គ.ជ.ប. ប្រកាសលទ្ធផលផ្លូវការថ្ងៃស្អែក លទ្ធផលត្រូវបានរំពឹងថាគ្មានអ្វីប្រែប្រួល

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅថ្ងៃ​ស្អែក​នេះ ដូច​ទៅ​នឹង​ការ​គ្រោង​ទុក​របស់​ខ្លួន។

លទ្ធផលព្រាងមេឃុំចៅសង្កាត់៖ CPP ទទួលបាន១១៥៦ ខណៈ CNRP ៤៨៩

យោងតាមហ្វេសប៊ុក លោក រ៉ុង ឈុន សមាជិក គ.ជ.ប លទ្ធផលព្រាង​នៃការបែង​ចែក​អសនៈ​ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន...

លោក សម រង្ស៊ី ថាពលករខ្ទង់១លាននាក់នឹងមកបោះឆ្នោតឲ្យបក្សប្រឆាំងឆ្នាំក្រោយ

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ថ្លែងបែបលើកទឹកចិត្តអ្នកគាំទ្រថា ពលករខ្មែរប្រហែល១លាននាក់ដែលធ្វើការនៅក្រៅប្រទេសនឹងវិលមកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨។

គ.ជ.ប៖ សហភាពអឺរ៉ុបនឹងបន្ដគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០១៨

តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាអះអាងថា ខ្លួននឹងបន្ដគាំទ្រដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានាពេលខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប។
សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

គ.ជ.ប ថានឹងចាប់ផ្តើមចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ នៅដើមខែកញ្ញា

គណៈកម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការចុះឈ្មោះថ្មីក្នុងបញ្ជីបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅដើម​កញ្ញា​ខាងមុខ​នេះ។

បេក្ខជនជាប់ឆ្នោតចៅសង្កាត់ប៉ោយប៉ែតត្រូវបញ្ជូនទៅពន្ធនាគារវិញក្រោយវះកាត់

បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារវិញ នៅព្រឹកនេះ ក្រោយពីវះកាត់ពោះវៀនដុះខ្នែង ខណៈគ្រួសារបារម្ភពីគ្រោះថ្នាក់អាចកើតមានឡើងព្រោះ មុខរបួសមិនទាន់ជាសះ និង កំពុងមានជំងឺផ្សេងៗទៀត។​

CNRP គ្រោងហៅរដ្ឋមន្រ្តីការងារឲ្យបំភ្លឺករណីមិនផ្តល់ថ្ងៃឈប់បន្ថែមទៅបោះឆ្នោត

មន្រ្តីបក្សប្រឆាំងគ្រោងដាក់លិខិតទៅក្រសួងការងារឲ្យបំភ្លឺករណីមិនអនុញ្ញាតថ្ងៃឈប់បន្ថែមដល់កម្មករទៅបោះឆ្នោត កាលពីថ្ងៃទី៤មិថុនាកន្លងទៅ បន្ទាប់ពីសាកសួរផ្ទាល់មាត់​នៅព្រឹកមិញត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចជំទាស់។

គ.ជ.ប ច្រានចោលបណ្តឹងរបស់គណបក្សនយោបាយចំនួន ៣៣បណ្តឹង

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប ​បាន​ច្រានចោល​បណ្តឹង​របស់​គណបក្ស​ធំៗ​ចំនួន​៣៣​បណ្តឹង​ ដោយ​ចាត់​ទុក​ថា​ បណ្តឹង​ទាំង​នោះ​ផុត​កាល​កំណត់​របស់​ច្បាប់​។​

គ.ជ.ប សម្រេចឲ្យបក្សប្រឆាំងឈ្នះនៅសង្កាត់ស្វាយប៉ាកដដែល

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បាន​បដិសេធ​ទៅ​នឹង​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​សម្រេច​រក្សា​លទ្ធផល​បោះ​ឆ្នោត​ឲ្យ​នៅ​ដដែល ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​សង្កាត់​មួយ​នៅ​រាជ​ធានី​ភ្នំពេញ។
All articles loaded
No more articles to load