ការបរិភោគអាហារនៅអង្គរ

អាជ្ញាធរជាតិអប្សរាឈប់ឱ្យលក់ដូរនៅក្បែរប្រាសាទ

អាជ្ញាធរជាតិអប្សរាណែនាំដល់អាជីវករឱ្យបញ្ឈប់ការលក់ដូរដោយប្រើប្រាស់កន្ទេល និងដាក់អង្រឹងសម្រាប់ឱ្យភ្ញៀវអង្គុយ និងបរិភោគអាហារនៅជុំវិញបរិវេណប្រាសាទមួយចំនួននៅក្នុងខេត្តសៀមរាបដោយថា កុំឱ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌។

ជនជាតិចិនជា​ម្ចាស់អាគារ៩ជាន់ដែល​សង់​​ខុសច្បាប់​នៅខេត្តព្រះសីហនុ ព្រម​រុះរើដោយខ្លួនឯង

ម្ចាស់សំណង់អាគារខុសច្បាប់កម្ពស់៩ ជាន់ដែលជា​ជនជាតិចិន បាន​យល់ព្រមរុះរើអាគារដោយខ្លួនឯងតាម​សំណើរបស់​អាជ្ញាធរខេត្ត​ព្រះសីហនុ​។

ក្រសួងឱ្យពលរដ្ឋរស់នៅជិតអគារ១នៅព្រះសីហនុរើចេញជាបន្ទាន់

ក្រសួងរៀបចំដែនដី ណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅជិតអគារកម្ពស់៩ជាន់១កន្លែងនៅក្រុងព្រះសីហនុ រើចេញជាបន្ទាន់ ដោយបារម្ភខ្លាចគ្រោះថ្នាក់ព្រោះអគារនោះកសាងឡើងដោយខុសច្បាប់ហើយបានស្រុតផ្នែកខ្លះ។​

កន្លែងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋដែលរស់នៅបឹងសំរោង

សាលារាជធានីថា នឹងរៀបចំបឹងសំរោងជាប្រយោជន៍សាធារណៈ

សាលារាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋរស់នៅក្នុងបរិវេណផ្ទៃបឹងសំរោងទាំងអស់ រៀបចំឯកសារត្រៀមដោះស្រាយទទួលសំណងតាមគោលនយោបាយ ហើយឈប់នៅអាស្រ័យផលទីនោះ ដោយប្រគល់ឱ្យអាជ្ញាធររៀបចំជាកន្លែងបម្រើប្រយោជន៍សាធារណៈ។​

អាជ្ញាធរខេត្តមណ្ឌលគិរីរារាំងការរៀបចំពិធីជនជាតិដើមភាគតិចពិភពលោក​

អាជ្ញាធររារាំងជនជាតិដើមភាគតិចមិនឱ្យប្រារព្ធពិធីទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃទី៩ ខែសីហានេះ ដោយអាជ្ញាធរលើកហេតុផលថា ពួកគាត់រៀបចំពិធីនេះ មុនពិធីរបស់ថ្នាក់ជាតិ។

លោក ស ខេងអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមប្រឆាំងគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័ន អង្គការសង្គមស៊ីវិល និងអ្នកវិភាគផងបន្តចូលរួមប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅរកការកសាងប្រទេសប្រកបដោយសន្តិសុខ សុវត្ថិភាពនៅពេលខាងមុខ។​

អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ម្ចាស់សំណង់បំពានដីផ្លូវរុះរើចេញខ្លួនឯង

អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ម្ចាស់សំណង់ដែលសាងសង់បំពានផ្លូវលេខ៨២១អា រុះរើចេញដោយខ្លួនឯងឱ្យបានមុនថ្ងៃទី២ខែសីហា ដើម្បីអាជ្ញាធររៀបចំពង្រីកផ្លូវបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ។​

​ព្រះ​រាជអាជ្ញា​ខេត្ត​រតនគិរី​ លោក ជា ពេជ្រ

ក្រសួង​យុត្តិធម៌ ​ផ្អាក​មុខងារ​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី​ជា​បណ្ដោះ​អាសន្ន​ពាក់ព័ន្ធអំពើ​ផិត​ក្បត់

ក្រសួង​យុត្តិធម៌ ​សម្រេច​ផ្អាក​មុខ​ងារ​ព្រះ​រាជអាជ្ញា​ខេត្ត​រតនគិរី​ លោក ជា ពេជ្រ ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ឲ្យ​តុលាការរាជធានី​​ភ្នំពេញ​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​ផិតក្បត់​។

អាជ្ញាធរជាតិអប្សរា Apsara Authority

អាជ្ញាធរជាតិអប្សរា បិទផ្លូវថ្មី​នៅ​លើខ្នងភ្នំគូលែនបណ្តោះអាសន្នបន្ទាប់ពីមានគ្រោះថ្នាក់បន្តបន្ទាប់​

អាជ្ញាធរជាតិអប្បរា បានបិទចរាចរណ៍លើផ្លូវថ្មី​នៅ​លើខ្នងភ្នំគូលែនបណ្តោះអាសន្ន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុលើប្រជាពលរដ្ឋ។

ស ខេង - អំពើជួញដូរមនុស្ស

លោក ស ខេង បញ្ជាឲ្យចាប់មេខ្លោងជួញដូរមនុស្សដើម្បីបង្ហាញពីឆន្ទៈរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាឲ្យស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស ដើម្បីកុំឲ្យកម្ពុជាជាប់ឈ្មោះជាប្រទេសគ្មានឆន្ទៈខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបង្ក្រាបការជួញដូរមនុស្ស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ