បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

អ្នកស្លាប់ក្នុងករណីបាក់អគារនៅកែបកើនឡើងដល់៧នាក់

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤ខែមករានេះ ក្រុមការងារជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ក្នុងករណីបាក់អគារនៅក្នុងក្រុងកែបខេត្តកែបបានចំនួន​៧នាក់ និងបានជួយសង្គ្រោះអ្នកនៅមានជីវិតចំនួន​១៨នាក់។​

ក្រុងព្រះសីហនុ

សភា​ពាណិជ្ជកម្ម​ចិន​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​ពលរដ្ឋខ្មែរ​បាត់បង់​ការងារ​

សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​ខេត្ត​ព្រះសីហនុ​ បាន​បើក​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ដល់​ពលរដ្ឋខ្មែរ​ដែល​ប្រឈម​ភាព​អត់​ការងារ​ធ្វើ ជា​មួយ​រដ្ឋបាល​សាលាខេត្ត​ ក្រោយ​អាជីវកម្ម​ល្បែង​អន​ឡា​ញនៅ​ខេត្ត​នេះ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​តាម​សារា​ចរ​រដ្ឋាភិបាល​កម្ពុជា​។

កោះកុង

កម្ពុជា​រៀបចំ​ពិធី​ប្រណាំង​កង់​អន្តរជាតិ​តាម​ខេត្ត​តំបន់ឆ្នេរ​ដើម្បី​ផ្សាយ​ពី​សក្ដា​នុ​ពល​ទេសចរណ៍​

កម្ពុជា​ទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​អន្តរជាតិ​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ចាប់ពី​ថ្ងៃទី០៤​-០៦​ ខែមករា​ ឆ្នាំ២០២០​ ដោយ​ឆ្លងកាត់​ខេ​ត្ត​ចំនួន​៤ ដែល​ក្នុង​នោះ​រួមមាន​ ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​ខេត្ត​កែប​ ។

លោក​ ស៊ុន​ ចាន់​ថុល​ ប្តេជ្ញា​ពង្រឹងគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ឆ្នាំ២០២០​

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ ឆ្នាំ​សកល២០២០​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ​នឹង​ពង្រឹងគុណភាព​ឱ្យ​បាន​ប្រសើរ​ឡើង​បន្ថែម​ទៀត​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

ស ខេង

លោក ស ខេង រំឭកមន្ត្រីប្រើថវិកាជាតិឱ្យមានតម្លាភាព

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រើនរំឭកមន្ត្រីប្រើប្រាស់ថវិកាជាតិដែលត្រូវបានបង្កើនសម្រាប់៤ឆ្នាំខាងមុខឱ្យមានតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

អគ្គ​លេ​ធិការ​អចិន្ត្រៃយ៍​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ លោក​ ឈឹម​ ផល​វរុណ

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ចំណាយ​ថវិកា​ជិត​មួយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩​

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ ប្រើប្រាស់​ថវិការដ្ឋ​ជាង៨៦ម៉ឺន​ដុល្លារ​ នៅ​ឆ្នាំ២០​១៩​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​អចិន្ត្រៃយ៍​នៃ​អគ្គលេខាធិការ​ដ្ឋាន​ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ លោក​ ឈឹម​ ផល​វរុណ​ ដែល​ថ្លែង​ក្នុង​មហាសន្និបាត​បូក​សរុប​ការងារ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩​។

បន្ទប់ជួលកម្មករស្នាក់នៅ ក្រុងភ្នំពេញ

លោក​ ហ៊ុន​ សែន​ ណែនាំ​អាជ្ញាធរ​ឱ្យ​បន្ត​ទប់ស្កាត់​ការដំឡើង​តម្លៃ​ផ្ទះ​ជួល​ពេល​កម្មករ​ឡើង​ប្រាក់ឈ្នួល​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រើន​រំឭក​អាជ្ញាធរ​ជាថ្មី​ទៀត​ ឱ្យធ្វើ​ការ​ជាមួយ​ម្ចាស់ផ្ទះ​ជួល​ កុំឱ្យ​ដំឡើងថ្លៃ​ខ្ពស់​ ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ​ដែល​ទទួល​បាន​បន្ទាប់ពី​ការ​ឡើង​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំក្រោយ​នេះ​។

ទឹក​បារាយណ៍​ខាងលិច​ នៃ​ខេត្តសៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​កសិករ​ឱ្យ​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​មុន​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច​

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​កសិករ​ឱ្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មុន​ពេល​យក​ទឹក​បារាយណ៍​ខាងលិច​ទៅ​ប្រើប្រាស់​ ដោយ​ថា​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ បែងចែក​ និង​សន្សំសំចៃ​ខ្ពស់​ បង្ការ​កុំ​ឱ្យ​មានការ​ខ្វះខាត​នារ​ដូវ​ប្រាំង​។

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរខេត្ត និងមន្ដ្រីមកពីក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងនោះ បានចុះទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ធ្វើឡើងដោយឧត្តមសេនីយ៍ទោផ្កាយ២ម្នាក់។

អាជ្ញាធរ​ខេត្តកោះកុង​បញ្ជា​ឱ្យ​ទាហាន​ម្នាក់​កាយដី​ចេញពី​ឆ្នេរសមុទ្រ​ក្រោយ​បញ្ជា​ពី​លោក ហ៊ុន​ សែន​

មន្ត្រី​សាលាខេត្ត​កោះកុង​ បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ខេត្ត​បាន​បញ្ជា​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​មួយ​ កាយ​អាចម៍ដី​ចេញពី​ឆ្នេរសមុទ្រ​ស្ថិត​ក្នុង​ភូមិ​ស្មាច់​ង៉ា​ម ក្នុង​ខេត្តកោះកុង​ បន្ទាប់ពី​មាន​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​។

ទីតាំងខាងមុខផ្សារអូរឫស្សី ថតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

អាជ្ញាធរឱ្យអាជីវករខ្លះនៅផ្សារអូរឫស្សីរើចេញមួយរយៈដើម្បីជួសជុល

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យអាជីវករមួយចំនួនដែលកំពុងលក់ដូរនៅជាន់ឡៅតឿ ស្ថិតនៅក្នុងផ្សារអូឫស្សី រើចេញទៅលក់នៅទីតាំងផ្សេងមួយរយៈ ដើម្បីជួសជុលផ្នែកប្រេះស្រាំ ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ