បោះឆ្នោត

ការចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ពលរដ្ឋ (រូបភាពពីហ្វេសប៊ុក គ.ជ.ប)

រយៈពេល៤៨ថ្ងៃ គ.ជ.ប ចុះបញ្ជីឈ្មោះបោះឆ្នោតពលរដ្ឋបានជិត​៩​លាន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថាមានប្រជាពលរដ្ឋជិត៦លាន​នាក់​ហើយ​ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល៤៨ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

ខុមហ្វ្រែលអំពាវនាវឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយមុនថ្ងៃបោះឆ្នោត

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល បានយកវេទិកាថ្នាក់ជាតិគម្រប់ខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អំពាវនាវឲ្យដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយឲ្យបានមុនថ្ងៃបោះឆ្នោត ដោយថាដើម្បីធានាដំណើរការប្រជាធិបតេយ្យ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនោះ។

រយៈពេល៤៧ថ្ងៃ គ.ជ.ប ចុះបញ្ជីឈ្មោះបោះឆ្នោតពលរដ្ឋបានជាង​​៥.៥​លាន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៥លាន ៨៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៤៧ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

រយៈពេល៤៤ថ្ងៃ គ.ជ.ប ចុះបញ្ជីឈ្មោះបោះឆ្នោតពលរដ្ឋបានជាង​​៥.៥​លាន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៥លាន ៥៤ម៉ឺន​នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៤៤ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។ ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ។

សង្គមស៊ីវិលថាកម្តៅនយោបាយជាជ្រុងមួយធ្វើឲ្យយុវជនបាត់សិទ្ធិបោះឆ្នោត

មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ជម្លោះនយោបាយ​​​​ដែ​​ល​​នៅតែបន្តកើតឡើង ពួកគេថាជា​​ជ្រុង​មួយបង្កឲ្យយុវជនមួយចំនួនភ័យខ្លាចនិងបោះ​បង់សិ​ទ្ធិទៅ​បោះឆ្នោត។

គ.ជ.ប នឹងបន្តដោះស្រាយបណ្តឹងអ្នកនយោបាយដើម្បីធានាភាពត្រឹមត្រូវបញ្ជីឈ្មោះបោះឆ្នោតថ្មី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ការចល័តកងព័ទឲ្យទៅចុះឈ្មោះនៅទីតាំងផ្សេង វត្តមានជនបរទសក្នុងបញ្ជី កម្រិតយល់ដឹងមន្ត្រី និងបញ្ហាមួយចំនួនទៀត នឹងបន្តដោះស្រាយដោយថាដើម្បីធានាពីភាពត្រឹមត្រូវបញ្ជីបោះឆ្នោតថ្មី។

ពលករចំណាកស្រុកទៅថៃមួយចំនួនមិនអាចចុះឈ្មោះបោះឆ្នោត

ពលករខ្មែរចំណាកស្រុកមួយចំនួន​បានឲ្យដឹងថា មន្ត្រី​ គ.ជ.ប នៅខេត្តជាប់ព្រំដែនកម្ពុជា/ថៃមិនព្រមចុះឈ្មោះបោះឆ្នោតឲ្យពួកគេនោះទេ​ ដោយថាបើទោះបីជាមានអត្តសញ្ញាណប័ណ្ណនិងអ្នកធានា(សាក្សី)​ក៏ដោយ។

ចិនផ្ដល់ជំនួយសម្ភារៈដល់ គ.ជ.ប មុនដំណើរទស្សនកិច្ចប្រធានាធិបតី ហ្ស៊ី ជីនពីង មកកម្ពុជា

រដ្ឋាភិបាលចិនបានប្រកាសផ្ដល់ជំនួយផ្នែកសម្ភារៈជាច្រើនមុខដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកប្រទេសកម្ពុជានៅពាក់កណ្តាលខែនេះ។

មន្ដ្រីជាប់កិច្ចសន្យា គ.ជ.ប នៅខេត្ដសៀមរាបត្អូញត្អែរ​ពីការយឺតយ៉ាវបើកប្រាក់កម្រៃ

មន្ដ្រីជាប់កិច្ចសន្យានៃគណៈកម្មាធិការជាតិរៀបចំបញ្ជីឈ្មោះបោះឆ្នោតខេត្ដសៀមរាប​មួយ​ចំនួនត្អូញ​ត្អែរថា ពួកគាត់មិនទាន់បើកប្រាក់កម្រៃការងារ​ប្រ​ចាំ​​​ខែ​កញ្ញានៅឡើយទេ ដោយអះអាងថាការយឺត​យ៉ាវ​នេះធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាពប្រចាំថ្ងៃពួកគេ។

រយៈពេល៣៨ថ្ងៃ គ.ជ.ប ចុះបញ្ជីឈ្មោះបោះឆ្នោតពលរដ្ឋបានជិត​៥​លាន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជិត ៥​លាន​នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៣៨ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។ ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ។

រយៈពេល៣៧ថ្ងៃ គ.ជ.ប ចុះបញ្ជីឈ្មោះបោះឆ្នោតពលរដ្ឋបានជិត​៥០​ភាគរយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៤លាន ៨២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៣៨ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

វិភាគ៖ តើប៉ះពាល់សន្លឹកឆ្នោត CPP កម្រិតណា បើអ្នករួមគំនិតសម្លាប់លោក កែម ឡី មិនត្រូ​វវែ​ក​មុខ​?

ព្រឹត្តិការណ៍បាញ់សម្លាប់ លោក កែម ឡី បានកន្លងទៅជិត១០០ថ្ងៃហើយ តែអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយឃាតកម្មនេះ រដ្ឋាភិបាលនូវមិនទាន់វែកមុខយកមកផ្តន្ទាទោសបាននៅឡើយទេ ក្រៅពីជនសង្ស័យ «ជួប សម្លាប់» ។
All articles loaded
No more articles to load