមការិយាល័យ ដើម្បីត្រៀមបោះឆ្នោតនាពេលខាងមុខ៕

សហគមន៍ព្រៃឡង់ដុតបំផ្លាញចោលនូវឧបករណ៍ប្រមាញ់សត្វនិងនេសាទខុសច្បាប់​

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បណ្ដាញសហគមន៍ព្រៃឡង់សហការជាមួយមន្រ្តីបរិស្ថានទាំងបីខេត្ត រួមមានខេត្តកំពង់ធំ ក្រចេះ និងព្រះវិហារ បានដុតបំផ្លាញចោលនូវឧបករណ៍ប្រមាញ់សត្វនិងនេសាទខុសច្បាប់​ មួយចំនួនដែលសហគមន៍រិបអូសបាន។

តំណាងប្រជាពលរដ្ឋចំនួនពីរភូមិចូលរួមរៀនវគ្គផ្សព្វផ្សាយអំពីច្បាប់ជលផល

តំណាងព្រជាពលរដ្ឋមកពីភូមិស្រះម្កាក់និងភូមិបត់គគីរថ្មី ចំនួន១១នាក់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីច្បាប់ជលផលនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្នុងវត្តស្រៈម្កាក់ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

ប្រជាពលរដ្ឋ‌ភូមិពន្លៃកំពុងបារម្ភសត្វដង្កូវស៊ីរូងក្នុងដើម បំផ្លាញដំណាំស្រូវពួកគាត់

ប្រជាពលរដ្ឋប្រមាណ‌២៥គ្រួសារនៅក្នុងភូមិពន្លៃ ឃុំ‌‌ ពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ‌ សម្តែងនូវក្តីបារម្ភពីការបំផ្លាញដំណាំស្រូវប្រាំងរបស់ពួកគាត់ ពីសំនាក់សត្វដង្កូវស៊ីរូងក្នុងដើម ដែលកំពុងមានវត្តមាននិងស៊ីបំផ្លាញនៅតំបន់ប្រព័ន្ធធារាសាស្រ្តអាងទឹកពន្លៃ​ក្នុងពេលបច្ចុប្បន្ននេះ (ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៧ នេះទៅ)៕

ប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមក្នុងវេទិកាសាធារណៈស្តីពីសិទ្ធិទទួលព័ត៌មាន

ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណ១៣២នាក់ បានមកចូលរួមក្នុងវេទិកាសាធារណៈមួយស្តីពីសិទ្ធិទទួលព័ត៌មានស្តីពីការបើកចំហព័ត៌មានថវិកាថ្នាក់ក្រោមជាតិ។
All articles loaded
No more articles to load