សមត្ថកិច្ច​​​កំពុង​​កំណត់​​​​សញ្ជាតិ​​​កប៉ាល់​​មួយ​​ដែល​​​ចូល​​ដែន​​ទឹក​​កម្ពុជា​​​​ខុស​​ច្បាប់​​

សមត្ថកិច្ច​កម្ពុជា​កំពុង​សួរ​ចម្លើយកសាង​សំណុំ​រឿង​កប៉ាល់​ដឹក​សាំង​ MT-COURAGEOUS ទៅ​តុលាការ​ក្រោយ​បំពាន​ចូល​ដែន​ទឹក​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​កន្លង​ទៅ​។

លោក ស ខេង៖សាលារៀនដែលខ្ញុំធ្វើ​កន្លងមក​មានច្រើនណាស់ តែខ្ញុំមិនចង់ដាក់ឈ្មោះខ្ញុំទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា សាលារៀនដែលលោកចូលរួមកសាងកន្លង​មកនៅតាម​បណ្តា​​ខេត្តមួយចំនួន ជាពិសេសខេត្តព្រៃវែង គឺមិនដាក់ឈ្មោះខ្លួនឯងទេ សុខចិត្តដាក់ឈ្មោះមេដឹកនាំផ្សេង​ជំនួស​វិញ។

លោក ហ៊ុន សែន ប្រាប់​ឱ្យ​ពិនិត្យ​មើល​ព្រះសង្ឃ​ដែល​ទេសនា​កំប្លុក​កំប្លែង​ច្រើន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​មន្ត្រីសង្ឃ និងក្រសួងធម្មការ ពិនិត្យមើលពីការ​​ទេសនា​បែបកំប្លុកកំប្លែងរបស់ព្រះសង្ឃមួយចំនួន​។

ក្រសួង​ផែនការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ប្រជាជន​កើន​ឡើង​ជិត​២​លាន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០០៨​

ក្រសួងផែនការបានឱ្យដឹងថា ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ មានការកើនឡើងជិត២លាននាក់ បើធៀបនឹងឆ្នាំ២០០៨ ប៉ុន្តែ តួលេខនេះមិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសនោះឡើយ។

ក្រសួង​ព័ត៌មាន​ព្រម​ឱ្យ​វិទ្យុ​សំបុក​ឃ្មុំ​ជួល​ម៉ោង​ផ្សាយ​ឱ្យ​VOA​ឡើង​វិញ​ ប៉ុន្តែ​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​

ប្រធានវិទ្យុសំបុកឃ្មុំ បានឱ្យដឹងថា ក្រសួងព័ត៌មានបានអនុញ្ញាតឱ្យស្ថានីយ៍នេះជួលម៉ោងផ្សាយកម្មវិធីរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (វីអូអេ) ឡើងវិញ ប៉ុន្តែ ត្រូវមានការស្នើសុំជាលាយលក្ខណ៍អក្សរស្របតាមលក្ខខណ្ឌច្បាប់។

លោក​ ស ខេង​ ថា​បដិវត្តន៍​អាច​កើត​ចេញ​ពី​ផ្ទៃ​ក្នុង​បើ​មន្ត្រី​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ និង​ផល​ប្រយោជន៍​ពលរដ្ឋ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានលើកឡើងថា ពេលខ្លះចលនាបដិវត្តន៍ពណ៌អាចកើតចេញពីភាពអសកម្មរបស់​មន្រ្តី​ ក្នុងការ​ដោះស្រាយបញ្ហា និងសំណូមពររបស់ពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។

ក្រសួងអប់រំច្រានចោលព័ត៌មានមិនប្រក្រតីជុំវិញការរត់ការដំឡើងឋានន្តរសក្តិ

ក្រសួងអប់រំ​បានច្រានចោលព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា មានមិនភាព​ប្រក្រតីពាក់ព័ន្ធនឹងរត់ការ ដើម្បីដំឡើងតួនាទី និងឋានន្តរ​សក្តិ និងកាំប្រាក់ ធ្វើឱ្យប៉ះពាល់កិត្តិយសធ្ងន់ធ្ងរលើស្ថាប័នអប់រំនៅកម្ពុជា។

លោក​ ហ៊ុន សែន ថា​ធុញ​ទ្រាន់​នឹង​មន្ត្រី​មាន​ប្រពន្ធ​ជា​ឈ្មួញ​ដី​បង្កើត​រឿង

​លោក​នាយក​រ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ​ន​ អះ​អាងថា ​​​លោក​ធុញ​ទ្រាន់នឹង​មន្ត្រីដែល​មាន​សមាជិក​ក្រុម​គ្រួសារ​លូក​ដៃ​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​គ្រប់​គ្រង និង​ដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដោយថា បញ្ហានេះជាផ្នែកមួយបង្ក​ឱ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ហ៊ុន សែន ទម្លាយពីការរត់ការដណ្ដើមតំណែងគ្នានៅខេត្តកណ្ដាល

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន​ សែន កាលពីម្សិលមិញ​ បាន​ទម្លាយឱ្យដឹងពីការរត់ការដណ្ដើមគ្នាកាន់តំណែងក្នុងជួររាជការនៅខេត្តកណ្ដាល ។

ស៊ុន ចាន់ថុល

រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាលែងឱ្យមានផ្លូវគ្មានគុណភាព

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល អះអាងថា វាគ្រប់គ្រាន់ហើយ ​និងទទួលយកមិនបានទៀតឡើយ ចំពោះការលើកឡើងអំពីផ្លូវសំបុកមាន់ ការធ្វើផ្លូវគ្មានគុណភាព គ្មានបច្ចេកទេស ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬផ្លូវចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ