អភិបាលកិច្ចល្អ

គណបក្សថ្មីមួយថានឹងស្វែងរកការពិតរឿងដោះដូរដីជាមួយវៀ​តណាម

គណបក្សថ្មីមួយអះអាងថា ខ្លួននឹងស្វែងរកការពន្យល់ពីរដ្ឋាភិបាល រឿង​ដោះដូរដីភូមិជា​​ប់​ព្រំដែនជា​មួយ​​ប្រ​ទេ​​ស​វៀ​តណាម ដោយថាការសម្រេចនោះអាច​នឹងធ្វើឲ្យ​កម្ពុជាបាត់ទឹកដី​ដូច​ពី​អ​តីតកាល។

ក្រសួងកសិកម្ម​ប្រើលុយជាង​១០០លានរៀលបោះបង្គោលការពារ​ព្រៃឈើ៤កន្លែង​

ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៦នេះក្រសួងប្រើលុយជាង១០០ លានរៀល សម្រាប់​ដំណើរ​ការបោះបង្គោលព្រំប្រទល់​​សម្រាប់ការពារព្រៃឈើ​ចំនួន​បួនទីតាំងនៅក្នុងខេត្ត​ចំនួន​៤ផ្សេងៗគ្នា។​
លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ដ្រីកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅវៀតណាម

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំ នៅទីក្រុងហាណូយ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីវៀតណាម។
កិច្ចប្រជុំរវាងគណៈប្រតិភូកម្ពុជានិងវៀតណាម (រូបភាពពីបណ្តាញសង្គម)

កម្ពុជា-វៀតណាមព្រមព្រៀងដោះដូរដីមួយចំនួននៅតាមតំបន់ជាប់ព្រំដែន

កម្ពុជា-វៀតណាមបានព្រមព្រៀងគ្នាដោះដូរដីមួយចំនួននៅតាមតំបន់ជាប់ព្រំដែនគោកប្រទេសទាំងពីរ ខណៈគណបក្សប្រឆាំងចាត់ទុកបញ្ហាព្រំដែនថា កម្ពុជាចាញ់ប្រៀបវៀតណា

អ្នកឃ្លាំមើលថាការដំឡើងប្រាក់ខែឲ្យនាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់ នឹងប៉ះពាល់ប្រសិទ្ធិភាព​ការងារថ្នាក់ក្រោម

អ្នកឃ្លំាមើលកិច្ចការសង្គមបានលើកឡើងថា ការដំឡើង​ប្រាក់​ខែឲ្យនាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលខ្ពស់ពេក គឺមិនមានសម​ភាព​រវាងមន្ត្រីរាជការថ្នាក់ក្រោម​ ដោយថានឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពការងាររដ្ឋ​។

លោក ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ពង្រឹង​សន្តិសុខ​នៅ​រាជ​ធានី​ភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បញ្ជាទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​ពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ ​ស្របតាមគោល​នយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ថ្លែង​នៅ​ឯ​ពិធី​ជួប​សំណេះ​សំណាល​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​រាជ​ធានី នៅ​ឯ​កោះ​ពេជ្រ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់​សមត្ថកិច្ច ឲ្យ​យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញ និងទប់ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​នានា ទៅ​តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

រដ្ឋាភិបាល​បង្កើនការចំណាយ​ថវិកាជាតិនៅឆ្នាំ​២០១៧​

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​គម្រោងចំណាយ​ថវិកាជាតិ​ឆ្នាំ​២០១៧ ដល់ជាង​ ៥ពាន់​លាន​ដុល្លា​រ គឺកើនលើសឆ្នាំនេះ១៥,៦%។

រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​ប្រឹក្សា​ចាប់​ពី​រាជ​ធានី​ខេត្ត​ដល់​ភូមិ

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដំឡើង​​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​ក្រុម​ប្រឹក្សា​ចាប់​ពី​​រាជ​ធានី ខេត្តរហូត​ដល់​ភូមិ នៅ​ទូទាំង​ប្រទេស។ ... ប្រាក់​ឧបត្ថម្ភ​ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត នឹង​ត្រូវ​បាន​ដំឡើង​ទៅ​ដល់ ១​លាន ២១​​ម៉ឺន​រៀល ខណៈ​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត នឹង​ឡើង​ពី ៩៧​​ម៉ឺន​រៀល។ ...

កម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេបំផុតផ្នែកនីតិរដ្ឋ

របាយការណ៍អង្គការអន្ដរជាតិមួយចេញផ្សាយកាលពីម្សិលមិញ បានចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានស្ថានភាពនៃការគោរពនីតិរដ្ឋទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន១១៣លើពិភពលោក។

មន្ត្រី​ប៉ូលិស​វៀតណាម​៤​នាក់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពីព្រះ​មហាក្សត្រ​កម្ពុជា

មន្ត្រី​ប៉ូលិស​វៀតណាម៤​នាក់ ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រទាន​គ្រឿង​ឥស្សរិយយស ទៅ​តាមការស្នើសុំ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​សីហា​កន្លង​មក។
ទីលានប្រជាធិបតេយ្យ

សាលារាជធានីភ្នំពេញមិនទាន់អនុញ្ញាតឲ្យយកទីលានប្រជាធិបតេយ្យធ្វើពិធីរំលឹកខួបក្រុងប៉ារីស

សាលារាជធានីភ្នំពេញមិនទាន់អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិប្រារព្ធពិធីរំលឹកខួប​លើក​ទី​២៥​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនៅថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ១៩៩១ នៅទីលានប្រជាធិបតេយ្យ ដោយថាហួសដែនសមត្ថកិច្ចរបស់ខ្លួន។

នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បន្ត​យុទ្ធនាការ​ចុះ​មូលដ្ឋាន​នៅទិសពាយព្យ

លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន បានចាប់ផ្តើមចុះទៅកាន់ទិសពាយព្យ​ ដែលជាផ្នែកមួយនៃដំណើរចុះមូលដ្ឋានរបស់លោក ដោយថា​ដើម្បីពិនិត្យមើលនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ។
All articles loaded
No more articles to load