កាលពីឆ្នាំ២០១៩ តំណាងជនជាតិដើមភាគតិចបានទៅតតាំងក្ដីនៅតុលាការប្រទេសបារាំង ក្រោយដាក់ពាក្យបណ្ដឹងដែល​ប្តឹងក្រុមហ៊ុន ប៊ុឡឺរ៉េ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃជំនឿនិងដីអាស្រ័យផលរបស់ពួកគេដោយមិនបានដោះស្រាយសំណងសមរម្យ។ (សហគមន៍ជនជាតិដើមភាគតិចពូនង)

ជនជាតិ​ដើម​ភាគ​តិច​​ខេត្ត​មណ្ឌល​គិរី ខកចិត្ត​ចំពោះ​តុលាការ​​បារាំង​ដែល​ច្រាន​ចោល​បណ្តឹង​​ពួក​គាត់​

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ​បង្ហាញការខកចិត្តចំពោះតុលាការប្រទេសបារាំង​ដែលបាន​ច្រាន​ចោលបណ្តឹង​របស់​ពួកគាត់ដែល​ប្តឹងក្រុមហ៊ុន ប៊ុឡឺរ៉េ កន្លងមក និងបាន​បង្គាប់​ឱ្យជ​នជាតិដើមភាគតិច​បង់​ប្រាក់ពិន័យជាង២ម៉ឺនអឺរ៉ូ​ ទៅឱ្យក្រុមហ៊ុនមេមួយនេះទៀតផង។

មន្ត្រីបរិស្ថានខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ចុះល្បាតនៅព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរបរិស្ថានខេត្តសៀមរាប)

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​សោក​ស្តាយ​ចំពោះ​ការ​បន្ត​បាត់​បង់​ដើម​ឈើ​កម្រ​នៅ​តំបន់​អង្គរ

ពលរដ្ឋនៅក្រុងសៀមរាប​ និងសង្គមស៊ីវិលមួយចំនួន សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ដើម​ឈើកម្រ​​ៗ​​នៅ​ក្នុង​តំប​​ន់រមណីយដ្ឋានអង្គរ ដោយសារ​តែ​ជនល្មើសបានលួចកាប់ជាបន្តបន្ទាប់​។

ប្រាសាទ «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ (ហ្វេសប៊ុក៖ Fuse Thinnaput)

ពលរដ្ឋ​មួយ​ចំនួន​​ស្នើ​​ក្រសួង​ទៅ​ពិនិត្យ​​​សំណង់​​ប្រាសាទ​​ថៃ​​ដែល​​សង់​​ស្រដៀង​​​​ប្រាសាទ​​អ​ង្គរវត្ត

អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ និងយុវជនមួយចំនួន​ ទាមទារឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះ​ទៅ​​ពិនិត្យ​​សំណង់​ប្រាសាទ​មួយ​​នៅប្រទេសថៃដោយ​ផ្ទាល់​ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ការ​​មិន​ពេញ​ចិត្ត ព្រោះតែ​សំណង់​ប្រាសាទ​នោះ​សង់ឡើង​ស្រដៀង​​ទៅនឹង​​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។

ប្រាសាទ​សំបូរ​ព្រៃគុក​បាន​​ទទួល​ការ​គាំពារ​ជា​អន្តរជាតិ​​ ក្រោយ​ស្ថិត​ក្នុង​​បញ្ជី​​​បេតិ​ក​​ភណ្ឌ​​ពិ​ភព​​​​​​លោក

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា ក្រោយចុះបញ្ជីជា​សម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក​ បានក្លាយជាតំបន់​ទេសចរ​ណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយ និងទទួលបានការ​គាំ​ពារ​ជា​អន្តរជាតិ។

នាយក​រដ្ឋ​មន្ត្រី​ជំរុញ​​ឱ្យ​ការពារ​ប្រាសាទ​បុរាណ​ ចំ​ខួប​នៃ​​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ជា​​បេតិក​​ភណ្ឌ​ពិភ​​ព​​លោក​

ប្រមុខរដ្ឋាភិបាលអំពាវនាវឱ្យ​​ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់​នៅទូទាំងប្រទេសឱ្យ​​បានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។

កម្ពុជា​ដាក់​ក្រុង​បាត់ដំបង​ចូល​ជា​បេក្ខភាព​សមាជិក​បណ្តាញ​ទីក្រុង​ច្នៃ​ប្រតិដ្ឋ​ម្ហូប​អាហារ​របស់​យូណេស្កូ

កម្ពុជាជ្រើសរើសយកទីក្រុងបាត់ដំបងចូលជាបេក្ខភាពសមាជិកបណ្តាញទីក្រុងដែលមានភាព​ច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូក្នុង «ប្រភេទទីក្រុង​ដែល​មានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ» ដើម្បីចែករំលែកនិងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

ក្រសួង​វប្បធម៌​ចាត់​ទុក​​មរណ​ភាព​​ទេវនាដ​និម្មិត​ ឯម ធាយ​ ថា​ជា​ការ​​បាត់បង់​មរតក​មនុស្ស​រស់

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃអង្គារនេះ ដោយលោកយាយ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨៦ឆ្នាំ។

ជន​​ជាតិ​​ដើម​​ភាគ​​តិច​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​លើ​​ក្រុមហ៊ុន​​​ឈូស​ឆាយ​​តំបន់​​ប្រវត្តិ​​សាស្ត្រ​​​នៅ​​ខេត្ត​​ព្រះវិហារ​ ​

​ជនជាតិដើមភាគតិចកួយ ​​នៅស្រុករវៀង ខេត្តព្រះវិហារ ទាមទារទៅអាជ្ញាធរ​រក្សា​ដីតំបន់«សន្លុងស្លដែក»ដែលជាតំប​ន់ប្រវត្តិសាស្ត្ររបស់ពួកគាត់​​​ឱ្យនៅ​ដូច​ដើម និង​ចាត់វិធានការច្បាប់​ចំពោះក្រុមហ៊ុនដែល​បានដាក់​គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់នោះ។

អាមេរិក​គ្រោង​​បញ្ជូន​វត្ថុ​បុរាណ​ចំនួន​២៧​រូប​តម្លៃ​ជិត​៤​លាន​ដុល្លារ​ត្រឡប់​មក​​កម្ពុជា​វិញ ​​

សហរដ្ឋអាមេរិក គ្រោង​​ប្រគល់មកវិញនូវវត្ថុបុរាណចំនួន២៧រូបដែលមានតម្លៃជិត៤ (៣,៨ )លានដុល្លារ មកឱ្យ​​ប្រជាជនកម្ពុជាវិញ នៅថ្ងៃទី១០ ខែមិថុនា ដោយថា ការផ្តល់វត្ថុបុរាណទាំងនេះមកប្រទេសដើមវិញ ជាកិច្ចសហការមួយរវាងប្រទេស​ទាំងពីរមិនឱ្យមានការលួចប្លន់និងការជួញដូរ​​វត្ថុបុរាណ​ខ្មែរបន្តទៀត។ ​

រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នៅក្រុងភ្នំពេញ។

រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ រក្សា​រូប​សំណាក​លោក​ព្រឹទ្ធា​ចារ្យ ក្រម​ង៉ុយ ​នៅ​ទីតាំង​ចាស់​ដដែល​

មន្រ្តីជាន់ខ្ពស់រដ្ឋបាល​រាជធានីភ្នំពេញ ឱ្យដឹងថា រូបសំណាកអ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ ង៉ុយ ​​ត្រូវ​​បាន​អ្នកបច្ចេកទេសរុះរើចេញ ដើម្បីជួសជុលនិងកែលម្អឡើងវិញ ដោយពុំបានរំកិលចេញទៅ​ណា​ទេ ខណៈសាធារណជន​មួយចំនួនដាក់​​ការ​​ព្រួយ​​បារម្ភទៅលើការវិនិយោគរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ ថាអាចនឹងធ្វើឱ្យប៉ះពាល់​ដល់​រូបសំ​ណាកដ៏​ចំណាស់មួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ