ការអប់រំ

រដ្ឋាភិបាលប្រកាសអនុវត្តកម្មវិធីបន្ដជំនាញដល់សិស្សកម្រិតអនុវទ្យាល័យ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដាក់ឲ្យកម្មវិធីសិក្សាផ្នែកជំនាញដល់សិស្សដែលកំពុងសិក្សាចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩។

របាយការណ៍សិក្សាកម្ពុជាត្រូវការអាននិងពង្រឹងគុណភាពបណ្តាល័យបន្ថែម​

របាយការណ៍សិក្សារបស់អង្គការទស្សនពិភពលោក បង្ហាញថា សិស្សានុសិស្ស ត្រូវការ គុណភាពបណ្តាល័យ មានសម្ភារគ្រប់គ្រាន់ និង បរិយាកាសល្អក្នុងការអានបន្ថែមទៀត។​
ទិដ្ឋភាពវិទ្យាល័យបាក់ទូក (ហ្វេសប៊ុក)

សមាគមមន្ត្រីរាជការរិះគន់សាលារដ្ឋមួយចំនួន​ថាមិនបង្រៀនសិស្សថ្ងៃបុណ្យចូលឆ្នាំចិន

សមាគមមន្ត្រីរាជការរិះគន់ថ្នាក់ដឹកនំាសាលារដ្ឋមួយចំនួន ដែលឈប់សំរាកនៅថ្ងៃបុណ្យចូលឆ្នាំចិន ​​​ថាធ្វើឲ្យ​ប៉ះ​ពាល់​ដល់ទំនៀមទម្លាប់ខ្មែរនិងគោលនយោបាយសិក្សារបស់រដ្ឋ។
សាលាបឋមសិក្សារៀបរយ ដែលមិនមានអាគារ (ហ្វេសប៊ុក ខ្លែង ឯក)

សាលារៀនមួយនៅខេត្តព្រះវិហារមិនមានអាគារតាំងពីឆ្នាំ​១៩៧៩ដល់បច្ចុប្បន្ន​

សុំច្រើនដងហើយពីសង្គមស៊ីវិល ក្រសួងអប់រំ តែអត់ឃើញមកសង់ឱ្យ ខាងអនុផលព្រៃឈើឃើញធ្លាប់មកសិក្សាស្រាវជ្រាវដែរហើយ ហើយក្រសួងគេថាឱ្យខ្នង ប៉ុន្តែអត់ឃើញមកសង់។ សិស្សពិបាកនោះពិបាកពេកហើយ ពេលភ្លៀងក៏ផ្អាកបង្រៀន ក្តៅខ្លាំងពេកក៏ផ្អាកបង្រៀន ខ្លាចពិបាកកូនគេ បង្រៀនក្រោមដើមអំពិលទឹកបារាំងបួនប្រាំដើមហ្នឹង...

កម្ពុជា និងថៃសហការគ្នាបង្កើតវីដេអូអប់រំពលរដ្ឋអំពីដំណោះស្រាយនិងការគ្រប់គ្រងបឹងធម្មជាតិ

កម្ពុជា និងថៃដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC បានផ្តួចផ្តើមគំនិតបង្កើតវីដេអូខ្លីបបែបអប់រំដើម្បីផ្សព្វផ្សាយចំណេះដឹង និងការអនុវត្តន៍ល្អៗក្នុងការ គ្រប់គ្រងធនធានធម្មជាតិនៅទន្លេសាបរបស់ប្រទេសកម្ពុជា និងទន្លេសុងក្លារបស់ប្រទេស ថៃ។
លោកស្រី ហាក់ ជិនហ៊ន មន្រ្តីប្រឹក្សាអាជីពនៃការិយាល័យអប់រំស្រុកសង្កែ (ណុប វី)

អាណាព្យាបាល​គ្រូ​និង​សិស្ស​និយាយថា​ការ​ប្រឹក្សាយោបល់​អាជីព​នឹង​ធ្វើ​ឲ្យ​សិស្ស​សម្រេច​ចិត្ត​កាន់តែ​ត្រឹម​ត្រូវ

អាណាព្យាបាល​សិស្ស​និយាយថា ​គ្រូ​ប្រឹក្សា​យោបល់​អាជីពបាន​ជួយតំរង់​ទិសក្នុងការ​សិក្សា​និង​គោល​ដៅអនា​គត​ដល់កូនៗ​របស់​ពួកគាត់។

សមាគមគ្រូបង្រៀនថាក្រសួងអប់រំរើសអើងមិនចង់ឲ្យខ្លួនចូលរួមកិច្ចប្រជុំគ្រូបង្រៀនប្រចាំឆ្នាំ

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានចោទប្រកាន់ក្រសួងអប់រំថា មិនចង់ឲ្យសមាគមរបស់ខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំក្រុមគ្រូបង្រៀនប្រចាំឆ្នាំដែលធ្វើនៅខេត្តសៀមរាប ដោយថាមានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

គណៈកម្មការថា អ្នកចូលរួមកម្មវិធីតាំងពិព័រណ៌សៀវភៅឆ្នាំនេះកើនឡើងជាងឆ្នាំមុន

អ្នក​រៀបចំ​កម្មវិធី​ពិព័រណ៌​សៀវភៅ បាន​ឲ្យ​ដឹង​ថា ចំនួនអ្នកចូលរួមព្រឹត្តិការណ៍​ពិព័រណ៌សៀវភៅនៅបណ្ណាល័យជាតិ​នៅ​ឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ដែល​អ្នក​រៀបចំ​ថា នោះ​ដោយសារ​តែ​​មានការចួលរួមពីយុវជននៅតាមសាកលវិទ្យាល័យមួយចំនួនស្ម័គ្រចិត្តរៀប​ចំ និងផ្សព្វផ្សាយកម្មវិធីនេះយ៉ាងទូលំទូលាយនៅ​មុន​ព្រឹត្តិការណ៍​ចាប់​ផ្ដើម។​

របាយការណ៍​៖ សិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងកំពុងសិក្សា​​នៅ​សហរដ្ឋអាមេរិក

របាយការណ៍​មួយដែលមានឈ្មោះថា របាយការណ៍​ទ្វារបើកចំហ ឆ្នាំ២០១៦ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលចេញនៅសប្តាហ៍​នេះ រកឃើញថា ចំនួនសិស្សនិងនិស្សិតកម្ពុជាទៅសិក្សានៅមមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកមានការកើនឡើង។

សាលារៀនមួយជាប់ព្រំដែន​ថៃ​ខ្វះតុសម្រាប់សិស្សក្រោយពេលទទួលបានអាគារថ្មី

គ្រូបង្រៀននិងឪពុកម្តាយសិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទត្បែង នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អំពាវនាវដល់សប្បុរសជននិងរាជរដ្ឋាភិបាល ជួយឧបត្ថម្ភតុសម្រាប់ឲ្យកូនៗរបស់ពួកគាត់​បានអង្គុយសមរម្យដើម្បី​រៀនសូត្រ។​
ការបើកបវេស្សនកាលថ្មីនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក (រូបភាពពីហ្វេសប៊ុកវិទ្យាល័យជាស៊ីមសន្ធរម៉ុក)

លោកនាយករដ្ឋមន្ដ្រីអំពាវនាវឲ្យអាណាព្យាបាលនាំកូនទៅចុះឈ្មោះចូលរៀន

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន​ នៅព្រឹកថ្ងៃអង្គារនេះបានសរសេរលើហ្វេសប៊ុករបស់លោកដោយបានអំពាវ​នាវដល់មាតាបិតានិងអាណាព្យាបាលសិស្សទាំងអស់ ត្រូវប្រញាប់ប្រញាល់បញ្ជូនកូនដែលគ្រប់អាយុទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។

ក្រសួង​អប់រំនិងដៃគូរ​ប្រកាស​ប្រើ​ប្រាស់សៀវភៅ​គោលការណ៍ណែនាំ​ស្តីពី​ការ​ប្រឹក្សា​យោបល់​អាជីព

ក្រសួងអប់រំយុវជននិងកីឡា និងអង្គការជំនួយព្រះវិហារប្រទេសហ្វាំងឡង់ (FCA) ប្រកាសដាក់ឲ្យប្រើសៀវភៅស្តីពីគោលការណ៍ណែនាំប្រឹក្សាយោបល់អាជីព បន្ទាប់ពីទទួលបានជោគជ័យក្នុងគម្រោងសាកល្បងនៅក្នុងខេត្តបាត់ដំបង។
All articles loaded
No more articles to load