ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦

ចិន ឡាវ និងវៀតណាម ប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

ប្រទេសសង្គមនិយមមួយចំនួនមាន​ដូចជាចិន ឡាវ និងវៀតណាមជាដើមបានប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា ថា មានសេរី និង ត្រឹមត្រូវអាចទទួលយកបាន។

គ.ជ.ប ផ្អាកដំណើរការគេហទំព័រចំនួន២ បណ្តោះអាសន្ន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្អាកដំណើរការគេហទំព័ររបស់ខ្លួន​ចំបួន​ពីរជា បណ្តោះអាសន្ន​ចាប់ពី វេលាម៉ោង៣រសៀល រហូតដល់ម៉ោង ៩យប់នៅថ្ងៃនេះ ។

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

អាល្លឺម៉ង់និងអង់គ្លេសរំឭកកម្ពុជាឲ្យគោរពសន្ធិសញ្ញាទីក្រុងប៉ារីស

រដ្ឋាភិបាលអាល្លឺម៉ង់ និងអង់គ្លេស បានចូលរួមជាមួយក្រុមប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ដែលរិះគន់ថា ការបោះឆ្នោតនៅកម្ពុជាថា មិនមានភាពសេរី និងយុត្តិធម៌ទេ ដូចមានចែងក្នុងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ​

កម្ពុជាសម្តែងការខកចិត្តចំពោះបរទេសដែល​វាយតម្លៃមិនល្អពីការបោះឆ្នោត​

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការខកចិត្តចំពោះប្រតិកម្មរបស់ប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានវាយតម្លៃក្នុងន័យអវិជ្ជមាន​ ចំពោះការបោះឆ្នោតសភាជាហូរហែចាប់តាំងពីថ្ងៃបោះឆ្នោតមកម្ល៉េះ។

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ឌលខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

ក្រុម​ប្រទេសប្រជាធិបតេយ្យ​សម្តែងការខកចិត្តជាបន្តបន្ទាប់​ចំពោះការបោះឆ្នោតនៅកម្ពុជា​

ក្រុមប្រទេសប្រជាធិបតេយ្យ​បន្ថែមទៀត បន្តសម្ដែងនូវការខកចិត្តចំពោះការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយថា ជាការបោះឆ្នោតមួយដែល​មិនសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។​

អ្នក​តាម​ដាន​ថា​សន្លឹក​ឆ្នោត​មិន​បាន​ការ​ បង្ហាញ​ថា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ខ្លះ​ទៅ​ទាំង​ភ័យ​ខ្លាច​

អ្នកតាមដានមួយចំនួនបង្ហាញការយល់ឃើញថា សន្លឹកឆ្នោតមិនបានការជិត៦០ម៉ឺនសន្លឹក ដែល គ.ជ.ប ប្រកាសឲ្យដឹងនោះ ជា​ស​​ញ្ញា​​​បញ្ជាក់ថា អ្នកចេញទៅបោះឆ្នោតមួយចំនួន ទៅទាំងភ័យខ្លាច ក្រោយ​ពីអ្ន​កន​យោបា​យគំ​រាម​ថាអ្នកមិនទៅ​បោះឆ្នោ​ត​ជា​ ក្រុ​មឧ​ទ្ទាមក្រៅច្បាប់។

គ.ជ.ប ទទួល​បណ្តឹងជាង២ពាន់​បណ្តឹងភាគច្រើន​ពី​បក្ស​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យ

គណកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោតបាន​ឲ្យ​ដឹងថាស្ថាប័ន​នេះ​បាន​ទទួល​បណ្តឹង​ជាង​២ពាន់​បណ្តឹង​ពី​គណបក្ស​នយោ​បាយ​​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​នោះ​បណ្តឹង​ពី​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​ច្រើន​ជាង​គេ។

សមាគមខ្មែរចំនួន​៦ មានមូលដ្ឋាននៅក្រៅប្រទេសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

សមាគមចំនួន៦របស់ខ្មែរនៅក្រៅប្រទេសដែលបានដាក់អ្នក​សង្កេតការណ៍​បោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដា បានវាយតម្លៃថា ដំណើរការបោះឆ្នោតនេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព អាចទទួលយកបាន។​

សង្គ្រោះជាតិស្នើសហប្រធានសន្និសីទក្រុងប៉ារីសបើកកិច្ចប្រជុំបន្ទាន់ក្រោយការបោះឆ្នោតនៅកម្ពុជា

អតីតគណបក្សសង្គ្រោះជាតិអំពាវនាវទៅសហប្រធាននៃសន្និសីទទីក្រុងប៉ារីសឲ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដោយអះអាងថា ការបោះឆ្នោតនៅពេលនេះ បាននាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន ថា មិនអាចទៅរួចនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ