ប្រាក់ សុខុន

ពលរដ្ឋខ្មែរ៥៥នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​បរទេស​ក្រោយ​ឆ្លង​ដែន​ខុស​ច្បាប់

ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរចំនួន ៥៥នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ដោយមានការជួយអន្តរាគមន៍​ពីស្ថានតំណាងកម្ពុជា​នៅក្រៅប្រទេសនៃប្រទេសនីមួយៗ ក្រោយពីចាញ់បោកគេទៅរៀបការ និងធ្វើការខុសច្បាប់នៅឯ​បរទេស។

​ភោជនីយដ្ឋាន​មួយ​នៅ​ផាប់ស្ទ្រីត​រលំ​បាក់ កម្មករ​ម្នាក់​ស្លាប់ បួន​នាក់​រង​របួស

កម្មករម្នាក់បានស្លាប់ និង ៤នាក់ទៀត រងរបួស បន្ទាប់ពី​អគារ​ភោជនីយដ្ឋាន​ចំណាស់​មួយ​ស្ថិត​នៅ​តំបន់​ផាប់ស្ទ្រីត​ ខេត្ត​សៀមរាប បាន​បាក់​រលំ​ដួល​កាល​ពី​យប់​មិញ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​នគរបាល​ជាតិ។

អាជ្ញាធរ​​ភ្នំពេញ​បដិសេធ​ថា គ្មាន​ការផ្ទេរ​​​​ផ្សារ​ដើមគរ​ឲ្យ​ឯកជន និង​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ញុះញង់

សាលា​រាជ​ធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បុគ្គលមួយ​ចំនួន​​ដែល​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ចោទ​ថា ផ្សព្វផ្សាយ​ព័ត៌មាន​ញុះ​ញង់​ដល់​ក្រុម​អាជីវករ​ផ្សារ​ដើម​គរ។

លោក​ ​ស ​ខេង​ បញ្ជាឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិ​ការ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​នៅ​ខេត្ត​ព្រះសី​ហនុ​

នាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង បញ្ជាឲ្យបង្កើតក្រុមប្រតិបត្តិការពិសេ​សមួយ ចេញពីក្រសួងមហាផ្ទៃ​ទៅជួ​​យ​ទ​​ប់​​​ស្កា​​​​​ត់ប​ទល្មើសនៅ​ខេ​ត្តព្រះ​សីហនុ ខណៈតំបន់វិនិយោគជាប់មាត់សមុទ្រមួយនេះ មានកំ​ណើ​​​នជ​​នជាតិចិនហក់ឡើងយ៉ាង​គំ​ហុ​ក​​ ។

ប.ស.ស ចុះអនុស្សរណៈចែករំលែកពីការ​អនុវត្តកម្មវិធី​ធានារ៉ាប់រងសុខភាពជាតិជាមួយក្រុមហ៊ុនហ្វីលីពីន

បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រងសុខភាពហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បី​ចែករំលែកពីការ​អនុវត្តកម្មវិធី​ធានារ៉ាប់រ៉ងសុខភាពជាតិ។​

នគរបាលថាខ្លួនបំពេញភារកិច្ចការពារបានល្អក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

នាយកដ្ឋាននគរបាលការពារអះអាងថា រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ខ្លួនបានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ ដោយថា បានសម្រេចជោគជ័យ។

នគរបាលជាតិបន្ថែមកម្លាំងទៅពង្រឹងសន្តិសុខសណ្តាប់ធ្លាប់ក្នុងខេត្តព្រះសីហនុ

អគ្គស្នងការនគរបាលជាតិ បាន​សម្រេច​ចាត់​តាំង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ជិត ១០​រូប​បន្ថែម​ទៀត ឲ្យ​ទៅជួយពង្រឹងសន្តិសុខ និង​សណ្តាប់ធ្លាប់នៅខេត្តព្រះសីហនុ ខណៈដែល​ខេត្ត​នេះ​ប្រឈម​មុខ​នឹង​កំណើន​ឧក្រិដ្ឋកម្ម​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​នៅ​ក្នុង​ឆ្នាំ​នេះ។

កម្មករសំណង់នៅប៉ៃលិន៤នាក់ស្លាប់ដោយសារដាច់ខ្សែរ៉ត

របាយការណ៍របស់នគរបាលបានបង្ហាញថា កម្មករសំណង់ចំនួន៤នាក់ស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់ ដោយតែដាច់ខ្សែរ៉ត ឬ ខ្សែយោង នៅការដ្ឋានសំណង់មួយមានទីតាំងស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តបៃលិន។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម​១៥នាក់ ករណីស្នាក់នៅខុសច្បាប់

ជនជាតិរៀតណាមចំនួន ១៥នាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រោយពីមានការស៊ើបអង្កេតនិងអនុវត្តនិតិវិធី ចុះត្រួតពិនិត្យផ្លូវច្បាប់ចំពោះជនបរទេសរស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនបរទេសខុសច្បាប់​ជាង៦០០០នាក់ត្រូវអាជ្ញាធរកម្ពុជាបណ្តេញចេញក្នុងរយៈពេល​​៨ខែ

អាជ្ញាធរអះអាងថា យ៉ាងហោចណាស់ជនបរទេសខុសច្បាប់ប្រមាណជាង​៦ ០០០នាក់ ត្រូវបានណ្តេញចេញពីកម្ពុជាក្នុង រយៈពេល៨ខែឆ្នាំ២០១៨នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ