លោក ហ៊ុន សែន បញ្ជាឱ្យលុបចោលទាំងអស់ចំពោះការអនុញ្ញាតិឱ្យដោះដូរនិងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាភ្លាមៗ ឱ្យលុបចោលទាំងអស់ចំពោះការអនុញ្ញាតិឱ្យដោះដូរ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន ស្នើឱ្យរាជរដ្ឋាភិបាលពិចារណា ក្នុងការផ្តល់ដីព្រៃតំបន់ភ្នំតាម៉ៅស្ទើរតែទាំងស្រុងទៅឱ្យក្រុមហ៊ុនឯកជន ដោយត្រូវរក្សាទុកតំបន់នេះជាតំបន់អភិរក្សសម្រាប់ក្មេងជំនាន់ក្រោយឡើងវិញ។