អភិបាលកិច្ចល្អ

គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​យ៉ាង​តិច​៣៥​នាក់ របួស​១២៧​នាក់​មួយ​សប្ដាហ៍​ដើម​ខែ​នេះ

យ៉ាង​ហោច​ណាស់​មនុស្ស ៣៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ ១២៧​នាក់​ទៀត បាន​រង​របួស​​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ត្រឹម​តែ​មួយ​សប្ដាហ៍​ដើម​ខែ​កក្កដា​នេះ ក្នុង​នោះ​​​មនុស្ស ៣​នាក់ បាន​ស្លាប់​នៅ​ថ្ងៃដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ .......

គម្រោង​​​ត​ភ្ជាប់​​ផ្លូវ​​ដែក​​កម្ពុជា​​ ថៃ​​ឈាន​​ដល់​​ការ​​សម្រេច​​រួម​

គម្រោង​តភ្ជាប់​ផ្លូវ​រថ​ភ្លើង​​កម្ពុជា ថៃ​ ឈាន​ដល់​ការ​សម្រេច​រួម​នៅព្រឹក​នេះ ខណៈ​ភាគី​ទាំង​ពីរ​សន្យា​បន្ត​នីតិ​វិធី​ ដើម្បី​ជំរុញ​ឱ្យឲ្យ​មាន​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ក្នុងពេលខាងមុខ។

ចិនផ្តល់ជំនួយម៉ាស៊ីន​សម្អាតទឹកកខ្វក់​តម្លៃ​៦​ម៉ឺន​ដុល្លារ​​ដល់​កម្ពុជា

មន្ត្រី​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់ ២​គ្រឿង ត្រូវ​បាន​ចិន​ផ្ដល់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ថា សម្រាប់​សម្អាត​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កែប។

សាលា​​រាជ​ធានី​​គ្រោង​​បន្ថែម​​ខ្សែ​​ដឹក​​ជញ្ជូន​​សាធារណៈ​​ក្រោយ​​រថយន្ត​​​២០​​គ្រឿង​​ទៀត​​មក​​ដល់​

សាលា​រាជធានីភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរ​ការរថយន្ត​ក្រុង​សាធារណៈ ២០​គ្រឿង​បន្ថែម​ទៀត បន្ទាប់​ពី​រថយន្ត​ទាំង​នោះ​ដែល​ជា​​ផ្នែក​មួយ​នៃ​ជំនួយ​រថយន្ត​ក្រុង ៨០​គ្រឿង​ពី​ប្រទេស​ជប៉ុន​នោះ ត្រូវ​បាន​ដឹក​ញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួងធនធានទឹកឲ្យប្រុងប្រយ័ត្នពីអាកាសធាតុ

ក្រសួងធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ទៅ​ពលរដ្ឋឲ្យប្រុងប្រយ័ត្នពីអាកាសធាតុ ពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ដោយសា​រ​តែ​កម្ពុ​ជា នៅបន្ត​រងឥទ្ធិ​ពលខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​១១​​ខែកក្កដានេះ។

រដ្ឋាភិបាល​​ជួយ​​សង្គ្រោះ​​ពលរដ្ឋ​​ខ្មែរ​​១៤​​នាក់​​​​ពី​​ក្រៅ​​ប្រទេស​​រួម​​ទាំង​​កុមារ​​៣​​នាក់​​

ពលរដ្ឋ​ខ្មែរ ១៤​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ ៣​នាក់​ផង​ដែរ ត្រូវ​បាន​ជួយ​សង្គ្រោះនៅ​ឯ​ក្រៅ​ប្រទេស និង​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ចុង​ខែ​មិថុនា​កន្លងម​ក​នេះ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។

ធនាគារជាតិរំឭកឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះស្ថាប័នផ្តល់កម្ចីខុសច្បាប់

ធនាគារជាតិកម្ពុជាបានរំឭកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាបំណុល​និងការគៀបសង្កត់ផ្សេងៗដោយថា បច្ចុប្បន្នមានស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួន​ដែលមិនមានការទទួលស្គាល់ដោយច្បាប់ កំពុងតែធ្វើសកម្មភាព.....

ស្នងការខេត្តពោធិ៍សាត់ហ្វឹកហាត់កម្លាំងដើម្បីទប់ស្កាត់បាតុកម្មមុននិងក្រោយការបោះឆ្នោត

ស្នងការខេត្តពោធិ៍សាត់បានបើកវគ្គហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រចំនួន ៣ថ្ងៃ ដល់កងកម្លាំងនគរបាល​ដើម្បីត្រៀម​ទប់​ស្កាត់​លើបាតុកម្ម​ និង​កូដកម្ម ដែលនឹងកើតឡើងជាយថាហេតុមុន និង ក្រោយការបោះឆ្នោត.....

សាលារាជធានីថាកំពុងអនុវត្តន៍វិធានការបីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង

មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញឲ្យដឹងថា ពេលនេះអាជ្ញាធរពាក់ព័ន្ធកំពុងតែអនុវត្តវិធានការចំនួនបីក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង  ដោយការ ស្តាលូ ធ្វើប្រឡាយ និងបង្កើតស្ថានីយ៍បូមទឹកចេញបន្ថែមទៀត។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ផែនការរំដោះទឹករៀបចំឡើងតាំងពីរដើមរដូវប្រាំង។​ លោកបន្តថា សាលារាជធានីបានសហការជាមួយ មន្ទីរសាធារណការស្តាលូបានជាង៤០០គីឡូម៉ែត្ររួមមាននៅក្នុងខណ្ឌចំនួនបួនមានខណ្ឌដូនពេញ ចំការមន ទួលគោក និងខណ្ឌ៧មករា។ លោកបន្តថា សម្រាប់ការងាររៀបចំប្រឡាយដែលអាចស្តុក និងលំហូរទឹកផងនោះ គ្រាន់តែសម្រាមមួយភាគបីដែលស្តាពីប្រឡាយស្ទឹងមានជ័យ មានចំនួនជាងមួយម៉ឺនម៉ែត្រគូប។ លោក ភក្តី…

អគ្គ​នាយកដ្ឋាន​កាំកុងត្រួល​ថា​មាន​អ្នក​បន្លំ​ខ្លួន​ជា​មន្ត្រី​ទារ​លុយ​តាម​ស្ថានីយ៍​ប្រេង​

អគ្គនាយកដ្ឋានកាំកុងត្រួលព្រមានចាត់វិធានការច្បាប់​លើបុគ្គលដែលបន្លំ​យកឈ្មោះមន្ត្រីស្ថាប័ននេះ ដើរទារប្រាក់ពីម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈទូទាំងរាជធានី/ខេត្ត។

លោក​ ស ខេង​​ សសើរ​មន្ត្រី​ចាប់​គ្រឿង​ញៀន​១២០​គីឡូក្រាម​នៅ​ស្ទឹងត្រែង​

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង សរសើរនាយនាយរងនិង​មន្រ្តី​ប៉ុស្តិ៍នគរបាល​ច្រកទ្វា​ព្រំដែនអន្តរជាតិត្រពាំងក្រៀលថា ​មាន​ប្រាជ្ញាឈ្លៀសវៃក្នុងការ​បង្ក្រាបការ​ដឹកជញ្ជូន​គ្រឿងញៀន។​

សាលារាជធានីភ្នំពេញប្រកាសបិទចរាចរត្រង់ចំណុចរង្វង់មូលចោមចៅនៅថ្ងៃសុក្រស្អែក   

រដ្ឋបាលរាជធានីភ្នំពេញប្រកាសដល់ពលរដ្ឋ​ដែល​នឹងធ្វើ​ដំណើរឆ្លងកាត់​រង្វង់មូលចោមចៅនៅ​ថ្ងៃសុក្រស្អែកនេះ ឲ្យពង្វាងទិសចរាចរចូលមកទីក្រុង ដោយ​សារតែមានការ​សម្ភោធបើកការដ្ឋានសាងសង់​ស្ពាន​អាកាស​និង​ផ្លូវក្រោមដីនៅ​ត្រង់​រង្វង់មូលចោមចៅ។​
All articles loaded
No more articles to load