លោក ស ខេង ប្រាប់​អ្នក​ទិញ​ម្ហូប​និង​អាជីវករ​ដាក់​អាល់​កុល​លាង​ដៃ​ជា​ប្រចាំ​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវទៅអ្នកទៅផ្សារទិញម្ហូប និងអាជីវករលក់គ្រឿងទេស បន្លែ សាច់ ទាំងអស់ប្រុងប្រយ័ត្នខ្ពស់ និងត្រៀមអាល់កុលជាប្រចាំសំរាប់លាងដៃ ដើម្បីទប់ស្កាត់ការរីករាល​ដាល​នៃ​រីរុស​កូវីដ-១៩។

លោក ​ហ៊ុន​ សែន​ ស្នើ​​ឱ្យ​​ពលរដ្ឋ​ជឿ​​​ទុក​​ចិត្ត​​លើ​រដ្ឋា​ភិបាល​​របស់​ខ្លួន​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ដល់​ពលរដ្ឋ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ខ្លួន​ឯង កុំ​ភ័យ​ខ្លាច​តាម​ការ​បំភ័យ​ដោយ​ព័ត៌មាន​មិន​ពិត ខណៈ​លោក​ស្នើ​ដល់​អ្នក​លក់​កុំ​ឱ្យ​តម្លើង​ថ្លៃ​ទំនិញនៅ​លើ​ទី​ផ្សារ​​ផង​ដែរ។

សមត្ថកិច្ចមិនទាន់ដឹងមូលហេតុភ្លើងឆេះនៅខណ្ឌដូនពេញ

សមត្ថកិច្ចរាជធានីភ្នំពេញអះអាងថា មិនទាន់ដឹងមូលហេតុភ្លើងឆេះ ផ្ទះនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញដែលបណ្តាលឱ្យឆេះអស់ផ្ទះ២៧ខ្នង និងរបួសមនុស្សនៅឡើយ។​

អាជ្ញាធរអំពាវនាវទៅពលរដ្ឋកុំជ្រួលច្របល់ ទិញទំនិញទុកតាមពាក្យចចាមអារ៉ាម

សាលារាជធានីភ្នំពេញអំពាវនាវទៅប្រជាពលរដ្ឋកុំជ្រួលច្របល់នាំគ្នាទៅទិញទំនិញតាមពាក្យចចាមអារ៉ាម ដោយថា ពលរដ្ឋកម្ពុជាមិនមានទាន់មានអ្នកឈឺដោយសារ វីរុស Covid-19នៅឡើយ ទោះបីវីរុសនេះ កំពុងរាតត្បាតនៅទូទាំងពិភពលោកក៏ដោយ។

លោក ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​

ប្រមុខរដ្ឋាភិបាល អះអាងថា ដើម្បីឆ្លើយតប​ទៅនឹងបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី កន្លងមក រដ្ឋាភិបាល​មានយន្តការច្បាប់ ផែនការសកម្មភាពជាតិ គោលនយោបាយជាតិ ព្រមទាំងមានការផ្តល់សេវាជួយ​ដល់​ស្ត្រី និងក្មេងស្រីរងគ្រោះទៀតផង។

រដ្ឋ​កំពុង​រៀប​​ចំ​​លេខ​ដើម្បី​​ឱ្យ​ពលរដ្ឋ​​​​ទំនាក់​ទំនង​​​ផ្ដាច់​​គម្រោង​​ដែល​​កាត់​​លុយ​ទូរសព្ទ​​​ដោយ​​មិន​​ដឹង​​ខ្លួន​

រដ្ឋាភិបាល​កំពុង​រៀប​ចំ​លេខកូដ​ប្រតិបត្តិការ​ខ្លី​ ដើម្បីផ្ដល់​​លទ្ធភាព​ដល់​ពលរដ្ឋ​​អាច​​ផ្ដាច់​គម្រោង និង​សេវា​កម្ម​បន្ថែម​របស់​ក្រុម​ទូរសព្ទ​ចល័ត​ ដែល​កាត់​លុយ​ទូរសព្ទ​ពលរដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។

លោក​ ហ៊ុន​ សែន​ ប្រាប់​​ឱ្យ​​គ្រប់​​ស្ថាប័ន​​ទាំង​អស់​​​កាត់​​បន្ថយ​​ចំណាយ​​៥០​​ភាគ​​រយ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រាប់ឱ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយ​៥០ភាគរយ លើក​លែងតែក្រសួងចំនួន៣ប៉ុណ្ណោះដែលត្រូវកាត់បន្ថយការចំណាយតែ២៥ភាគរយ។

លោក​​ ស​ ខេង​ ជំរុញ​​​ឱ្យ​​​មន្ត្រី​​​ខំ​​​ធ្វើ​​ការ​​​បញ្ចេញ​​​ស្នាដៃ​​​ជា​​​ជាង​​​រត់​​រក​​​តួនាទី​

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ជម្រុញ​ដល់​មន្ត្រី​រាជការ​ឱ្យ​ខំប្រឹង​ធ្វើ​ការ​បញ្ចេញ​ស្នាដៃ ជាជាង​រត់​រក​តួនាទី ដែល​លោក​ថា ​ការ​រត់រក​តំណែង​មិន​មែន​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ​ទេ។

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់រាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។

តុលាការ​​សម្រេច​​ឃុំ​​ខ្លួន​​បក្ខ​​ពួក​​អតីត​​អភិបាល​​ខេត្ត​​ឧត្តរ​មាន​ជ័យ​​​៣​​នាក់​​ពី​​បទ​​លួច​​លក់​​ដី​​អ្នក​ដទៃ​

សាលាដំបូងរាជធានីភ្នំពេញ​សម្រេច​ឃុំខ្លួន​បុគ្គល៣នាក់ ដោយគេដឹងថា ជាបក្ខពួកអតីតអភិបាល​​ខេត្តឧត្តរមានជ័យ និងបច្ចុប្បន្ន​ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី ​ដោយចោទថា ជាប់ពាក់ព័ន្ធករណីលួចលក់ដីអ្នកដទៃនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច​​បញ្ជូន​​នាវិក​​១៦​នាក់​​នៃ​​នាវា ​MT-COURAGEOUS ទៅ​​តុលាការ​

សមត្ថកិច្ច​សម្រេច​បញ្ជូន​នាវិក​១៦នាក់​នៃ​នាវា​ MT-COURAGEOUS ដែល​បាន​ល្មើស​ចូល​ដែន​ទឹក​កម្ពុជាកាល​ពី​ចុង​ខែ​មុន​ ទៅ​តុលាការនៅព្រឹកថ្ងៃអង្គារនេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ