តួឯកស្រីរឿង «អន្ទងវិញ្ញាណ» ​ទម្លាយរឿងឯកជន ​​មិនខ្វល់រឿង​​​ល្បីល្បាញ

​ក្នុងពិធីសម្ពោធរឿង​​ «​អន្ទងវិញ្ញាណ» ​កាលពីល្ងាចថ្ងៃទី២២ ខែមករា នៅផ្សារទំនើបអ៊ីអន២ ​តួឯកស្រី​ភាពយន្តនេះ បានអះអាងថា ​ខ្លួនពិតជាភរិយា​ផលិតករ និង​ជាស្រ្តីមាន​​​​កូន​ ហើយការអះអាងរបស់តារារូបនេះមិនបារម្ភពីការបាត់បង់ប្រជាប្រិយភាពក្នុងវិស័យសិល្បៈនោះទេ។

នៅខាងក្រោយខ្នងការសម្ដែង តួម្ដាយ២រូប ​ពិតជាកម្សត់

មានការចាប់អារម្មណ៍មិនតិច​ទេ បន្ទាប់ពីតួអង្គម្ដាយ​​២រូប​ដែលត្រូវគេកត់សម្គាល់ថា​​​​ មានស្នាដៃ​សម្ដែង​រឿង​​រាប់មិនអស់​​ប្រមាណជាង​២០ឆ្នាំមកហើយ ដែលបានអះអាងថា ​នៅ​ពីក្រោយ​ខ្នងនៃ​​ការសម្ដែង​ខ្លួន​​កម្សត់ដាច់ឆ្ងាយពីក្នុងសាច់រឿង ដោយពុំមាន​​​ផ្ទះសម្បែង​ផ្ទាល់ខ្លួន។

អ្នកគ្រូ គង់ ណារី ទទួលមរណភាព​ទាំងមិនបានសម្រេចបំណង​​តូចមួយ

​​​វិរៈសិល្បការិនីជើង​​ចាស់ល្បីឈ្មោះ អ្នកគ្រូ គង់ ណារី បានទទួលមរណភាព​​យ៉ាង​គួរឲ្យសោកស្ដាយ​បំផុត​ ​​​កាលពីរសៀលថ្ងៃទី​​២០ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបាន​ចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ​ព្រះ​កុសុមៈអស់ច្រើនថ្ងៃ ​​ដោយជំងឺក្រិនថ្លើម និងទាចទឹក។​

តារា​កំប្លែង​នាយ កុយ និង​នាយ​ក្រិន រង​របួស​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

នគរបាល​ជាតិ​បាន​ផ្សាយ​ថា តារា​កំប្លែង​​នៅ​កម្ពុជាពីររូប នាយ​កុយ​ និង​នាយ​ក្រិន​ បាន​រង​របួស​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រថយន្ត​របស់​ពួកគេ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្តត្បូងឃ្មុំ ខណៈពេលពួកគេធ្វើដំណើរត្រឡប់​មក​ពី​ខេត្ត​រតនគិរី​។

ព្រះកាយ ច័ន្ទ ប្រកាសថា​បានសម្រេចក្តីសុបិន្ត ​

​បើទោះជាមានការបារម្ភថាការសម្ដែងក្នុងរឿង​​ «​​ពិសស្នេហ៍» ​​​ដែលតម្រូវអោយ​​ខ្លួន​​​​​សម្ដែងជា​​តួរបាំ​ ហើយត្រូវគ្រងឈុតបុរាណ និង​​ត្រូវ​​​ផាត់មុខអោយសក្បុស​ដូច​​​​​តួ​ថ្លុក​​​​ក្ដី ក៏តារាសម្ដែងកញ្ញា ព្រះកាយ ច័ន្ទ បាន​អះអាងថា ​​នាង​​​​​មានអារម្មណ៍​សប្បាយចិត្ត​ដោយបានចាត់ទុកថា​​​ នេះជាភាពយន្តទី១ ដែលនាង​​​​បានសម្ដែង​ដូច​ក្ដីសុបិន្តរបស់ខ្លួន​ ព្រោះតែ​​​​​​​​​​​មុន​​ជោគជ័យនៅក្នុងវិថីសិល្បៈ នាងក៏ជាអ្នករបាំ។

តារា៣ដួងរួមគ្នាផលិតភាពយន្តខ្នាតធំមួយ ដោយមិនយកប្រាក់សម្តែង ព្រមទាំង​​​​​​​​រ៉ៃអង្គាសប្រាក់គ្នាថែម

​ចាត់ទុកជាលើកទី​១ដែល​​តារា​៣ដួងបានមូលមតិគ្នាផលិតភាពយន្ត​​ខ្នាតធំ ដោយ​ស្ម័គ្រចិត្តសម្ដែង​មិនយកថវិកា ​ហើយថែមទាំង​​រ៉ៃអង្គាសប្រាក់​គ្នា​​​​​​​ដើម្បីបានទុនផលិតភាពយន្តមួយ​​ ដើម្បីប្រជែងទីផ្សារទៅទៀត។

ក្រោយបញ្ចប់ក្ដី ទេព បូព្រឹក្ស ប្រកាសបែងចែកសំណង១ម៉ឺនដុល្លារជួយសង្គម

ក្រោយ​សម្រេចចិត្ត​បញ្ចប់ចម្រូងចម្រាស់​ផ្លូវច្បាប់​ក្រោមហេតុផលទទួលយកការសម្របសម្រួល និង​សំណង​​​ទឹកប្រាក់ត្រឹមតែ​​១ម៉ឺនដុល្លារ តារា​ចម្រៀងកញ្ញា ទេព បូព្រឹក្ស​ បានអះអាងថា ​កញ្ញា​​​នៅតែរក្សាជំហរ​​​​​យក​ទឹកប្រាក់សំណងដែលខ្លួនទទួលបាន​ទៅជួយដល់សង្គមដដែល បើទោះជា​ចំនួនដែលនាង​​ទទួលបាន​​​បានត្រឹមតែ​​​​​​​​១ភាគ១០​​​នៃសំណើ​រ​។

ក្រុមតារាសម្ដែងមួយក្រុមលើកពាន​​បាល់ទាត់

​​ធ្លាប់តែឮថា​​​តារាភាពយន្ត​​ពូកែសម្ដែង តែ​សម្រាប់​​ក្រុមតារា​មួយក្រុមនេះ​ មិនត្រឹមតែមាន​សមត្ថភាព​ខ្លាំង​​ខាងផ្នែក​​សម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានថ្វីជើង​​​​​​​ល្អៗ​មិនអាច​​មើលស្រាលផងដែរ នៅពេលដែល​​​ពួកគេ​​ប្រមូល​ផ្ដុំគ្នា​ជាក្រុមបាល់ទាត់មួយក្រុម​ ដោយ​​​​​​​​ប្រើឈ្មោះខ្លួន​ថា​ «ក្រុម​​បាល់ទាត់​តារា​មហាហង្ស»។ ​​​​

តារាចម្រៀង ទេព បូព្រឹក្ស ប្តឹងម្ចាស់ភោជនីយដ្ឋានទារ១០ម៉ឺនដុល្លារ ក្នុងករណីជះស្រាបៀរ

តារាចម្រៀង ទេព​​​ បូព្រឹក្ស បានប្តឹងម្ចាស់ភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ​​​ ទាមទារប្រាក់១០ម៉ឺនដុល្លារ បន្ទាប់ពីមានបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរមកលើរូបនាង ខណៈដែលកំពុងច្រៀងកាលពីយប់មិញ។

យស បូវណ្ណៈ ប្រកាសដើរតាមលំនាំ​​​អ្នកនាង អម្ពរ ទេវី

ក្នុង​​ឱកាស​បង្ហាញខ្លួន​នៅក្នុងប្រទេសកម្ពុជា កាលពី​​ថ្ងៃទី​២ធ្នូ តារាសម្ដែងជើង​​ចាស់​​ល្បីល្បាញ​​តាំងពីជំនាន់​​​ឆ្នាំ​​​៩០ជាង លោក យស បូវណ្ណៈ បានអះអាងថា​លោកនឹង​ឡើងចុះ​​​​​ស្រុក​កំណើត​មកថត​រឿង​​​​​​​​ដូច​គ្នាអ្នកនឹង​នាង ​អម្ពរ ទេវី…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ