អភិបាលកិច្ចល្អ

ACUឃាត់ខ្លួនមន្ដ្រីជលផលម្នាក់ ដោយសង្ស័យពុករលួយជាង៣៦ម៉ឺនដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញសម្រេចបញ្ជូនមន្ដ្រីរដ្ឋបាលជលផលម្នាក់ទៅ​តុលា​ការ​ខេត្ដ​សៀមរាប ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយក្នុងទឹកប្រាក់ជាង៣៦ម៉ឺនដុល្លារទាក់​ទងនឹង​​បទ​ល្មើស​នេ​សាទ។

កូនសកម្មជនបរិស្ថានថានឹងប្តឹងករណីបាញ់សម្លាប់ឪពុកទៅតុ​លាការអន្តរជា​តិ

គម្រប់ខួប៤ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់អតីតប្រធានអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះលោក ឈុត វុទ្ធី កូន​​​​​​ប្រុសរបស់លោកបានអះអាងថានឹងដាក់ពាក្យបណ្តឹងករណីនេះ​​ទៅតុលាការយុត្តិ​ធម៌អន្តរជាតិ​(ICC)​​​​ដែលលោកថា​ដើម្បី​ស្វែង​រកយុត្តិធម៌ ខណៈរដ្ឋាភិបាលបិទការស៊ើបអង្កេត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងកិច្ចប្រជុំពិភាក្សាវិភាគទៅលើពាក្យបណ្ដឹងរបស់ក្រុមយុវជន

ព្រះ​មហាក្សត្រដំឡើង​ឋានៈដល់​មន្ត្រី​ACUក្នុងនោះមាន​កូនប្រុសលោក ឱម យ៉ិនទៀង ផងដែរ

ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈឧបការីចំនួន១៨ រូបនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យមានឋានៈស្មើអគ្គនាយករហូតដល់រដ្ឋមន្ត្រី ហើយក្នុងនោះក៏មានកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយពីរនាក់ផងដែរ។ក្នុងព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ព្រះមហាក្សត្របានសម្រេចតែងតាំងឧបការីមួយរូបគឺលោក សរ សម្បត្តិ ដែលពីមុនមានឋានៈស្មើរដ្ឋលេខាធិការ ឲ្យមានឋានៈស្មើរដ្ឋមន្ត្រី។ ក្នុងព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រដំឡើងឋានៈឧបការីបួនរូបទៀតពីឋានៈស្មើអនុរដ្ឋលេខាធិការ ឲ្យមានឋានៈស្មើរដ្ឋលេខាធិការនិងដំឡើងឋានៈកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធិ ដែលពីមុនជាជំនួយការលោក ឱម យ៉ិនទៀងនិងមានឋានៈស្មើអគ្គនាយក ឲ្យមានឋានៈស្មើនឹងរដ្ឋលេខាធិការផងដែរ។

ប្រធានACUព្រមានផ្លូវច្បាប់​លើ​ប្រធានគណបក្ស​អំណាចខ្មែរ រឿងការស្នើ​សុំបំភ្លឺ​អំពើពុករលួយ

ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ(ACU) លោក ឱម យ៉ិន​ទៀង បានផ្ញើ​លិខិត​មួយ​ទៅ​​លោក សួន សេរី​រដ្ឋា ប្រធានគណបក្ស​អំណាចខ្មែរ ដោយ​បានលើកឡើង​ពី​អង្គច្បាប់​ថា​ករណី​បុគ្គលណា​ដែល​ស្នើ​ឲ្យ​អង្គ​ភា​ពបំភ្លឺ​ករណីណាមួយ ​បុគ្គលនោះអាច​​ប្រឈម​នឹង​បទល្មើស”ការជ្រៀត​ជ្រែកដោយ​ខុសច្បាប់”។​កាលពីថ្ងៃទី៨ ខែមេសា លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

លោក ហ៊ុន សែន ថាចំាមើលបក្សនយោបា​យ​ណាខ្លះ​​ចេញមុខដោះស្រាយ​បញ្ហាខ្វះទឹក​

មេដឹកនាំគណបក្ស​ប្រជាជនកម្ពុជា​លោក ហ៊ុន សែន​ ថ្លែងថាលោក​នឹង​ចំាមើលគណបក្ស​នយោបាយណា​ចេញមុខ​ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ ខណៈដែលលោកអះអាងថា រដ្ឋាភិបាលចាត់​ទុកបញ្ហានេះថាជារឿងអទិភាព​​។
រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល (ដោយ លី បេទ្បា)

រដ្ឋាភិបាលឲ្យក្រុមហ៊ុនបញ្ចុះតម្លៃសេវាដឹកជញ្ជូនគ្រប់ប្រភេទ

រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលទើបចូលកាន់តំណែងថ្មី បានប្រាប់ឲ្យក្រុមហ៊ុនបញ្ចុះតម្លៃសេវាដឹកជញ្ជូន​គ្រប់ប្រភេទ ដោយថា​កន្លង​មកតម្លៃដឹក​ជញ្ជូ​ន​នេះមានថ្លៃខ្ពស់។

លោក​ ឱម យ៉ិនទៀង​ ថាការចែកស្រោមសំបុត្រទៅកងទ័ពជារឿងតម្លាភាព

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃ​ចន្ទនេះ​បាន​បដិសេធថា​មិន​មានភាព​មិនប្រក្រតី​លើ​ករណី​ដែល​លោក​​ចែកស្រោម​សំបុត្រ​ទៅឲ្យ​កងទ័ព​កាលពីខែមីនានោះទេ។កាលពីថ្ងៃទី​៨ខែមេសា​ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់​ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០​១៦។

រដ្ឋាភិបាលត្រៀមថវិកា​ជាង៤០លានដុល្លារសម្រាប់រៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ដឹង​ថា​រដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បម្រុង​ប្រមាណជាង៤០លានដុល្លារ​សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម​(SEA GAMES)លើកទី៣២ នៅឆ្នាំ២០២៣។លោក ហ៊ុន សែន​ បាន​​សរសេរ​នៅ​​លើ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​សុក្រនេះ​ថា​ក្រៅអំពីថវិកាសាងសង់ពហុកីឡាដ្ឋានដែលជាជំនួយរបស់​ចិន រដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បម្រុង​ជាង៤០លានដុល្លារថែមទៀតទុកសម្រាប់​ការរៀបចំការប្រកួតកីឡាស៊ីហ្គេម។​

រដ្ឋមន្រ្តីថ្មីក្រសួងដែនដីរឹតបន្តឹងវត្តមានមន្រ្តីរាជការនៅកន្លែងការងារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ណែនាំឲ្យប្រធាននាយកដ្ឋាន ប្រធានអង្គភាពនិងប្រធានមន្ទីរនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ពង្រឹងនិងកត់ត្រាវត្តមានមន្ត្រីបម្រើការនៅតាមអង្គភាពនីមួយៗ និងបញ្ជូនព័ត៌មានទាក់ទងនឹងវត្តមានរបស់មន្ត្រីទាំងនោះមកកាន់ក្រសួងរាល់ឆ្នាំ ដោយថាដើម្បីជំរុញប្រសិទ្ធ​ភាពការងារនិងការទទួលខុសត្រូវរបស់មន្ត្រីរាជការ។

រដ្ឋាភិបាល​តម្រូវ​ឲ្យ​សុំ​​ការ​អនុញ្ញាត​ជាមុន​សម្រាប់​ការ​នាំចូល​រថយន្ត​ដែល​រដ្ឋជា​អ្នក​បង់ពន្ធ

តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ និង​បុគ្គល​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​សុំ​ការអនុញ្ញាត​យល់ព្រម​ពី​រដ្ឋាភិបាល​ជាមុន ទើប​អាច​នាំចូលរថយន្តសម្រាប់​ប្រើប្រាស់​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ ​ដែល​អាច​ទទួល​បាន​ការ​បង់ពន្ធអាករ​ដោយរដ្ឋ។

រដ្ឋាភិបាលកម្ពុជាថានឹងផ្ដល់លិខិតឆ្លងដែនឲ្យពលករធ្វើការស្របច្បាប់នៅថៃ

រដ្ឋាភិបាលថានឹងរៀបចំផ្ដល់លិខិតឆ្លងដែនទៅដល់ពលករដែលកំពុងធ្វើការនៅប្រទេសថៃនៅដើមខែសីហាឆ្នាំ២០១៦ ដើម្បីឲ្យពលករយកទៅបន្តនីតិវិធីស្របច្បាប់ធ្វើការងារនៅគ្រប់ទីកន្លែងក្នុងប្រទេសជិតខាងមួយនេះ។

​ព្រះមហាក្សត្រ​នឹង​ចូលរួម​ប្រជុំ​ជាមួយ​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម ថ្ងៃទី ១៩

ព្រះមហាក្សត្រ និង​ជា​ព្រះប្រធាន​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​យាង​ចូលរួម​សម័យប្រជុំ​ពេញអង្គ​នៃ​ឧត្តម​ក្រុមប្រឹក្សានៃ​អង្គចៅក្រមលើក​ទី​២៧ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​។ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចុះ​ថ្ងៃ​ទី ១២ ខែ មេសា​បានឲ្យដឹង​ថា ព្រះ​មហាក្សត្រ​នឹង​យាង​ចូលរួមជា​ធិបតី​ភាព​ក្នុងការ​បើក​អង្គប្រជុំនៅ​ក្នុង​ព្រះបរមរាជវាំង​នៅវេលា​ម៉ោង​១០​ព្រឹក ។
All articles loaded
No more articles to load