ស្ថានទូតកម្ពុជាជួយសង្គ្រោះពលរដ្ឋខ្មែរ៤នាក់នៅចិននិងម៉ាឡេស៊ី

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីនិងចិន បានជួយសង្គ្រោះពលរដ្ឋខ្មែរ៤នាក់ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យជំរុញឲ្យមន្ត្រីពាក់ព័ន្ធរកទីផ្សារដំឡូងមីឲ្យកសិករ

សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យស្នើឡើងឲ្យមន្ត្រីពាក់ព័ន្ធរួមទាំងអភិបាលខេត្តនិងមន្ត្រីនៅមន្ទីរពាណិជ្ជកម្មជួយអន្តរាគមន៍រកទីផ្សារ ដើម្បីលក់ដំឡូងមីរបស់ប្រជាកសិករដែលដាំបានលក់បានតម្លៃថោកឬមិនមានទីផ្សារ។​
រថយន្ដដឹកឈើសម្ដេចសង្ឃ ទេព្យ វង្ស (បូ សាវី)

សមត្ថកិច្ចខេត្ដសៀមរាបឃាត់រថយន្ដដឹកឈើសម្ដេចសង្ឃ ទេព្យ វង្ស

មន្ដ្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា សមត្ថកិច្ចខេត្ដសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឃាត់រថយន្ដយីឌុបពីរគ្រឿងរបស់សម្ដេចសង្ឃ ទេព្យ វង្ស ដោយអះអាងថា រថយន្ដនោះដឹកឈើ​លើសច្បាប់។

រដ្ឋាភិបាលគ្រោងបង្កើតមណ្ឌលអប់រំកែប្រែអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា រដ្ឋាភិបាលគ្រោងនឹងកសាងមជ្ឈមណ្ឌលអប់រំនិង ព្យាបាលអ្នកញៀនថ្នាំ នៅក្នុងខេត្តព្រះសីហនុ នៅពាក់កណ្តាលឆ្នាំ២០១៨ ដើម្បីដោះស្រាយ​អ្នកដែលរងគ្រោះដោយសារថ្នាំញៀនរយៈពេលយូរ។​
ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

លទ្ធផលកំណែទម្រង់របស់រដ្ឋាភិបាលក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣

អស់រយៈពេល៤ឆ្នាំមក បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជានៅតែទទួលបានសំឡេងអាសនៈរដ្ឋសភាច្រើនគឺចំនួន៦៨ និងបានបន្ដដឹកនាំរដ្ឋាភិបាល សម្រាប់នីតិកាលអាណត្តិទី៥។ ប៉ុន្ដែក្រោយការបោះឆ្នោត គណបក្សប្រឆាំងបានចាត់ទុកលទ្ធផលបោះឆ្នោតថា មានភាពមិនប្រក្រតីមួយចំនួន និងបានដឹកនាំធ្វើមហាបាតុកម្មជាច្រើនកន្លែងនៅទូទាំងប្រទេស ដើម្បីស្នើឲ្យមានការស៊ើបអង្កេតលើលទ្ធផលបោះឆ្នោត។

គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​គ្រោង​ចាប់​ផ្ដើម​នៅដើម​ខែ​ឧសភា

គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​ទី២ ត្រូវ​គ្រោង​ដំណើរការ​សាង​សង់​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​គម្រោង​ទី ១ បាន​ចាប់​ដំណើរ​ការ​សាង​សង់​កាល​ពី​ដើម​ខែ​មករា​កន្លងមក។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​​ទី ២ នេះ គ្រោង​នឹង​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ។
បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ក្រសួង​ព័ត៌មានគ្រោងស្នើបន្ថយការផ្សាយថា «​មីក្រូហិរញវត្ថុ​ជា​របស់​ឯកជន មិនមែន​របស់​រដ្ឋ​ទេ​​»

​មន្ត្រីជាន់ខ្ពស់នៃក្រ​សួង​ព័ត៌មាន ​គ្រោង​ស្នើ​ទៅលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បីសុំ​កាត់បន្ថយ​ការ​ផ្សព្វ​ផ្សាយ​​​ពាក្យឃ្លា «​មីក្រូហិរញវត្ថុ​ជា​របស់​ឯកជន មិនមែន​របស់​រដ្ឋ​ទេ​» ដោយថា ​​កុំ​ឲ្យ​ពលរដ្ឋ​ធុញទ្រាន់​នឹង​សំឡេង​​នេះ​។

បាឡុងដឹកភ្ញៀវទេសចរណ៍ទស្សនាលើអាកាសធ្លាក់នៅសៀមរាប

សមត្ថកិច្ចនគរបាលក្រុងសៀមរាបឲ្យដឹងថា បាឡុងដឹកភ្ញៀវទស្សនាពីលើអាកាសនៅក្នុងខេត្តសៀមរាបមួយគ្រឿង ដែលមានផ្ទុកមនុស្ស១០នាក់ បានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅត្រង់ចំណុច​ភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។
គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

ក្នុងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស១៤០នាក់​ ថយចុះ​១៧%

នគរបាលបានបង្ហាញរបាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈឆ្នាំ២០១៧មានចំនួន១៤០នាក់​និងរងរបួសចំនួន​៤១៨នាក់ ដែលចំនួនអ្នកស្លាប់​មានការថយចុះ១៧% បើប្រៀបធៀបទៅនឹងខែមករាឆ្នាំដដែល។
All articles loaded
No more articles to load