អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ ​ឃាត់​ខ្លួន​​ជន​សង្ស័យ​១៧​នាក់​​ដែល​​លួច​​កាត់​​ខ្សែ​ភ្លើង​​បំភ្លឺ​​ផ្លូវ​​សាធារណៈ​

​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជិត២០នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​កាត់​ខ្សែ​ភ្លើង​អ៊ុ​បទិច​ដែល​តភ្ជាប់​សម្រាប់​បំភ្លឺ​តាម​មហាវិថី​មួយចំនួនក្នុង​ស្រុក​ព្រៃនប់និង​ក្រុង​ព្រះសីហនុ។

គណៈកម្មាធិការព្រំដែនរកមិនឃើញកម្ពុជាបាត់ដីទៅវៀតណាមទេ

គណៈកម្មាធិការព្រំដែនកម្ពុជាអះអាងថា​ រកមិនឃើញប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ​បាត់បង់ដីស្រែទៅវៀតណា​មទេ តែរកឃើញអ្នកញុះញង់ឱ្យពលរដ្ឋតវ៉ាដើម្បីបានដីក្រោយបោះបង្គោលព្រំដែនហើយ។​

រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោក១៥ហិកតាបន្ថែមសាងសង់ស្ថាប័នរដ្ឋ

រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ ១៥០ ០០០ម៉ែត្រការ៉េ (មួយរយហាសិបពាន់ម៉ែត្រក្រឡា)ឬស្មើនឹង១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ ដើម្បីប្រើប្រាស់រៀបចំកសាងការិយាល័យស្ថាប័នរបស់រដ្ឋចំនួន​៣។​

ក្រសួង​មហា​ផ្ទៃ​​ជំរុញ​​ប្រសិទ្ធ​ភាព​​ទប់​ស្កាត់​​បទ​ល្មើស​និង​​សន្តិ​សុខ​​ក្នុង​​ពន្ធនាគារ​

អគ្គនាយក​ដ្ឋា​នព​ន្ធ​នា​គារ​នៃ​ក្រសួងមហាផ្ទៃ និយាយ​ថា គណៈកម្មការ​ថ្មី​មួយ​ត្រូវ​បាន​ប្រកាស​សុពលភាព​ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​ក្នុង​ពន្ធនាគារ។

រាជ​រដ្ឋា​ភិបាល​​បញ្ចេញ​​ថវិកា​១៥០​លាន​​ដុល្លារ​អភិវឌ្ឍ​​​ផ្លូវ​​ក្នុង​​ក្រុង​​សៀមរាប​

​រាជរដ្ឋាភិបាលបានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កសាង​ផ្លូវ​ចំនួន៣៨ខ្សែនៅក្នុង​ទីរួមខេត្ត​សៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

នាយក​​រដ្ឋ​មន្ត្រី​​ណែនាំ​​អាជ្ញាធរ​​បង្កើន​​កិច្ច​ការពារ​​សន្តិ​សុខ​​សុវត្ថិ​ភាព​​សង្គម​​អំឡុង​​បុណ្យ​ភ្ជុំ​បិណ្ឌ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​អំ​ឡុុង​ពេល​បុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ។

ក្រសួង​សុខា​ភិបាល​ ណែនាំ​ឱ្យ​​ពល​រដ្ឋ​​បន្ត​​អនុវត្ត​​ការ​​ការពារ​​ការ​​ចម្លង​​វីរុស​​កូ​វីដ​​-​១៩​ ​និង​​ការ​​ពុល​​អាហារ​នៅ​​អំឡុង​​ពេល​​បុណ្យ​​កាន់​បិណ្ឌ​និង​​ភ្ជុំ​បិណ្ឌ

​ក្រសួងសុខាភិបាល​បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​វីរុស​កូ​វីដ១៩ ដោយ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​អំឡុង​ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ​ដែល​នឹងប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី៣ដល់​ថ្ងៃទី១៨ ខែកញ្ញា។

ក្រសួងសុខាភិបាលស្នើអាជ្ញាធរដែនដីទាំង២៥រាជធានី-ខេត្ត ពង្រឹងសន្តិសុខបន្ថែមទប់ស្កាត់ជំងឺកូវីដ១៩

ក្រសួងសុខាភិបាល ចេញលិខិតស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ចពង្រឹងសន្តិសុខ នៅតាមមណ្ឌលចត្តាឡីស័ក ទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោកសុខ ទូចលើកឡើងពីមន្ត្រីវៀតណាម​និងថៃធ្វើការងារសកម្ម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា មូលហេតុដែលប្រទេសថៃនិងវៀតណាម ទទួលបានការវិនិយោគច្រើន ដោយសារតែមន្ត្រីរបស់ពួកគេធ្វើការងារសកម្មតាមការសម្រេចរបស់ថ្នាក់ដឹកនាំ។​

គណបក្ស​​មួយ​​ស្នើ​​រដ្ឋា​ភិបាល​​ដាក់​​​ប៉ូលិស​ស្ត្រី​ចុះ​​រៀប​ចំ​​សណ្ដាប់​ធ្នាប់​​ពេល​​មាន​ការ​​តវ៉ា​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​ក្រុមប៉ូលិសជា​ស្ត្រី ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅពេល​មាន​ប្រជាពលរដ្ឋ​ជា​ស្ត្រី​នាំគ្នា​ប្រមូល​ផ្តុំ​ធ្វើកូដកម្មឬបាតុកម្ម​ដោយសន្តិវិធី ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​បៀតបៀន​លើ​ស្ត្រីជា​អ្នក​តវ៉ា​បន្ត​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ