ពេជ្រ សោភា សារភាពថា​ ​ឆឹម សក្កដា ជា​​​បុរស​ថ្មី​ក្នុងជីវិត

តារា​ចម្រៀង ​​ពេជ្រ សោភា ​បានសារភាពថា ​​តារា​សម្ដែង​លោក ឆឹម ​សក្កដា ពិតជា​មានទំនាក់ទំនង​​​មិនធម្មតាជាមួយ​ខ្លួន។ ​​​នាង​​បាន​​​ប្រកាស​បែប​នេះ ប​ន្ទាប់ពី​លោក ឆឹម សក្កដា ត្រូវគេឃើញ​​​តាម​ស្អិត​ជាមួយ​នាង​ក្រៅ​ឆាក និងលោក​បាន​ប្រកាស​ថា ​ស្រឡាញ់ ពេជ្រ សោភា ​​​​ស្មើជីវិត​​​ជាសាធារណៈនៅលើបណ្តាណទំនាក់ទំនងសង្គមហ្វេសប៊ុក។

ឈិន ម៉ានិច្ច ធ្លាក់​ The Voice កាន់ពាន​​​ Cambodian Idol រដូវកាលទី​​២

នៅ​ទី​បំផុត​​​ការប្រលងចម្រៀង​​ដ៏​មាន​ប្រជាប្រិយភាព​​​​​ Cambodian Idol រដូវ​កាលទី​២​ ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​​អាទិត្យ​ទី​​២៥ខែធ្នូឆ្នាំ​​២០១៦​​​​​ ដោយ​​បេក្ខនារី ឈិន ម៉ានិច្ច មកពីខេត្ត​កំពង់ស្ពឺ​​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ពី​ការ​ប្រកួត​នេះ​។

សុខ សោម៉ាវត្តី ជាប់លេខជួយឲ្យភាពយន្ត​រកចំណូលខ្ពស់ប្រចាំ​​ឆ្នាំ​២០១៦

ក្នុងពិធីសម្ពោធរឿង «​​​សួស្ដីលោកគ្រូកំលោះ» កាលពីថ្ងៃទី២០ខែធ្នូ ​មានការ​ប្រកាសថា​​ខ្សែ​រឿង​ខ្មែរ​​ចំនួន​៤​​​​​​​​​ បាន​ក្លាយជា​រឿ​ងដែលរកចំណូល​បានខ្ពស់​ប្រចាំ​​ឆ្នាំ ខណៈដែល​រឿងទាំង​​៤​នោះ​​​​​សុទ្ធតែ​​​​​​សម្ដែងដោយ​​​​តារា​សម្ដែង​​កូន​​១ ​​អ្នកនាង សុខ សោម៉ាវត្តី។

កញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន

សាសា ត្រូវ​ឧ​កញ៉ា អ៊ុត ធី ជា​ឪពុក​ប្រតិកម្ម​រឿង​​​បំណុល

ខណៈដែល​​​​អតីត​ពិធីការិនី​​​​​​​​​កញ្ញា ​​​ឯក សុជាតា ​ហៅ​សាសា ត្រូវ​បាន​​​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​​​​​​ពិភព​ថ្មី​​​​ចេញសេចក្ដី​​ប្រកាស​​រឿង​​គេចមិន​ដោះស្រាយ​បំណុល ហើយ​ត្រូវ​បានសារព័ត៌មានចុះផ្សាយព្រោង​ព្រាតនោះ​ លោកឧកញ៉ា អ៊ុត ធី ជា​​​​ឪពុកបានអះអាងថា…

ហ៊ុយ យ៉ាឡេង ប្រកាស​ឲ្យ​​​រឿង​«​​វិកលចរឹត»​ទៅ​​បរទេសមិនគិតថ្លៃ

​​​ក្នុងដំណើរ​​យករឿង​​«​វិកលចរឹត»​​​​​ទៅកាន់​មហោស្រព​ភាព​យន្ត​​អន្តរជាតិ​នៅ​ក្នុងប្រទេស​ចិនកាលពីព្រឹកថ្ងៃទី​១៧ធ្នូ ​​លោក​ហ៊ុយ យ៉ាឡេង​ ​ផលិតករ​បានអះអាងថាខ្លួន​នឹង​ផ្ដល់រឿង​​​ដែល​លោក​ផលិត​មួយ​​នេះ​ទៅ​អោយ​បរទេស​​ដោយ​ឥត​គិតថ្លៃ ​​ប្រសិន​​​រឿង​​របស់លោកមិនទទួលបានការចាប់អារម្មណ៍​​​​​ក្នុងការ​ទិញដូរ។ ​លោកថា​​ខ្លួនមាន​បំណង​​ចង់អោយស្នាដៃ​​របស់លោកដែល​​​​​លោកជឿជាក់​ខ្លាំង​​ទៅលើ​គុណភាព ​​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​ជាសាធារណៈ​ក្នុងក្រសែ​ភ្នែ​កបរទេស។

​អ្នកនាង​ សឿ សុធារ៉ា (វង្ស សុម៉ាលីន)

សឿ សុធារ៉ា អំពាវនាវ​អោយគាំទ្រស្នាដៃ​ផលិតករជាអតីតពលករកូរ៉េ

​ក្នុងពិធី​​​សម្ពោធ​រឿង​ «​​កំពូលល្ងង់នៅអាស៊ី» ​កាលពីថ្ងៃទី១៤ ធ្នូ ​អ្នកនាង​ សឿ សុធារ៉ា ដែលបាន​​​​បង្ហាញវត្តមាន​ក្រោយគេ បាន​ប្រកាស​អំពាវ​នាវ​អោយ​​​​​​​តារា​សិល្បៈនិង​មហាជន​​ជួយ​លើកស្ទួយ​ស្នាដៃ​​របស់​ផលិតករ​ខ្មែរដែល​ជា​អតីត​​ពលករ​​​ខ្មែ​រនៅ​ក្នុង​ប្រទេស​កូរ៉េ​​។

ស្តេចប្រដាល់លោក ប៉ាក់គីអៅ (សុខ ឆាយ)

ប៉ាក់គីអៅ ប្រកាសជួយ​វិស័យកីឡានៅកម្ពុជា

​​ក្នុងជំនួបជាមួយ​ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ ស្តេចប្រដាល់លោក ប៉ាក់គីអៅ (Manny Pacquiao) បានឲ្យដឹងថា លោកនឹងជួយជម្រុញដល់វិស័យកីឡានៅកម្ពុជា។

ស្ដេចប្រដាល់ ប៉ាក់គីអៅ ​ថាស្រឡាញ់កម្ពុជា និងប្រកាស​​​​មកកម្ពុជាជា​​លើកទី​២

កីឡាករល្បីឈ្មោះលំដាប់ពិភពលោក លោកប៉ាក់គីអៅ (Manny Pacquiao) បានមកដល់កម្ពុជា ដោយមានជនជាតិហ្វីលីពីន និងអ្នកគាំទ្រខ្មែរយ៉ាងកុះករនៅចាំទទួល។ ក្នុងដំណើរបង្ហាញខ្លួននោះ លោកបានបញ្ជាក់ថាលោកស្រឡាញ់កម្ពុជា និងមានគម្រោងចុះមកកាន់កម្ពុជាជាលើកទី២ …

វ៉ានីឡា និងអតីតសង្សារ លោក កុយ សិទ្ធស័ក្ត (ហ្វេសប៊ុក)

វ៉ានីឡា ​​​​ស្នើអោយ​តុលាការ​ចាប់ខ្លួនអតី​តសង្សារ

លោក កុយ សិទ្ធស័ក្ត អតីត​​​​គូស្នេហ៍​និង​ជា​​​​​​ជន​ត្រូវ​ចោទពីបទ​​​​ហិង្សានិង​​​​​បង្ហោះ​​​អាក្រាត​​បន្ត​​​​​​​​គេចវេស​មិនចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការតាម​ការ​កោះហៅ ​​​​​តារា​ចម្រៀង​ កញ្ញា វ៉ានីឡា ​​​បាន​ប្រកាស​ភ្លាមៗ​ស្នើ​អោយ…

កីឡាករ​កម្ពុជា ​សារឿន ច័ន្ទ រងរបួសជើង (សុខ ឆាយ)

ប៉ះគ្នាជើងខ្លាំង​ថៃ ​Reda ៣​ដង ​សារឿន ច័ន្ទ ​​​ខូចជើង​ធ្ងន់ធ្ងរ

​ការប្រកួត​អន្តរជាតិ​​ដែលបានធ្វើ​ឡើង​កាលពី​​ថ្ងៃទី​១១ ធ្នូ ​​​ក្នុងជំនួបសង​សឹករវាង​កីឡាករថៃ Reda និង​កីឡាករ​កម្ពុជា ​សារឿន ច័ន្ទ ​បានធ្វើអោយមានការចាប់អារម្មណ៍​​​​​​គួរ​សម​ ប​ន្ទាប់ពី​លទ្ធផល​​​​​​​​​ចុង​​​​​​​​ក្រោយ គឺ​កីឡាករ​កម្ពុជា​ត្រូវ​ថៃវាយ​អោយ​ខូចជើងដែល​អាច​​បាក់​ឆ្អឹង​ផងក៏មិនដឹង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ