អង្គការ២៧ស្នើឲ្យឡាវផ្អាកគម្រោងសង់ទំបន់វារីអគ្គិសនីទីបីលើដងទន្លេមេគង្គ

ក្រុមអង្គការសង្គមស៊ីវិលបានទទូចឲ្យរដ្ឋាភិបាលឡាវផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី «ប៉ាក់ បេង» នៅលើដងទន្លេគង្គ ដែលជាគម្រោងទី៣ ដោយថានឹងបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ពលរដ្ឋ បរិស្ថាន និងជីវចម្រុះ។

សីតុណ្ហភាពចុះដល់១៥អង្សានៅថ្ងៃទី១៤និង​១៥ខែកុម្ភៈ

ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា​ អាកាសធាតុចុះត្រជាក់មួយកម្រិតទៀត​នៅថ្ងៃទី១៣និង១៤ អង្សា ដោយសាររងឥទ្ធិពលខ្យល់មូសុង។​

ចាប់​ពី​ថ្ងៃ​ស្អែក អាកាស​ធាតុ​នៅ​កម្ពុជា​​នឹង​ចុះ​ត្រជាក់​មាន​អ័ព្ទ​ច្រើន

ទីភ្នាក់ងារ​ឧតុនិយម​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា សីតុណ្ហភាព​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចុះ​ត្រជាក់​បន្តិច​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​រហូត​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា តំបន់​ភាគ​ឦសាន ជាពិសេស​ខេត្ត​រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ ១៥ ទៅ ១៧​អង្សា ខណៈ​ដែល​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ខេត្ត​ប៉ៃលិន ឧត្ដរមានជ័យ និង​ព្រះវិហារ សីតុណ្ហភាព​ត្រជាក់​បំផុត​ស្ថិត​នៅ​ចន្លោះ ១៨ ទៅ ២០​អង្សា។

អ្នកជំនាញការអន្ដរជាតិជំរុញឲ្យកម្ពុជាថែរក្សាប្រភពត្រីនៅទន្លេមេគង្គ

ក្រុមអ្នកជំនាញការអន្ដរជាតិបានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជាថែរក្សានិងអភិរក្សអាងទន្លេមេគង្គ ដែលជាប្រភពជំរកត្រីដ៏សំខាន់បំផុត និងដើម្បីជាផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។

កម្ពុជានិងឡាវ ពង្រឹងកិច្ចសហការឆ្លងដែន ដើម្បីធានានិរន្តរភាពជលផល

មន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គនិងអាជ្ញាធរជលផលរបស់ប្រទេសកម្ពុជា​និងឡាវ នឹងពង្រឹងសហប្រតិត្តិការឆ្លងដែន ដើម្បីគ្រប់គ្រងជលផលនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់នៃប្រទេសទំាងពីរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ប្រជាពលរដ្ឋនៅតែបន្តលួចកាប់ឈើ

មន្ត្រីជាន់ខ្ពស់នៅក្រសួងបរិស្ថានកាលពីរសៀលម្សិលមិញ បានឲ្យដឹងថា ក្រសួងបរិស្ថាននៅតែជួបបញ្ហាប្រឈម ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើពីសណាក់ប្រជាពលរដ្ឋ ក្រោមហេតុផលដើម្បីដោះស្រាយបញ្ហាជីវភាព។

ក្រសួង​បរិស្ថាន​ចាត់​ទុក​របាយការណ៍​​អង្គការ​ណាសាថា​ជា​ចេតនា​ញុះ​ញង់

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​ទិន្នន័យ​មួយ​ដែល​និយាយ​ថា “ព្រៃ​ឈើ​កម្ពុជា​កំពុង​បាត់​បង់”។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​នេះ របាយការណ៍​របស់​អង្គការ​ណាសា​អាមេរិក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ឈាន​មុខ​គេ​ខាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ ដោយសារ​តែ​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សម្រាប់​ដាំដំណាំ​កៅស៊ូ និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

របាយការណ៍អង្គការណាសា៖ ព្រៃឈើនៅប្រទេសកម្ពុជាកំពុងតែហិនហោច

យោងតាមរបាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ខែមករា បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយកដីរបស់ក្រុមហ៊ុន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម...
All articles loaded
No more articles to load