តារា​​​សម្ដែងនិង​ពិធីករ ​លោក​វីជេ​ អាឡាស្កូ (វង្ស សុម៉ាលីន)

វីជេ​ អាឡាស្កូ ប្រកាស​​​​​បើក​ផ្លូវ​​​ដល់​​ពលករកូរ៉េ

គ្មានអ្នកណា​មិន​ដឹងទេ​ថាតារា​​​សម្ដែងនិងជា​ពិធីករ ​លោក​វីជេ​ អាឡាស្កូ ដែល​​​​​ពលករកូរ៉េ​ភាគច្រើន​​​ស្គាល់​​ថា​ឈ្មោះ ​អៀង សំអាត គឺជា​​​អតីត​​​ពលករ​កូរ៉េ ដែល​បា​នក្លាយជា​តារា​សិល្បៈ​ក្នុងពេល​ដែលលោក​បម្រើការ​​​​​​​​​​​​​​​​​​រយៈពេល​​៨ឆ្នាំ​នៅ​ទីនោះ។

ប៉ះជើង​ថ្មី​ថៃ ម្ចាស់​ខ្សែ​ក្រវាត់ ឆៃ សារ៉ា ​​បាន​ត្រឹម​ស្មើ

ក្នុងជំនួប​ជា​លក្ខណៈអន្តរជាតិ​​កាលពី​ព្រឹកថ្ងៃ​អាទិត្យ​ ទី​​៥​ កុម្ភៈ ​គេកត់សម្គាល់​​​កីឡាករ​ល្បីឈ្មោះ​​របស់​កម្ពុជា ឆៃ សារ៉ា ដែលមាន​​​​​ឈ្មោះ​ជា​ម្ចាស់ខ្សែ​ក្រវាត់​​ផង បានត្រឹមតែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ ជាមួយ​កីឡាករថៃ​ដែល​​​​​ត្រូវគេអះអាងថា​មិនមែន​ជាជើង​ក្នុង​លំដាប់​ជួរ​​​​មុខរបស់​ថៃ។

តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា (វង្ស សុម៉ាលីន)

ឈិត សុវណ្ណ​បញ្ញា ​​​​ប្រកាសមិន​​ចូលទ្រនំថ្មីក្រោយ​​ចេញ​ពីហង្សមាស

ក្រោយ​​​ប្រកាស​ជា​ចំហ​ថា​​​​​​​ពិត​ជា​មានរឿង​​ឆ្អែតចិត្ត​នឹ​ង​ទ្រនំ​ហង្ស​មាស​រហូត​សម្រេច​ចិត្ត​​ចាកចេញ តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា ​បានអះអាងថា​ មិនមាន​គម្រោង​​​ហក់​ចូល​ផលិតកម្ម​​ណាមួយ​ជាថ្មី​នោះទេ បើទោះជា…

លោក ណូយ វ៉ាន់ណេត ចូលសាងផ្នួស (ហ្វេសប៊ុក)

ភរិយា៖ ណូយ វ៉ាន់ណេត ចូលសាងផ្នួសមិនមែនគេចពីបំណុល

ការប្រកាសរបស់​ភរិយា​លោក ណូយ វ៉ាន់ណេត ដែល​អះអាងថា​​​​​​​​ នឹង​រីករាយ​ឲ្យ​​ស្វាមី​​​​​​​សាងផ្នួស​​ដល់​យូរ​ឆ្នាំ ឬ​​​​​​​​​មួយជីវិត បានធ្វើឲ្យមានមន្ទិលយ៉ាងខ្លាំង​​ចំពោះ​មហាជន ខណៈម្ចាស់បទ «សម្រស់បុប្ផាកំពង់ធំ» រូបនេះ ដែល​​ធ្លាប់មានរឿងអាស្រូវ​នឹង​បំណុល​​​​​​​​​​​មួយខ្យល់កាលពីពេលកន្លងទៅ ​ស្រាប់តែ​មក​បួសដោយមិនកំណត់​​​ពេលសឹក។

ក្រសួងព័ត៌មានសើ្នឲ្យចាក់ផ្សាយរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ ខណៈក្រសួងវប្បធម៌បដិសេធ

ក្រសួងព័ត៌មានបានសើ្នឲ្យចាក់បញ្ចាំងខ្សែភាពយន្ដ «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមិនឲ្យផ្សាយលើកញ្ចក់ទូរទស្សន៍ PNN។ ប៉ុន្ដែសំណើនេះត្រូវបានក្រសួងវប្បធម៌បដិសេធ។

​​ភាព​យន្ត​​​​​​​​រឿង​ រាជ បូរី ​​​បើកចំហរពី​​​​ស្នេហា​ប្រុស​ស្រឡាញ់ប្រុស

បន្ទាប់ពីផលិតកម្មក្លាស៊ិក​​​ដែល​បិទទ្វារ​​​អស់ច្រើន​ឆ្នាំផលិតកម្មក្លាស៊ិក​​​ដែល​បិទទ្វារ​​​អស់ច្រើន​ឆ្នាំ កាលពី​ថ្ងៃទី​​២៩ខែមករា ​​ ​បាន​សម្រេច​ចិត្ត​បើកទ្វារ​ឡើង​​វិញ ​​​ជាមួយ​នឹង​ពិធី​ក្រុង​ពាលីរឿង​​​ «​​រាជបូរី​​ Comeback» ​ដែល​ភាពយន្ត​នេះ​​​និយាយពី​ជីវិតតស៊ូ​​​​របស់លោក រាជ បូរី​​​​ មុន​​ល្បី និង​មូលហេតុ​បណ្ដាល​ឲ្យលោក​​​​​​ក្រឡាប់​រថយន្ត​ស្លាប់​​​កាលពីខែ​មេសា​ក្នុង​ឆ្នាំ​​​២០១៦​។ ​​

​​រិន សាវ៉េត ទទួល​សិទ្ធិ​ព្យាបាល​ភរិយា​​មិនគិត​ថ្លៃ​​ពេញ​​២​ឆ្នាំ

យោង​តាម​ការ​បញ្ជាក់​របស់ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រចិត្ត ​​​​​​និង​គ្រូពេទ្យ​​​របស់​មន្ទីរពេទ្យ​រូស្ស៊ីដែល​បានអនុញ្ញាតិឲ្យ​​​​​ភរិយា​លោក ​រិន សាវ៉េត ​ចេញ​ពីមន្ទីរពេទ្យ​​កាលពី​ថ្ងៃទី​​២៦ មករា ​បានអះអាងថា ​ភរិយា​របស់លោក​​បើទោះជា​​​ត្រូវ​បាន​​​​​​​​​អនុញ្ញាតិ​អោយចេញ​ពី​ពេទ្យ ប៉ុន្តែ​ក៏​នៅតែ​ទទួល​បានសិទ្ធិ​ព្យាបាល និង​​តាម​ដាន​ជំងឺ​លើគ្រប់ដំណាក់កាល​​​​​​​​ដោយមិនគិត​ថ្លៃ​រហូត …

​ប្រាក់ មុន្នីឧត្តម ​​​និយាយ​ពី​​​​​ពិធី​មង្គលការ

​យោង​តាម​ការ​បញ្ជាក់របស់​​​ភាគី​កូនកំលោះ គឺ​​​​​​​​​កីឡាករខ្សែ​ប្រយុទ្ធ​​​​​ល្បីឈ្មោះ​ផ្នែកបាល់ទាត់​ លោក​ប្រាក់ មុន្នីឧត្តម ​​​​​​ធ្វើ​​ពិធី​​​​​ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គល​របស់លោកកាលពី​ថ្ងៃទី​២២ ​មករា រហូត​ដល់​​៩០តុ ដោយ​​មាន​​​​​​​ត្រៀម​​តុចំនួន​​១០​បន្ថែមផងដែរ​។ នេះជា​​ពិធី​មង្គលការទ្រង់ទ្រាយធំរបស់​កីឡាករ​ល្បីឈ្មោះ ​បើធៀប​នឹង​មង្គលការ​របស់​អ្នកល្បី​ក្នុង​វិស័យ​កីឡា​ផ្សេងទៀត ​ដែលរួម​មាន​​​កីឡាបាល់ទាត់ ​កីឡាប្រដាល់ ​​​​​​រួម​​ទាំង​មង្គលការ​របស់​​​​​​​អ្នកនាង​ស៊ន ដាវីន

ភាពយន្តខ្មែរ​ប្រភេទ​​វាយតប់​រឿង «Jailbreak» ​កក្រើកពិភព​​​សិល្បៈ ​​

យោង​តាម​ទិដ្ឋភាព​​​​​ថ្ងៃ​បើកសម្ពោធកាលពី​ថ្ងៃ​២០ខែមករា និងការ​ចែកចាយ​នៅលើបណ្ដាញ​ហ្វេសប៊ុក ​​​គេកត់សម្គាល់​ខ្សែ​ភាព​យន្ត​​វ៉ៃតប់របស់ខ្មែរ​ក្រោម​ចំណង​ជើង​ថា​​​​​​រឿង ​​​«Jailbreak» ឬ «ការពារ​ឧក្រិដ្ឋជន​» ​បាន​​ក្លាយជា​ភាព​យន្ត​ដំបូង​គេ​ដែលត្រូវគេ​ប្រដូច​ថា​មានឈុត​វាយ​តប់រស់​រវើក​តាំង​ពីដើមដល់ចប់​​​​​មិនខុស​ពី​រឿង​​ហុង​កុង រឿងហូលីវូដ។

អ្នកនាង មាស សម្ផស្ស និងស្វាមី​លោ​ក វីលៀម (វង្ស សុម៉ាលីន)

​មាស សម្ផស្ស ​​និង​​​ស្វាមី ​ប្រកាស​​លែងគ្នា​លើកទី​២​នៅតុលាការ

នៅទីបំផុតតារា​សម្ដែង​​​ល្បីឈ្មោះ​​​​​អ្នកនាង ​មាស សម្ផស្ស ​បាន​សម្រេច​ចិត្ត​ទម្លាយជា​ផ្លូវការ ​ហើយ​ថា​​​​​ទំនាក់ទំនង​រវាង​អ្នកនាងនិង​​​ស្វាមី​​ដែល​បានចង​គ្នា​​ដោយ​​លិខិត​អាពាហ៍ពិពាហ៍​ផ្លូវ​ច្បាប់នោះ​ ពិតជា​បាន​លែង​លះគ្នា​មែន ដោយ​អ្នកទាំង​ពីរ​សម្រេច​ចិត្ត​​​​ផ្ដិត​មេដៃ​​លែង​គ្នា​​ត្រឹម​​ឃុំ​-សង្កាត់​ ដោយមាន​​​​​​ចាស់ទុំ​ដឹង​ឮ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ