ពិធីបើកសម្ពោធផ្លូវជាតិលេខ៤៤ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

កំណាត់ផ្លូវជាតិលេខ៤៤កម្ចីពីចិនបើកឲ្យប្រើប្រាស់នៅព្រឹកនេះ​

កំណាត់ផ្លូវជាតិលេខ៤៤ស្តារឡើងវិញ​កាត់ក្រុងច្បារមននិងស្រុក៤ផ្សេងទៀតនៃខេត្តកំពង់ស្ពឺដែលទទួលបានកម្ចីពីចិន​​ ត្រូវរដ្ឋាភិបាលប្រកាសបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារនេះ។​

ក្រសួងអប់រំការពារចំណាត់ការលើជនឆ្លៀតឱកាសក្នុងពេលប្រឡង

ក្រសួង​អប់រំ យុវជន និងកីឡា គ្រោងនឹង​ចាត់​វិធាន​ការទៅ​លើ​បុគ្គ​ល​ណា​ដែលបាន​សន្យា​ជួយ​បេក្ខជន​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិនាពេលខាងមុខ។
លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន៖ វៀតណាម​មិនមែនជាចៅហ្វាយនាយខ្ញុំទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រតិកម្មទៅនឹងអ្នកលេងហ្វេសប៊ុ​ក​ម្នាក់ដោយបញ្ជាក់ថាវៀតណាមមិនមែនជាចៅហ្វាយនាយរបស់លោកទេ ហើយក៏មិនមានហេតុផលដែលលោកត្រូវ​ស្មោះត្រង់ដែរ។

អត្ថន័យកប់ក្នុងក្បួនហែសពលោក កែម ឡី

សពលោក កែម ឡី ត្រូវក្រុមគ្រួសារនិងគណៈកម្មការរៀបចំបុណ្យសម្រេចដង្ហែចេញពីវត្តចាស់ក្នុងរាជធានីភ្នំ​ពេញទៅបញ្ចុះនៅខេត្តតាកែវជាស្រុកកំណើតរបស់លោក​កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅនេះ។

ក្រសួង​ការងារ​ព្រមាន​ចាត់វិធានការ​លើ​កញ្ញា ធី សុវណ្ណ​ថា និង​លោក ស្រី ចំរើន​

ក្រសួង​ការងារ កាលពី​ថ្ងៃ​ម្សិលមិញ បាន​ព្រមាន​ទៅ​កញ្ញា ធី សុវណ្ណ​ថា និង​លោក ស្រី ចំរើន ដែល​បាន​ធ្វើ​សកម្មភាព​សហជីព ដោយ​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួង​។​ ​លោក កុយ ទេពដា​រាវុ​ធ ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ កាលពី​ថ្ងៃ​ម្សិលមិញ បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​កញ្ញា ធី សុវណ្ណ​ថា និង​លោក ស្រី ចំរើន​។​
បទល្មើសព្រៃឈើនៅកម្ពុជា

អ្នកឃ្លាំមើលបរិស្ថានជំរុញទៅរដ្ឋាភិបាលបញ្ចេញលទ្ធផល​បង្ក្រាបបទល្មើសព្រៃឈើ

អ្នកឃ្លាំមើលធនធានធម្មជាតិ​ជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលពន្លឿន​​បង្ហាញរបាយការណ៍​បង្រ្កាប​បទល្មើស​ព្រៃ​ឈើជាសាធារណៈ ដោយថាកុំឲ្យមានការ​ភ័ន្តច្រឡំថារដ្ឋាភិបាលនៅពីក្រោយនៃការកាប់បំផ្លាញធនធានធម្ម​ជាតិ។
ប្រធានគណៈកម្មការទី២នៃរដ្ឋសភាលោក ជាម យៀប

សហភាពអឺរ៉ុបចុះសិក្សាពីអំណាចរដ្ឋសភាខ្មែរលើយន្តការត្រួតពិនិត្យការប្រើប្រាស់ថវិកាជាតិមុនផ្តល់ជំនួយ

សមាជិកសភាទាំងបក្សប្រឆាំងនិងបក្សកាន់អំណាចអះអាងប្រហាក់ប្រហែលគ្នាថាសហភាពអឺរុបបាន​​ចុះសិ​ក្សាពីតម្លាភាពនៃការប្រើប្រាស់ប្រើថវិការជាតិរបស់កម្ពុជាដែលពួកគេថាមុននឹងប្រទេស​ជា​ម្ចា​ស់​ជំនួយមួយនេះ សម្រេចផ្តល់ជំនួយលើយន្តការពង្រឹងអភិបាលកិច្ច។
ទីសត្តឃាតុមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ (រូបភាព៖ ហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ)

អាជ្ញាធរ​នឹង​ដាក់​ឲ្យមាន​ទី​សត្តឃាតតែមួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ

សាលារាជធានី​ភ្នំពេញ​នឹង​កំណត់​ឲ្យមាន​ទី​សត្តឃាត​តែ​មួយ​កន្លែង​សម្រាប់ទទួល​ពិឃាតសត្វ​យក​សាច់​លក់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ថា​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទាំងប្រ​ភព​សត្វនិង​អនាម័យ​សម្រាប់​អ្នក​បរិភោគ។

ACU ទាត់ចោលបណ្តឹងរបស់ពលរដ្ឋដែលប្តឹងអភិបាលខណ្ឌម្នាក់

អង្គភាពប្រឆាំងអំពើពុករលួយទាត់ចោលបណ្តឹងរបស់សហគមន៍ដីធ្លី ដែលប្តឹងអភិបាលខណ្ឌពោធិ៍សែនជ័យ​ពីបទពុករលួយ។
All articles loaded
No more articles to load