កម្មករ​រោង​ចក្រ​មួយ​នៅ​ផ្លូវ​វេង​ស្រេង​បន្ត​កូដកម្ម​ឱ្យ​ថៅ​កែ​បើក​ប្រាក់​ឈ្នួល​ទៀង​ទាត់​

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ឃែនធើរេន ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានបន្តកូដកម្មក្នុងរោងចក្រមិនធ្វើការងារទៀត​នៅថ្ងៃនេះ ដោយសារថៅកែមិនព្រមធ្វើកិច្ចសន្យាបើកប្រាក់ឈ្នួលទៀងទាត់ជូនពួកគេ។

រដ្ឋា​ភិបាល​​សម្រេច​ឱ្យ​សាលា​ទូទាំង​ប្រទេស​​សម្រាក​​​វិស្សម​កាល​តូច​មុន​កំណត់​

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃចន្ទ​នេះ បានចេញ​សេចក្តី​ណែនាំ​មួយដោយតម្រូវឱ្យគ្រឹះស្ថាន​សិ​ក្សាគ្រប់​កម្រិតរាប់​ចាប់​ពីបឋមសិក្សា មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា គ្រប់​ប្រភេទ​ទាំង​សាធារណៈ និង​​ឯក​ជន ទៅ​ទូទាំង​ប្រទេស​ ចាប់​អនុវត្ត​វិស្សមកាល​តូច មុន​កាល​កំណត់ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែមីនា ត​ទៅ រហូត​ដល់​មាន​ការ​ជូនដំណឹង​ជា​ថ្មី។

ក្រសួង​អប់រំ​ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​ទាំង​រដ្ឋ​ និង​ឯកជន ឈប់​សម្រាក​មុន​ថ្ងៃ​វិស្សមកាល​តូច​

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ផ្អាកការសិក្សាមុនថ្ងៃវិស្សមកាលតូច ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្រសួង​​ដាក់​​កម្មវិធី​​សិក្សា​​តាម​អ៊ិនធឺណិត​​ជួយ​ការ​​សិក្សា​​របស់​​សិស្ស​​ថ្នាក់​​ទី​៩​ និង​ទី​១២ នៅ​ក្រុង​សៀមរាប​​

ក្រសួង​អប់​រំ​បាន​ដាក់​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច E-learning សម្រាប់​ជំនួយ​ដល់​សិស្ស​​រៀន​ថ្នាក់​ទី​៩ និង​ទី​១២ ក្នុងក្រុងសៀមរាប​ដែល​បាន​ផ្អាក​ពី​ការ​សិក្សា​ជាបណ្ដោះ​អាសន្ន ដោយ​សារ​វិបត្តិ​កូវីដ-១៩ (COVID-19)។

សាលា​រៀន​រដ្ឋ​មួយ​ចំនួន​ដាក់​អាកុល​លាង​ដៃ និង​ឧបករណ៍​វាស់​កម្តៅ​

សាលារៀនរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានដាក់អាល់កុលលាងដៃ និងឧបករណ៍ស្ទង់កម្តៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់សិស្ស ខណៈសាលារៀនខ្លះទៀត មិនបានដាក់សម្ភារទាំងនោះទេ។

ផ្ទាំង​ប៉ាណូ​គ្រឿង​ស្រវឹង​ ដាក់​ប្រជែង​គ្នា​តាម​ដង​ផ្លូវ​សំខាន់​ៗ​ រហូត​ដល់​មុខ​សាលារៀន​

ផ្ទាំងប៉ាណូគ្រឿងស្រវឹងនានាដាក់ប្រជែងគ្នានៅតាមបណ្តាវិថីសំខាន់នានាក្នុងរាជធានីភ្នំពេញ រហូតដល់មុខសាលារៀន ដើម្បីផ្សព្វផ្សាយទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋទាំងឡាយ ដែលធ្វើដំណើរតាមដងផ្លូវ ឱ្យបានស្គាល់ និងងាកមកសេពស្រាបៀររបស់ខ្លួន។

AIP ជំរុញ​ឱ្យ​ពង្រឹង​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ដល់​យុវជន​

អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា(AIP) ជំរុញឱ្យមានការពង្រឹងបន្ថែមលើការអប់រំចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសារក្រុមនេះទទួលរងគ្រោះច្រើនជាងគេក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។​

ក្រសួងអប់រំណែនាំ​ទៅ​គ្រឹះស្ថាន​សិក្សា​ឱ្យ​ទប់ស្កាត់ភាពមិនប្រក្រតីនៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រលាញ់

ក្រសួងអប់រំប្រាប់ទៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យ​ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ដោយថា ទិវានេះមិនមែនជាប្រពៃណីរបស់កម្ពុជា​នោះ​ទេ។

ប្រលងចៅក្រម

បេក្ខជន​ប្រឡង​ចៅក្រម៥រូប​ប្ដឹង​ទៅ​លោក​ ហ៊ុន សែន​ ថា​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​លទ្ធផល​ប្រលង​

បេក្ខជន​ប្រឡង​ចៅក្រម៥​រូប​ បាន​ចេញមុខ​ដាក់ពាក្យ​បណ្ដឹង​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្នើ​ឱ្យ​អន្តរាគមន៍​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពួកគេ​ ដោយ​លើកឡើង​ថា​ ការ​ប្រឡង​ជ្រើសរើស​នោះ​គ្មាន​តម្លាភាព​។

ប័ណ្ណប្រកាសស្ដីពីពិព័រណ៍សៀវភៅ

សហ​គ្រា​សសង្គម​មួយ​លក់​សៀវភៅ​បញ្ចុះតម្លៃ​ពី៥០ដល់៩០ភាគរយ​ ដើម្បី​ជំរុញ​វប្បធម៌​អាន​នៅ​កម្ពុជា​

សហគ្រាស​សង្គម​របស់​ម៉ា​លេ​ស៊ី​មួយ​ អះអាង​ថា ​ខ្លួន​នឹង​ដាក់​លក់​សៀវភៅ១លាន​ក្បាល​ បញ្ចុះតម្លៃ​ពី៥០ ដល់ទៅ៩០ភាគរយ​ ដើម្បី​កសាង​វប្បធម៌​នៃ​ការ​អាន​ដល់​ពលរដ្ឋ​កម្ពុជា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ