សន្និសីទសារព័ត៌មានស្ដីពីការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

មន្ត្រី​ថ្នាក់ជាតិ​នឹង​ប្រគល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ការប្រមូល​សំរាម​របស់​ពលរដ្ឋ​នៅជនបទ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា នឹងប្រគល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋាន​ដើម្បីរៀបចំឱ្យមានការប្រមូលសំរាមរបស់ពលរដ្ឋ​នៅទី​ជនបទ​ទុកដាក់ឱ្យបានត្រឹមត្រូវ ខណៈបញ្ហាសំរាមនេះនៅតែជារឿងស្មុគស្មាញ និងមិនទាន់អាចដោះស្រាយបាននៅឡើយ។

ប្រជាសហគមន៍​ថា​មន្ត្រី​ជំនាញ​នៅ​តែ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ល្បាត​តំបន់​ព្រៃឡង់

ប្រជាសហគមន៍មួយចំនួន​នៅ​ខេត្តជុំវិញ​តំបន់​ព្រៃ​ឡង់​លើក​ឡើងស្រដៀង​គ្នាថា អាជ្ញាធរ និងមន្ត្រីជំនាញនៅតែបន្តបំបិទសិទ្ធិសេរីភាពរបស់ពួកគាត់ ដោយពួកគេមិនអនុញ្ញាតឱ្យចូលរួមការពារព្រៃឈើនៅតំបន់ព្រៃឡង់តាមរយៈសកម្មភាព​ចុះល្បាតឡើយ ស្របពេលបទល្មើស​បន្តកើតឡើងជាហូរហែក្នុងដែនជម្រកសត្វព្រៃមួយនេះ។

រដ្ឋាភិបាល​កាត់ដី​​​​​​​បឹងតាមោក​ជិត​១០០​ហិកតា​ទៀត​ឱ្យ​បុគ្គល​២នាក់​កាន់កាប់

រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹងតាមោកជិត១០០ហិកតា​បន្ថែម​ទៀតប្រគល់ឱ្យភរិយាឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៅអង្គភាព“ង៧០” អ្នកស្រី សាយ សោភា និងលោក ចេង ស្រ៊ុន​ហេង ដើម្បីធ្វើជាកម្មសិទ្ធិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្អូនៗយុវជនមួយចំនួនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអនុវត្តគម្រោង «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅសាលប្រជុំសាលាខេត្ត (អគារ ខ) នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ដកហូត​ដីព្រៃឈើ​ក្នុង​ដែនជម្រក​សត្វព្រៃ​ឱរ៉ាល់​ជាង​៧០០​ហិកតា

អភិបាលខេត្ត​កំពង់​ស្ពឺ បានដកហូតដីព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង៧០០​ហិក​តាមក​ទុក​ជាសម្បត្តិ​រដ្ឋ​វិញ ក្រោយ​ពី​មាន​ការ​ឈូស​ឆាយ​និង​កាប់​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋដើម្បី​ធ្វើ​កម្ម​សិទ្ធិ។

រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​១០០​ហិកតា​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក​ ហ៊ុន​ សែន

រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោកទំហំជាង ១០០ហិកតាបន្ថែមទៀត ប្រគល់ឱ្យសមាជិកគ្រួសារនៃសមាជិកក្រុមលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ ដើម្បីធ្វើជាកម្មសិទ្ធិ ខណៈផ្ទៃបឹងតាមោកមកទល់ពេលបច្ចុប្បន្ន​​ត្រូវបានកាត់ចេញសរុបជាង ១ ៦០០ហិកតាហើយ។

សកម្មជន​ថា​កម្ពុជា​បរាជ័យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ខណៈ​ចំណូល​ពី​ការ​នាំចេញ​ឈើ​របស់​វៀតណាម​កើន​ឡើង

សកម្មជនការពារបរិស្ថានបានលើកឡើងថា ការរកចំណូលបានជិត១០ពាន់លានដុល្លាររបស់វៀតណាមក្នុងការនាំឈើនិងគ្រឿងសង្ហារិមទៅក្រៅប្រទសកាលពីឆ្នាំ២០២១​ វាឆ្លុះបញ្ចាំងឱ្យឃើញពីភាពបរាជ័យរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ត្បិតបទល្មើសនៅតែកើតមានឡើងឥតឈប់ឈរ ពិសេសបទល្មើសនាំឈើចេញទៅវៀតណាម​ ខណៈចំណូលកម្ពុជាទទួលបានតិច​តួច​។

មន្ត្រីបរិស្ថាន៖ អន្ទាក់ជាង៦ម៉ឺន ត្រូវ​បាន​ដោះ​ចេញ​ពី​តំបន់​ការ​ពារ​ធម្មជាតិ​នៅ​ឆ្នាំ​២០២១

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បាន​ឱ្យដឹង​ថា នៅក្នុងឆ្នាំ២០២១​កន្លងទៅ ​មន្ត្រីជំនាញ បាន​ដោះ​អន្ទាក់​ដាក់​សត្វ​ព្រៃ​ចំនួន ៦១ ៦១១​អន្ទាក់ និង​បានដកហូត​​​កាំភ្លើង​​កែច្នៃ​​ចំនួន​ ៧៥៨ដើម ព្រម​ទាំងបាន​ជួយសង្គ្រោះសត្វព្រៃជាច្រើនទៀត នៅ​ក្នុង​​​​ប្រតិបត្តិ​ការ​បង្ក្រាប​​បទ​​ល្មើស​​​នៅ​​តំបន់​ការ​​ពារ​​ធម្មជាតិ​ទូទាំងប្រទេស។

សកម្មភាពចាក់ដីបំពេញពង្រីកឆ្នេរខេត្តកែប។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

មន្ត្រី​សង្គមស៊ីវិល​បារម្ភ​ពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​នៅ​ខេត្តកែប

មន្ត្រីសង្គមស៊ីវិល​ផ្នែក​បរិស្ថាន និងសិទ្ធិមនុស្ស បារម្ភពីផលប៉ះពាល់​នៃគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេររបស់​អាជ្ញាធរ​​នៅ​ខេត្ត​កែប ដោយថា​ គម្រោងអភិវឌ្ឍន៍នេះហាក់​មិន​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ឱ្យប្រជាពលរដ្ឋ​បានដឹងជាមុនឡើយ។

ពលរដ្ឋ​បារម្ភ​ពី​លំហូរទឹក​ទន្លេមេគង្គ​ធ្លាក់ចុះ ខណៈ​របាយការណ៍​បង្ហាញ​ថា​មាន​ការ​ធ្លាក់​ចុះ​៣ឆ្នាំ​ជាប់ៗ​គ្នា

​ប្រជាសហគមន៍មូលដ្ឋាន និយាយ​ថា លំហូរ​ទឹក​ទន្លេ​មេគង្គ​ពិត​ជា​មាន​ការធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់​មុខ​របរ​​របស់​ពួកគាត់​ទាំងផ្នែក​កសិកម្មនិងការ​នេសាទ ស្រប​ពេល​របាយការណ៍​​របស់​​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ (MCR) ​បាន​លើកឡើង​ពី​លំហូរទឹកទន្លេធ្លាក់ចុះទាប​រយៈពេល៣ឆ្នាំជាប់ៗ​គ្នា​ ដែល​ជំរុញឱ្យ​ប្រទេស​​នៅតា​ម​ដង​ទន្លេមេគង្គទាំងអស់ត្រូវចេញវិធានការដោះស្រាយជាបន្ទាន់​។

ព្រះសង្ឃនៃសហគមន៍សង្ឃរុក្ខាវ័ន ទ្រង់មើលដើមឈើមួយដើមដែលត្រូវបានកាប់ដោយជនខិលខូច អំឡុងពេលចុះល្បាតថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

សង្ឃរុក្ខាវ័ន​ធ្វើ​យុទ្ធនាការ​ប្រមូល​ថវិកា​១ដុល្លារ​ដើម្បី​ការពារ​ព្រៃឈើ ខណៈ​បទល្មើស​នៅតែមាន

ព្រះសង្ឃសហគមន៍រុក្ខាវ័ន នៅខេត្តឧត្ដរមានជ័យ កំពុងធ្វើយុទ្ធនាការ «បរិច្ចាគប្រាក់១ដុល្លារ» ដើម្បីចូលរួមជួយការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខណៈបទល្មើសព្រៃឈើនិងការដាក់អន្ទាក់យកសត្វព្រៃនៅតែបន្តកើតមាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ