ខៀវ សានសាណា ​​​​ប្រកាស​រៀប​ការអោយ​ផ្អើល ​

មកទល់ពេលនេះពិធីការិនីល្បីឈ្មោះអ្នកនាង ខៀវ សានសាណា នៅមិនទាន់បង្ហើបអោយដឹងពីថ្ងៃមង្គលការនៅឡើយទេ ប៉ុន្តែតារាស្រីរូបនេះ បានប្រកាសថាខ្លួននឹងរៀបការអោយផ្អើល បើទោះជាអាពាហ៍ពិពាហ៍នោះមិនធ្វើដល់រាប់រយតុដូចតារាសិល្បៈល្បីឈ្មោះផ្សេងទៀត។ អ្នកនាងថារវាងនាង និងលោក Seraj Satton គឺមិនស្ថិតក្នុងសភាពរស់នៅជាមួយគ្នាដោយដើរគន្លងប្រពៃណីបែបនេះរហូតទេ ដោយគ្រាន់តែការកំណត់ពេលវេលានៅមិនទាន់បានកំណត់ប៉ុណ្ណោះទើបចេះតែពន្យាពេល។

ជា សំនៀង ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៨ ខែកញ្ញា ជាមួយ កីឡាករថៃ Kang Sayam

ជាង សំនៀង ​​ដាក់ជើង​ខ្លាំង​ថៃ​​ឲ្យ​សន្លប់​ទឹ​​ក៣

ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៨ ខែកញ្ញា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករ ជា សំនៀង ត្រូវគេឃើញលេងម៉ាអស់ដៃតែម្ដង ខណៈដែលកីឡាករថៃ Kang Sayam គឺជាជើងខ្លាំងម្នាក់នៅតែត្រូវសន្លប់ក្នុងទឹកទី៣ដោយជៀសមិនផុត។

តារាចម្រៀងប្រចាំហង្សមាស លោក ងួន ចាន់ដេវីត

ងួន ច័ន្ទដេវីត ប្រកាសដាក់ខ្លួនក្រោយឡើងកូដ

នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី និងដើរលើកំរាលព្រំ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា គេកត់សម្គាល់ថាតារាចម្រៀងប្រចាំហង្សមាស លោក ងួន ចាន់ដេវីត បានទទួលការកោតសរសើរយ៉ាងខ្លាំងដោយសារតែលោកស្ម័គ្រចិត្តរាំច្រៀងក្នុងពេលធ្លាក់ភ្លៀងខ្លាំងជាងគេនៅក្នុងព្រឹត្តិការណ៍នោះ។

គ្រួសារ​តារា​កម្ពុជា (ដោយ វង្ស សុម៉ាលីន)

តារា​​ៗ​ច្រើន​កុះករ​ ​ប្រកាស​ខ្លួនជួយ​​​​មន្ទីរពេទ្យគន្ធ​បុប្ផា

ក្នុង​ពិធី​សន្និសីទ​សារព័ត៌មានកាល​ពីល្ងាច​ថ្ងៃ​ទី​​១២ ខែកញ្ញា នៅ​សាកលវិទ្យាល័យ​ន័រតុន ​​​​​​​​​តារា​សិល្បៈ​យ៉ាង​ច្រើនកុះករ​បាន​ប្រកាស​​​​​​​​​​​​​​ចូលខ្លួនច្រៀង​រាំ​ដោយមិនគិត​កម្រៃ​​​​ ​ដើម្បី​ស្វែងរក​​​​​​​ថវិកា​ជួយ​ដល់​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

ពិធីសម្ពោធ​ភាពយន្ត​រឿង «ប្រាសាទកំបាំងមុខ» កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា (រូបភាព៖ វង្ស សុម៉ាលីន)

ក្រសួងវប្បធម៌ ហាមផលិតកុន បើគ្មានជំនាញ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថានឹងមិនអនុញ្ញាតឲ្យដឹកនាំផលិតស្នាដៃភាពយន្តរឿងខ្នាតវែងទៀតឡើយ ចំពោះអ្នកដឹកនាំរឿងណាដែលមិនមានលក្ខណៈសម្បត្តិវិជ្ជាជីវៈ បទពិសោធន៍ និងសមត្ថភាព។

អ្នកនាង លី ម៉ារីណា និងស្វាមី (ដោយ វង្ស សុម៉ាលីន)

លី ម៉ារីណា លាឈប់ពីសិល្បៈ

ខុសពីមុនពេលរៀបការ ដែលអ្នកនាងប្រកាសថាស្វាមីគឺលោក សាត ចាន់ថត សប្បាយចិត្តឲ្យបន្តលេងកុននោះ តារាសម្ដែងល្បីឈ្មោះអ្នកនាង លី ម៉ារីណា បែរជាអះអាងថាខ្លួនបាត់មុខពីសិល្បៈដោយសូម្បីតែមិនអាចទទួលការថតម៉ូដឬឡើងសម្ភាសន៍លើកញ្ចក់ទូរទស្សន៍អីបាន គឺដោយសារតែស្វាមីមិនឲ្យប្រឡូក។

យុគ យក្សផ្លែ មិនអស់ចិត្តរឿងចាញ់កីឡាករថៃ

បន្ទាប់ពីបានប្រកាសថាកីឡាករ យុគ យក្សផ្លែ ចាញ់ពិន្ទុកីឡាករថៃឈ្មោះ Ton Trakan កាលពីថ្ងៃអាទិត្យទី១១ កញ្ញានៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជារូបនេះហាក់សម្ដែងអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផល។

អ្នកនាង ចន ច័ន្ទ​លក្ខិណា (ដោយ វង្ស សុម៉ាលីន)

​​​​​ចន ច័ន្ទ​​​​លក្ខិណា ​​ឡើងកាលីប​នៅ​​អូស្ត្រាលី ថៃ​ និង​ឡាវ

​ចាត់​ទុក​ជា​រឿង​​ភ្ញាក់​ផ្អើល​ដែល​​អ្នក​នាង​​ ចន ច័ន្ទ​លក្ខិណា ​​ត្រូវ​ជ្រើសឲ្យ​សម្ដែង​ជា​តួ​​​​ឯក​​ក្នុង​រឿង​​​​ «​ចន្ទ្រា​​» ដែលជា​ខ្សែ​​ភាព​យន្ត​​ខ្នាត​ធំ​​​​​​​កម្រិត​​​ស្ដង់​ដារអន្តរជាតិ​​និង​ជា​រឿង​ដែល​ត្រូវ​បាន​ផលិតករ​ប្រកាស​ថា​​​ចំណាយ​​​ការ​ផលិតរហូត​ដល់​​​​​​​​​​​​​៣០​ម៉ឺន​ដុល្លារ​​​។

​តារា​កំប្លែង ​​​​អ្នក​នាង ​សុខ ​​ច័ន្ទ​ធីតា ហៅ​កាតុ (ដោយ វង្ស សុម៉ាលីន)

កាតុ ​​​សម្ដែង​កុន​ស្រង់​​ដើម

ជា​យូរ​មក​ហើយដែល​តារា​កំប្លែង ​​​​អ្នក​នាង ​សុខ ​​ច័ន្ទ​ធីតា ហៅ​កាតុ ត្រូវបានគេ​ឃើញ​ថាបាត់​មុខ​​​​ពី​ការ​សម្ដែង​កុន ដោយសារ​ក្រុម​​ផលិតករ​​​​​​​​​​​​​​​​​​​​​​យល់​ថា​អ្នក​នាង​​លែ​ង​ចង់សម្ដែង​កុន​ផងនិងស្រប​គ្នាដែល​អ្នក​នាងក៏​រវល់​​​​មិនសូវ​ចង់​ទទួល​​ការងារ​​​​នេះ​ផង។

ម៉ន លីហួរ រង​ការ​ស្ដី​បន្ទោស​ រឿង​​​​​ស៊ីឡាក់​កីឡាករថៃ

​ការ​ប្រកួត​អន្តរជាតិ​កាល​ពី​​​​ថ្ងៃអាទិត្យទី​​៤ កញ្ញា ​​នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កីឡាករ ម៉ន លីហួរ ត្រូវ​គេឃើញ​រង​ការ​ស្ដី​បន្ទោស​ពី​សំណាក់​មហាជននិង​​​គ្រូបង្វឹក​យ៉ាង​ចាស់​ដៃ បន្ទាប់​ពី​​​គេ​​​ធ្វើ​ពុត​ជា​សន្លប់​​ ដើម្បី​ចាប់​កំហុស​​ចំពោះកីឡាករ​ថៃ ប៉ុន្តែ​​មិនត្រូវ​បាន​ជោគជ័យ​ដោយសារតែ​គេ​រក​ឃើញថា​ការ​វាយ​​​ល្មើស​​​របស់​កីឡាករថៃ​មិនសម​ទំនង​​​​នឹង​សន្លប់​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ