ក្រសួងពាណិជ្ជកម្មណែនាំទៅមន្រ្តីពីករណីឆបោកក្នុងការដំឡើងកាំប្រាក់

ក្រសួងពាណិជ្ជកម្មបានណែនាំទៅកាន់មន្រ្តីរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នពីករណី ឆបោកតាម ទូរសព្ទថា​ មានការ​ដំឡើង​កាំប្រាក់ ក្នុងគោលបំណងទារសំណូកសូកប៉ាន់សម្រាប់រត់ការឯកសារ។

អាជ្ញាធរអប្សរាថាខ្លួនអនុញ្ញាតឲ្យសង់សំណង់ជិត៣០០ករណី

អាជ្ញាធរអប្សរា ឲ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ ខ្លួនបានអនុញ្ញាតឲ្យសង់សំណង់ជិត៣០០ករណី និងបដិសេធជាច្រើនករណីទៀត។

ក្រសួងមហាផ្ទៃណែនាំនគរបាលកុំឲ្យយកបុណ្យស័ក្តិទៅប្រព្រឹត្តខុសច្បាប់

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរបាល​ឲ្យយកបុណ្យស័ក្តិរបស់ខ្លួនទៅបម្រើប្រជាពលរដ្ឋ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជៀសវាងការយកអំណាចតួនាទីទាំងនោះទៅប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់បានកំណត់នោះ។​

សហគមន៍ស្នើអាជ្ញាធរពន្យល់ពីគម្រោងអភិវឌ្ឍទីក្រុងរណប ដោយ​បារម្ភការ​បណ្តេញ​ចេញ

ប្រជាពលរដ្ឋជាង១០០នាក់ មក​ពីសហគមន៍ចំនួនពីរបានប្រមូល​ផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដោយ​ថា​​ទាម​ទារឲ្យមន្ត្រីស្ថាប័ននេះ ពន្យល់​​ឲ្យ​ច្បាស់​ពី​គម្រោង​​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​​តំបន់​​នោះ ខណៈពួកគេ ព្រួយ​បារម្ភ​ពីការបណ្តេញ​ចេញដោយ​បង្ខំ​ដូច​សហគមន៍​ដទៃ។

នាយករដ្ឋមន្រ្តីឲ្យអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង់ពន្ធដើម្បីបានការធានារ៉ាប់រងពីរដ្ឋ

រដ្ឋាភិបាលតម្រូវឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង់ពន្ធជូនរដ្ឋ ដើម្បីទទួលបានការធានារ៉ាប់រងពីរដ្ឋពេលពួកគេមានគ្រោះថ្នាក់។

ស្នងការរងខេត្តប៉ៃលិនអះអាងថាជ្រើសរើសមន្ត្រីនគរបាលមិនមានពុករលួយទេ

ស្នងការ​រងទទួល​បន្ទុក​ធនធាន​មនុស្សនៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ លោក យឹម សម្បត្តិ បានបកស្រាយថា ដំណើរការជ្រើសរើសមន្ត្រីនគរបាលក្រមខណ្ឌថ្មីដើម្បីបម្រើការងារ មិនជាប់ពាក់ព័ន្ធអំពើពុករលួយនោះទេ។​

របាយការណ៍៖ វៀតណាមលួចនាំឈើខុសច្បាប់ពីកម្ពុជារាប់រយពាន់ម៉ែត្រគូប

ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថានអះអាងថា ចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំ២០១៦ សកម្មភាពលួចកាប់ឈើខុសច្បាប់បានកើតឡើងខ្លាំងនៅតំបន់ការពារក្នុងខេត្តរតនគីរី ដូចជា តំបន់ការពារសហគមន៍ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់ ហើយបើគិតជាប្រាក់សំណូកគឺលើសពី១៣លានដុល្លារអាមេរិក។

អគ្គនាយកម្នាក់នៅក្រសួងសេដ្ឋកិច្ចរងបណ្តឹងពុករលួយ

មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យពិនិត្យលើការប្រើប្រាស់ថវិកាគម្រោង ក្រោមការគ្រប់គ្រងរបស់ លោក ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល។

សមត្ថកិច្ចព្រំដែនរងការចោទថាទារលុយពីពលករធ្វើការស្រុកថៃ

សមត្ថកិច្ចតាមព្រំដែនកម្ពុជាថៃ រងការចោទថា បានទារលុយក្រៅផ្លូវការពីពលករខ្មែរទៅធ្វើការនៅប្រទេសថៃក្នុងម្នាក់ៗប្រមាណ​ពីជាង៣ទៅ៥ម៉ឺនរៀល ខណៈពលករទាំងនោះសម្រុកមកស្រុកខ្មែរវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ។

លោក អាំង មាលតី អស់តំណែងពីក្របខណ្ឌអង្គចៅក្រម

អតីត​ប្រធាន​សាលាដំបូងក្រុងភ្នំពេញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានកាត់ឈ្មោះចេញពីក្របខណ្ឌអង្គចៅក្រមហើយបន្ទាប់ពីបានអនុវត្តទោសរួចរាល់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ