គ.ជ.ប អំពាវនាវឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យបញ្ជីឈ្មោះនិង​ចុះឈ្មោះបោះឆ្នោត

គ.ជ.ប អំពាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យទៅពិនិត្យបញ្ជីឈ្មោះនិង​ចុះឈ្មោះបោះឆ្នោត ដែលប្រព្រឹត្តទៅពីចាប់ថ្ងៃទី១ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស។

គ.ជ.ប គ្រោង​ចុះ​ឈ្មោះ​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​នេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​ថា ខ្លួន​គ្រោង​នឹង​ចុះ​ឈ្មោះ​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ឌលខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណបក្សប្រជាជនកម្ពុជា​គ្រប់គ្រងអាសនៈទាំងអស់​ក្នុងរដ្ឋសភានីតិកាលទី៦

ទីបំផុត​គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទទួល​​បាន​អាសនៈទាំង១២៥​នៅ​ក្នុង​រដ្ឋសភានីតិកាលទី៦នេះ។

គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃនេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃពុធនេះ។

សមាជិកសភាអូស្ដ្រាលីស្នើកោះប្រជុំប្រទេសហត្ថលេខីសន្ធិសញ្ញា​​សន្តិភាពក្រុងប៉ារីស

សមាជិកសភាអូស្ដ្រាលីមួយរូបបានជំរុញទៅរដ្ឋាភិបាលរបស់ខ្លួនឲ្យកៀងគរភាគីហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឲ្យបើកកិច្ចប្រជុំឡើងវិញ ពាក់​ព័ន្ធនឹងស្ថានភាព​សិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។​

ព្រះសង្ឃមួយចំនួននៅក្រៅប្រទេសបដិសេធមិនទទួលស្គាល់ការបោះឆ្នោត

ក្រុមព្រះសង្ឃនៅក្រៅប្រទេសរួមមានបារាំង អូស្ត្រាលី និងអាមេរិក បដិសេធមិនទទួលស្គាល់ការបោះឆ្នោត ការប្រកាសលទ្ធផល និងរដ្ឋាភិបាលអាណត្តិទី៦។

បក្សកាន់អំណាចរបស់​លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់​គ្រប់​រាជធានី-ខេត្តទាំង​អស់​

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦​ ដែលចេញដោយ គ.ជ. ប បង្ហាញថា​គណបក្សប្រជាជនរបស់​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទទួលបាន​សំឡេង​ច្រើន​ជាងគេនៅគ្រប់រាជធានី-​ខេត្តទាំងអស់។

គណបក្សខ្មែរឈប់ក្រស្នើឲ្យមានការបោះឆ្នោតឡើងវិញ​

គណបក្សខ្មែរឈប់ក្រ ប្រកាសថាខ្លួន​មិនទទួលស្គាល់លទ្ធផលបោះជាតិអាណត្តិទី៦នេះទេ និងស្នើឲ្យមាន​ការបោះឆ្នោតឡើងវិញ។

ខ្មែរ​នៅអា​មេរិក​ប្រកាស​ធ្វើបា​តុក​ម្ម​ប្រឆាំងលោក ហ៊ុន សែន ដោយ​ថា​ដើម្បី​សង្គ្រោះ​​ប្រ​ជាធិ​ប​​តេយ្យ​​

មេដឹក​អតីតបក្សប្រឆាំងសាខាសហរដ្ឋ​អាមេរិក អះអាងថា ប្រជាពលរដ្ឋ​ខ្មែរនៅក្រៅប្រទេសនឹង​ប្រមូលផ្តុំ​គ្នា​​ធ្វើបា​តុ​កម្ម ​មុខស្នាក់​ការ​ក​​ណ្តា​លរបស់​អង្គ​ការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ខណៈមេដឹកនាំ​កម្ពុជា លោកហ៊ុ​ន​ សែន នឹងទៅ​ប្រ​​ជុំ​​​​នៅ​​ទីនោះ។

អូស្រ្តាលីថាមានជម្រើសច្រើនដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតនៅកម្ពុជាដែលខ្លួនថាមិនសេរី

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលី បានលើកឡើងថាប្រទេសខ្លួន​មានជម្រើសជាច្រើន ដើម្បី​ឆ្លើយតបទៅនឹងការ​បោះឆ្នោតនៅកម្ពុជា​ ដែលខ្លួនយល់ថាមិនភាពសេរី និងបើកទូលាយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ