សម្តេច ស៊ីសុវត្ថិ ជីវ័នមុន្នីរក្ស សោយទីវង្គតព្រឹកមិញ

សម្តេច ស៊ីសុវត្ថិ ជីវ័នមុន្នីរក្ស ឧត្តមប្រឹក្សានៃអង្គព្រះមហាក្សត្រ បានយាងចូលទីវង្គតកាលពីព្រឹកមិញនេះ។

សៀមរាប​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សិល្បៈ​អាស៊ាន​-ចិន

ក្រសួង​ទេសចរកម្ពុជា បាន​ប្រកាស​ថា ខេត្តសៀមរាប នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​​សម្ដែង​សិល្បៈ​រួម​គ្នា​អាស៊ាន-ចិន នៅ​ចុង​ខែ​ធ្នូ​នេះ។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ក្នុង​សប្ដាហ៍​នេះ ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​រួម​អាស៊ាន-ចិន ក្រោម​ប្រធាន​បទ “ការតភ្ជាប់​ក្នុង​ភាព​ចម្រុះ​គ្នា” នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នេះ នៅ​ឯ​បរិវេណ​ប្រាសាទ​បាយ័ន។

រដ្ឋលេខា​ធិការ​ទី​ស្តី​ការ​គណរដ្ឋ​មន្ត្រី​ត្អូញ​ត្អែរពី​ការ​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្តព្រះសីហនុ

រដ្ឋលេខា​ធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​លោក​ផៃ ស៊ីផាន បាន​ត្អូញត្អែពី​ការ​ឡើង​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្តព្រះ​សីហនុ ខណៈដែល​ខេត្ត​នេះ​នឹង​ប្រារព្ធពិធី​បុណ្យ​សមុទ្រនៅចុងសប្តាហ៍នេះ​។

ទួល​ប្រាសាទ​បុរាណ​មួយ​ត្រូវ​គេ​គាស់​កកាយ ខណៈ​អាជ្ញាធរ​អប្សរា​ថា មិន​បាន​ដឹង

ទីតាំង​ទួល​ប្រាសាទ​បុរាណ​មួយ ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវបាន​គេ​អះអាងថា កំពុង​ត្រូវបាន​គេ​គាស់​កកាយ ខណៈ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ថា ពុំ​បាន​ដឹង​ករណី​នេះ​នោះ​ទេ។ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំនាគ ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ខេត្ត​សៀមរាប លោក អោក សំអឿន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ទួលប្រាសាទ​បុរាណ​មួយ ស្ថិត​ក្នុង​វត្ត​ប្រាសាទ​ត្រាំនាគ ត្រូវ​បាន​គេ​គាស់​កកាយ និង​ជីក​ដី​កសាង​​គ្រឹះ​ប្រាសាទ​ថ្មី​អស់​រយៈ​ពេល ១សប្ដាហ៍​មក​ហើយ។ លោក​បន្ថែម​ថា លោក​មិន​អាច​​ហាម​ឃាត់​សកម្មភាព​ជីក​កកាយ​នោះ​ទេ ប៉ុន្តែ លោក​បាន​ដាក់​កម្លាំង​ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ។
ចាប៉ី​ដង​វែង (asiasociety)

យូណេស្កូទទួលស្គាល់ចាប៉ីដងវែងថាជាបេតិកភណ្ឌអរូបិយ

អង្គការយូណេស្កូអនុម័តយល់ព្រមតាមសំណើរបស់ប្រទេសកម្ពុជា ហើយផ្តល់ថវិកាគាំទ្រជាង​ម្ភៃម៉ឺនដុល្លារ សម្រាប់ការថែរក្សាចាប៉ីដងវែងជាបន្ទាន់ និងបានចុះបញ្ជីទទួលស្គាល់ថាជាបេតិ​ក​ភណ្ឌអរូបិយ។

អាជ្ញាធរជាតិអប្សរាគ្រោងសង់ស្ពានបណ្ដែតទឹកចូលទស្សនាអង្គរវត្ដ

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ថាប័ននេះ នឹងសង់ស្ពានបណ្ដែតទឹកលើក​ស្សិ​ណខាង​ត្បូង​ស្ពា​ន​​​រានហាលខាងមុខអង្គរវត្ដ នៅចុង​ខែ​វិច្ឆិកានេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូលទ្ស​នាអង្គរវត្ដ​ ជំនួសស្ពានរានហាលខាងមុខអង្គរ ដែលនឹងត្រូវផ្អាកបណ្ដោះ​អា​សន្ន ដើម្បីត្រូវជួសជុល។

ក្រោយបុណ្យ​អុំ​ទូក បានបន្សល់ទុកសំរាមពាលវាលពាសកាល

ក្រោយបុណ្យអុំទូកបានបញ្ចប់ ​សំរាម​បាន​បន្សល់​ទុក​នៅ​រាយ​ប៉ាយនៅ​តាម​ទី​ធ្លា​នានា​​​នៃ​បរិវេណ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក ប៉ុន្តែមាន​ប្រជា​ពល​រដ្ឋ​មួយចំនួនបានចូលរួមសំអាតបរិស្ថាន​។

ពលរដ្ឋចូលរួមក្នុងពិធីបុណ្យអុំទូកត្អូញត្អែរតម្លៃផ្ញើម៉ូតូថ្លៃ

ពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ ត្អូញត្អែរពីតម្លៃផ្ញើម៉ូតូថា យកថ្លៃហួសហេតុ ដោយម៉ូតូមួយគ្រឿងតម្លៃ ៥ពាន់ ទៅ ១ម៉ឺន រៀល ខណៈដែលតម្លៃផ្ញើរធម្មតា ពី ៥០០ ទៅ ១ពាន់រៀលតែប៉ុណ្ណោះ។

លោកគៀត ច័ន្ធថារិទ្ធិ៖ អ្នកចូលរួមបុណ្យអុំទូកមានចំនួន​តិចដោយសារសង្គមជាតិរីកចម្រើន​

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិពន្យល់ថា ចំនួនអ្នកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានចំនួនថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ ដោយសារតែសង្គមជាតិ​មានការរីកចម្រើន​ទាំងជីវភាពពលរដ្ឋ​ និង ហេដ្ឋារចនាសម្ព័ន្ធ។​
All articles loaded
No more articles to load