អភិបាល​ខេត្ត​​កំពង់ស្ពឺ​​ថា​ គ្មាន​​នរណា​​ត្រូវ​​បាន​​ចាប់​ខ្លួន​​ក្រោយ​​ដី​​តំបន់​​ការពារ​​ជាង​៤​ពាន់​​ហិ​កតា​​ត្រូវ​​បាន​​ទន្រ្ទាន​​យក​

​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង អះអាង​ថា រដ្ឋបាល​ខេត្ត​នេះបា​នដ​កហូតដី​ទំហំ​ជាង ៤,០០០ហិ​កតា ដើម្បី​យក​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយពី​រក​ឃើញថា ដី​នោះ​ត្រូវ​បាន​ជន​ខិលខូច​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។

ធនាគារ​​ពិភព​លោក​​ផ្តល់​​កម្ចី​១០០​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​ដើម្បី​​កែ​​លម្អ​​ផ្លូវ​លំ​​នៅ​​ជន​បទ​​

​ធនាគារ​ពិភពលោក (World Bank​) នៅ​ទី១៧ ខែកក្កដា​នេះ បាន​អនុម័ត​ផ្តល់​ឥណទាន ១០០លាន​ដុល្លារ​សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា។

រដ្ឋបាល​​ខេត្ត​កោះ​កុង​​ប្រកាស​​មិន​​ទទួល​ស្គាល់​​ការ​ទិញ​​លក់​​ដី​​ក្នុង​​តំបន់​ការ​ពារ​ធម្មជាតិ​

​រដ្ឋបាល​ខេត្តកោះកុង ប្រកាស​មិន​ទទួលស្គាល់​ការទិញ​លក់​ដី​ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ ក្រោយ​អាជ្ញាធរ​រក​ឃើញថា តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​ស្ថិត​ក្នុង​ស្រុក​មួយចំនួននៃ​ខេត្តកោះកុង ​កំពុង​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ។

រដ្ឋា​ភិបាល​​ប្រាប់​​មន្ត្រី​​ឱ្យ​​ដក​​បណ្ណ​​ក្រី​ក្រ​​វិញ​​ពី​​ពលរដ្ឋ​​មួយ​ចំនួន​​ដែល​​មាន​​ជីវ​ភាព​​ប្រសើរ​​ឡើង​​

ក្រសួងផែនការ​បានសម្រេច​ឱ្យ​មន្ត្រី​របស់​ខ្លួន​ពិនិត្យ​ឡើងវិញ​ទៅលើ​ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ដល់​ពលរដ្ឋ​អំឡុង​ពេល​កូ​វីដ១៩ បន្ទាប់ពី​រក​ឃើញថា គ្រួសារ​មួយចំនួន​ដែល​មាន​បណ្ណ​សមធម៌​នោះ មាន​ជីវភាព​ធូរ​ធារ។

ជនជាតិចិន១២៧នាក់ក្នុងករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ

ក្រសួងមហាផ្ទៃពង្រឹងការគ្រប់គ្រងជនបរទេសដើម្បីសន្តិសុខជាតិ

ក្រសួងមហាផ្ទៃប្រកាសដាក់ផែនការពង្រឹងការគ្រប់គ្រងជនបរទេសតាមរយៈ ការទប់ស្គាត់ និងបណ្តេញចេញ ចំពោះអ្នកលួចចូលក្នុងប្រទេស ដោយខុសច្បាប់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ។​

ជំនួយ​ពី​សប្បុរស​ជន​ប្រឆាំង​កូវីដ​១៩​កើនជាង​១០​លាន​ដុល្លារ​

ប្រមុខរដ្ឋាភិបាល អះអាងថា គិតត្រឹមសប្តាហ៍ទីមួយដើមខែកក្កដានេះ សប្បុរសជន ជិត៨ម៉ឺននាក់បានចូលរួមបរិច្ចាគថវិកា​ផ្ទាល់ខ្លួនចំនួនជាង១០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងគាំពារសង្គមដល់ជនក្រីក្រ។

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥៩នាក់ឆ្លងដែនខុសច្បាប់

សមត្ថកិច្ចការពារព្រំដែនខេត្តស្រះកែវរបស់ថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥៩នាក់ កាលពីថ្ងៃទី១០ខែកក្កដាម្សិលមិញ ដោយចោទពួកគេថា ព្យាយាមលួចឆ្លងកាត់ព្រំដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។​

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ហ៊ុន សែន ណែនាំ​ឱ្យ​សម្រួល​លក្ខខណ្ឌ​សម្រាប់​​អ្នក​​ដំណើរ​​បរទេស​​ចូល​​មក​​កម្ពុជា​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ទៅស្ថាប័ន​ពាក់​ព័ន្ធ​កែសម្រួលលក្ខខណ្ឌមួយចំនួន​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ជន​បរទេស​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ថា ដើម្បីជំរុញ​សកម្មភាព​ស្ដារ​សេដ្ឋកិច្ចកម្ពុជាឡើងវិញ​នាអំឡុងពេលមានជំងឺឆ្លងកូវីដ១៩។

អាជ្ញាធរ​ខេត្ត​សៀម​រាប​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​​សាច់​​​សត្វ​សុនខ​​ក្នុង​​ខេត្ត​​ទេស​ចរណ៍​​នេះ​

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បាន​ប្រកាសហាមឃាត់ការធ្វើអាជីវកម្ម​ទិញ​លក់ និង​សម្លាប់​សត្វ​ឆ្កែ​ចាប់ពីថ្ងៃ​ម្សិល​មិញ​នេះតទៅ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀតដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្រសួង​​ថា​​ខ្សែ​រថ​ភ្លើង​​ទៅ​​ព្រលា​ន​យន្ត​ហោះ​​គ្រាន់​តែ​​បិទ​​ជា​​បណ្តោះ​អាសន្ន​​ប៉ុណ្ណោះ​​

អ្នកនាំពាក្យ​ក្រសួងសាធារណការ អះអាង​ថា ខ្សែរថ​ភ្លើង​ចេញ​ចូ​លព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​បិទ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ ដោយ​គ្មាន​បំណង​បិទ​ជាអចិន្ត្រៃយ៍​នោះ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ