ឪពុកម្តាយសិស្សបារម្ភកូនធ្លាក់ខ្លួនចូលក្រុមគ្រឿងញៀនពេលសាលាបន្តបិទទ្វារ
ឪពុកម្តាយមួយចំនួននៅតាមជនបទដែលកូនរៀនសាលារដ្ឋ បង្ហាញក្តីបារម្ភថា កូនពួកគាត់រៀនតាមទូរទស្សន៍ ឬតាមទូរសព្ទមិនបានផលល្អទេ ហើយតែងនាំគ្នាលេងច្រើនតាមក្រុម ដែលបារម្ភខ្លាចធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ខណៈនៅតាមស្រុកភូមិពួកគាត់មានអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនច្រើនស្រាប់។