ខុមហ្វ្រែលច្រានចោលការចោទប្រកាន់ថា ពាក់ព័ន្ធនឹង«បដិវត្តពណ៌»
អង្គការមួយដែលលេចធ្លោលើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានបដិសេធទៅនឹងការចោទប្រកាន់ពីរដ្ឋាភិបាលកម្ពុជា ដែលបានភ្ជាប់ខ្លួនទៅនឹង«បដិវត្ដពណ៌»។
អង្គការមួយដែលលេចធ្លោលើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានបដិសេធទៅនឹងការចោទប្រកាន់ពីរដ្ឋាភិបាលកម្ពុជា ដែលបានភ្ជាប់ខ្លួនទៅនឹង«បដិវត្ដពណ៌»។
គណបក្សនយោបាយ នៅក្នុងសប្តាហ៍នេះ បានបង្ហាញទស្សនៈផ្សេងៗគ្នា ពាក់ព័ន្ធអ្នកទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិច ខណៈរយៈពេលនៃការចុះឈ្មោះ នៅជាង២០ថ្ងៃទៀត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថាគ្រោងដាក់បញ្ចូលចំណេះដឹងបោះឆ្នោតនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដើម្បីអប់រំដល់អ្នកបោះឆ្នោត និង សាធារណៈជនឲ្យកាន់តែមានការយល់ដឹង។
មន្ត្រី គ.ជ.ប បានពន្យល់ជាថ្មីទៀត ជុំវិញក្រុមចុះឈ្មោះចល័ត នៅតាមមូលដ្ឋាន ដោយថា ក្រុមនេះ អាចជួយចុះឈ្មោះឲ្យប្រជាពលរដ្ឋ នៅក្រៅការិយាល័យបោះឆ្នោតបាន ករណីពលរដ្ឋទំាងនោះ ជាប់រវល់ការងារ មិនបានទៅចុះឈ្មោះ នៅតាមការិយាល័យបោះឆ្នោតក្នុងមូលដ្ឋាន។
អង្គការសង្គមស៊ីវិលយល់ថា គ.ជ.ប គួរស្នើឲ្យរដ្ឋាភិបាល ជួយបន្ធូរបន្ថយស្ថានការណ៍នយោបាយបច្ចុប្បន្ន ខណៈពួកគេយល់ថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត មានចំនួនតិច បើធៀបនឹងការចុះឈ្មោះឆ្នាំ២០១៦។
ស្ថានទូតនិងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាអះអាងថា នឹងបន្តជួយគាំទ្រជាថវិកានិងបច្ចេកទេសដល់ គ.ជ.ប លើដំណើរការបោះឆ្នោតរហូតបញ្ចប់នៅឆ្នាំ២០១៨ខាងមុខ ខណៈអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិចជាងការរំពឹងទុក។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវឲ្យអ្នកនយោបាយបង្កើតបរិយាកាសល្អប្រសើរឡើងវិញ បន្ទាប់ពីលើកឡើងថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧នេះ ថយចុះ ខុសពីការរំពឹងទុក និងបារម្ភពីស្ថានដែលអាចនឹងកាន់តែធ្ងន់ធ្ងរដល់ការបោះឆ្នោតខាងមុខ។
អ្នកឃ្លាំមើលលើកឡើងជាថ្មីថា សន្ទុះអ្នកទៅចុះឈ្មោះបោះឆ្នោត នៅមានចំនួនទាប ដោយស្នើឲ្យស្ថាប័ន គ.ជ.ប គួរបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ខណៈពួកគេ វិភាគទៀតថា បញ្ហានេះ ក៏អាចបណ្តាលមកពីបណ្ដាញសារព័ត៌មានឯករាជ្យមួយចំនួន រងការរិតត្បិតពីសិទ្ធិសេរីភាព។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្អាកដំណើរការចុះឈ្មោះបោះឆ្នោតចំនួន៣ថ្ងៃ ដោយថា ដើម្បីអនុញ្ញាតឲ្យមន្ដ្រីចុះឈ្មោះ ឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ករណីនេះ អ្នកឃ្លាំមើល យល់ថា កម្មករ នឹងបាត់បង់ឱកាស ដើម្បីចុះឈ្មោះបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ នៃអង្គការឃ្លាំងមើលការបោះឆ្នោត នៅកម្ពុជាមើលឃើញថា ការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋមកដល់ថ្ងៃនេះ ថយចុះខុស ពីការរំពឹងទុក ដោយបញ្ហានយោបាយ ខណៈ គ.ជ.ប សង្ឃឹមថាការចុះឈ្មោះនេះ នឹងកើនឡើងនៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម