ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេត

អាមេរិក​ថា​កម្ពុជា​ទទួល​​ផល​ប្រយោ​ជន៍​ច្រើនពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​

​សហរដ្ឋ​អាមេរិក​មាន​ជំនឿថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​​សម្រាប់​ផលិត​ផល​កាបូប​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិកនឹង​ផ្តល់​ផល​ប្រយោ​ជន៍​ជា​ច្រើន​ដល់​ប្រទេស​ដែល​នាំចូល ហើយ​កម្ពុជា​ជាប្រទេស​មួយ​ដែល​មាន​សក្កានុពល​នៅក្នុង​វិស័យទាំង​នេះ។

អ្នកវិភាគ​ថាការ​លើកលែង​ពន្ធ​លើ​រថយន្ត​ ន.ប ធ្វើឲ្យ​រដ្ឋបាត់ចំណូល

ក្រុមអ្នកវិភាគនិយាយ​ថាការ​សម្រេចលើកលែងពន្ធ​នាំ​ចូល​ទៅ​លើ​រថយន្ត​ដែល​ពាក់​ស្លាក​នគរ​បាល​រាប់រយគ្រឿងនោះ ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​ជាតិនិងផ្តល់ប្រយោជន៍តែទៅលើ​អ្នក​មាន​អំណាច​។
រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាលគ្រោងចំណាយថវិកា៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវ

រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវនិងឡសម្ងួតស្រូវ ដោយថាដើម្បី​ទប់ស្កាត់​​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​របស់កសិករ។
ដំណាំស្រូវ (ដោយ បូ សាវី)

នាយករដ្ឋមន្ត្រីស្វែងរកខ្ចីលុយពីចិន​៣០០លានដុល្លារសម្រាប់បញ្ហាស្រូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលត្រូវការខ្ចីលុយពីចិន​៣០០លានដុល្លារបន្ថែមទៀត សម្រាប់​ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរ​ឡើងវិញ។​
ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ស្ថាប័នរដ្ឋចំនួនពីរស្នើឲ្យធនាគារប្រើនយោបាយទន់លើ​​កសិករ

ក្រសួងសេដ្ឋកិច្ចនិ​ងធនាគារជាតិកម្ពុជាអំពាវនាវឲ្យស្ថាប័នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រើគោលនយោបាយទន់ភ្លន់ចំពោះកសិករ ខណៈកសិករកំពុងជួបប្រទះបញ្ហាកសិផលធ្លាក់ចុះតម្លៃ។
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថតផ្តល់ឲ្យ និងពីហ្វេសប៊ុក)

កសិករនៅបាត់ដំបងចាក់ស្រូវបិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

ប្រជាកសិករប្រហែល៥០០នាក់ នៅស្រុកសង្កែ នៅព្រឹកថ្ងៃអាទិត្យនេះ នាំគ្នាបិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ។
ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

រដ្ឋាភិបាល​ប្រកាស​បញ្ចេញ​ប្រាក់​២៧​លាន​ដុល្លារ​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​ប្រាក់ ២៧​លាន​ដុល្លារ សម្រាប់​ជួយ​ជំរុញ​ស្ថេរភាព​តម្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​​សែន​ក្រអូប​របស់​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​តម្លៃ ៩៩​ម៉ឺន​រៀល​ក្នុង​មួយ​តោន មក​នៅ​ត្រឹម ៧៧​ម៉ឺន​រៀល​ប៉ុណ្ណោះ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក។

ធនាគារស្រូវកំណត់តម្លៃស្រូវទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត

ធនាគារស្រូវនៅខេត្តបាត់ដំបង ប្រកាសទិញស្រូវសែនក្រអូបពីប្រជាពលរដ្ឋក្នុងខេត្តចំនួន៣ ដោយថាដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវ ខណៈពេលដែលប្រជាពលកសិករបានត្អូញត្អែពីការធ្លាក់ថ្លៃនិងការបន្ទាបថ្លៃពីសំណាក់ឈ្មួញពេលបច្ចុប្បន្ននេះ។

លោក សម រង្ស៊ី៖ រដ្ឋអំណាចបណ្តោយឲ្យកសិផលចុះថ្លៃ ធ្វើឲ្យកសិករកាន់តែក្រ

មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេសបានរិះគន់រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ថា បណ្តោយឲ្យកសិផលរបស់ខ្មែរធ្លាក់ចុះថ្លៃ ដោយសារការបើកដៃ​ឲ្យ​ឈ្មួញនាំចូល​កសិផល​ពីបរទេស​កាន់​តែ​ច្រើន​ នាំឲ្យកសិករខ្មែរកាន់តែក្រីក្រ។
All articles loaded
No more articles to load