គ.ជ.ប រំឭកឡើង​វិញ​ពី​​ក្រម​សីលធម៌​សម្រាប់​សារព័ត៌មាន​ ​ក្រោយ​មន្ត្រី UN បង្ហាញ​ក្ដី​បារម្ភ

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានរំឭក​ឡើង​វិញ​ថា​ ការបោះឆ្នោតបែប​ប្រជាធិបតេយ្យ ត្រូវ​តែមានប្រព័ន្ធផ្សព្វផ្សាយចូលរួម ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយនោះ ត្រូវ​ធ្វើការប្រកដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌។

គ.ជ.ប. ច្រានចោលក្ដី​បារម្ភ​អ្នក​ជំនាញ​ UN ជុំវិញការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយមុនបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បានច្រានចោលការលើកឡើងរបស់អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ ជុំវិញក្ដី​ព្រួយបារម្ភទៅ​លើ​ការរឹត​ត្បិតប្រព័ន្ធផ្សព្វផ្សាយ មុនការបោះឆ្នោត…..

អង្គការឃ្លាំមើលថ្នាក់តំបន់មួយថាស្ថានភាពមុនការបោះឆ្នោតមិនល្អ

អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬ ហៅ ANFREL​បានចេញសេចក្ដីថ្លែងការណ៍មួយវាយ​តម្លៃ​ ​មុនការបោះឆ្នោតជាតិខាងមុខថា មានភាពមិនល្អប្រសើរសម្រាប់ការប្រកួតប្រជែង…..

ឯកអគ្គរាជទូតអង់គ្លេសច្រានចោលព័ត៌មានថាលោកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា

ឯកអគ្គរាជទួតអង់គ្លេសប្រចាំនៅកម្ពុជានៅថ្ងៃនេះ ច្រានចោលការចុះផ្សាយព័ត៌មានរបស់​ Fresh News ដែលថា រូបលោកនឹងឃ្លាំមើលការបោះ …..

កម្ពុជាថាមន្ត្រីជំនាញ UN បកស្រាយច្បាប់ខុសពាក់ព័ន្ធបោះឆ្នោត​

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវប្រកាសថា មន្ត្រីជំនាញUNមានទស្សនៈលម្អៀងលើក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយចេញដោយ គ.ជ……..

គ.ជ.ប ថាកាត់បន្ថយការបោះពុម្ព​សន្លឹក​ឆ្នោត​បំរុងពាក់កណ្ដាល បើប្រៀបធៀបឆ្នាំ២០១៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា នៅឆ្នាំ២០១៨នេះ គ.ជ.ប បានកាត់បន្ថយការបោះពុម្ព​សន្លឹក​ឆ្នោត​បំរុងអស់៥០% បើប្រៀបធៀបឆ្នាំ២០១៣ ។

អ្វីទៅជាបុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រីអង្គការសហប្រជាជាតិ?

អ.ស.ប បង្ហាញកង្វល់ពីសេរីភាពសារព័ត៌មានមុន​ការបោះឆ្នោត​

អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បង្ហាញកង្វល់ពីការ​រឹតត្បិត​សេរីភាពសារព័ត៌មាន នៅមុន​ការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៩ ខែកក្កដាខាងមុខ​នេះ។

រដ្ឋាភិបាលសម្រួលឲ្យកម្មករបានឈប់សម្រាក ៣ថ្ងៃដើម្បីទៅបោះឆ្នោត

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន ៣ ថ្ងៃដើម្បីបានចូលរួមការបោះឆ្នោតខាងមុខនេះ  ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ កម្មករឈប់សម្រាកបានតែនៅថ្ងៃបោះឆ្នោត​ប៉ុណ្ណោះ។

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គ.ជ.ប ជ្រើសរើសមន្ដ្រីជាង១សែននាក់បម្រើការតាមការិយាល័យបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាជាង១សែននាក់ ដើម្បីបម្រើការងារនៅតាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខនេះ។

លោក គៀត ច័ន្ទថារិទ្ធិ

គ.ជ.ប និងរដ្ឋាភិបាលរួមគ្នាទប់ស្កាត់អ្នករារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានប្រកាសរួមគ្នាទប់ស្កាត់អ្នកដែលរងការចោទថា រារាំងមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោត។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ