អគ្គនាយករងនៃអាជ្ញាធរអបស្សរា លោក ឈរ ថាណាត (បូ សាវី)

សមត្ថកិច្ចបញ្ជូនអគ្គនាយករងនិងន្ដ្រីអាជ្ញាធរជាតិអប្សរាទៅតុលាការករណីកាប់ឈើក្រញូង​

មន្ដ្រីរដ្ឋបាលព្រៃឈើឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនអគ្គនាយករងមួយរូបនៃអាជ្ញាធរជាតិអប្សរានិង​មន្ដ្រី៤រូបទៀតទៅតុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ករណីកាប់ដើម​ក្រញូងនៅ​តំបន់​អង្គរ​។

អាជ្ញាធរពង្វាងការធ្វើចរាចរណ៍ក្នុងពិធីបុណ្យអំទូក

អាជ្ញាធររាជធានីភំ្នពេញបានដាក់បំរាមការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញនិងគ្រឿងសំណង់នៅតាម​ផ្លូវមួយចំនួន ដោយថាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យអំទុក ចាប់ពីថៃ្ងទី១៣ដល់១៥ វិចិ្ឆកានេះ។
ដំណាំស្រូវ (ដោយ បូ សាវី)

បក្សមូលដ្ឋានស្នើឲ្យរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារសម្រាប់​រដូវ​ប្រមូល​ផល

គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាជាថ្មី ឲ្យរដ្ឋាភិបាលនិងសភាជាតិ ត្រៀមកញ្ចប់ថវិកាយ៉ាងតិច ១០០លានដុល្លារ សម្រាប់ផ្ដល់កម្ចីឥណទានទៅដល់អ្នកវិនិយោគស្រូវអង្ករនៅកម្ពុជា ដើម្បីទប់ស្កាត់វិបត្តិនៃការធ្លាក់ចុះតម្លៃស្រូវជាថ្មី ខណៈដែលរដូវប្រមូលផលកសិកម្មជិតមកដល់។
ព្រៃសហគមន៍កំពង់ស្រណោះ (បូ សាវី)

សកម្មជនបរិស្ថានបារម្ភបាត់បង់ព្រៃឈើ ខណៈក្រុមហ៊ុនចិនគ្រោងភ្ជាប់បង្គោលភ្លើងពីឡាវមកកម្ពុជា

ប្រជាសហគមន៍នៅស្រុកឆែប ខេត្ដព្រះវិហារ សម្ដែងការព្រួយបារម្ភខ្លាចបាត់បង់​ព្រៃស​ហ​គមន៍និង​​សត្វ​ព្រៃ​ ដោយសារក្រុមហ៊ុនចិនគ្រោងតភ្ជាប់បង្គោលភ្លើងពីប្រទេស​ឡាវចូលមក​កម្ពុជា​ ដោយអះអាងថាបង្គោ​ល​ភ្លើងមួយ​អាច​ប៉ះពាល់ព្រៃឈើ៣០ម៉ែត្របួនជ្រុង។

ចៅសង្កាត់និងមេឃុំមួយចំនួននៅសៀមរាបរងការចោទថាកឹបកេងថវិកា គ.ជ.ប

ចៅសង្កាត់និងមេឃុំមួយចំនួននៅខេត្ដសៀមរាបរងការចោទថា ​កឹបកេងថវិកា គ.ជ.ប ដែលបាន​ឧបត្ថម្ភដ​ល់​ម​ន្ដ្រីឃុំ-សង្កាត់ សម្រាប់ឲ្យពួកគាត់​ធ្វើសកម្មភាពចុះ​ជួយមន្ដ្រី គ.ជ.ប ចុះ​ឈ្មោះ​បោះ​​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២​០១៧ខាងមុខ។

សមត្ថកិច្ចត្រៀមកម្លាំងជាង១ម៉ឺននាក់ការពារសនិ្តសុខក្នុងពិធីបុណ្យអុំទូក

សមត្ថកិច្ចឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាង១ម៉ឺននាក់ នឹងត្រូវដាក់ឲ្យឈរជើងការពារសនិ្តសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូក ដែលចាប់ផ្ដើមនៅពាក់កណ្ដាលខែវិចិ្ឆកាខាងមុខនេះ។

អ្នកវិភាគ៖ មានការចាប់ខ្លួនអ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី លុះណាមានការជំរុញ​សកម្ម

អ្នកវិភាគនិងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការជំរុញ​ឲ្យរដ្ឋា​ភិបាលវែកមុខអ្នកនៅ​ពី​​ក្រោយការបាញ់សម្លា​ប់លោក កែម ឡី មកផ្តន្ទាទោសបាន លុះណាតែ​មានការចូ​ល​រួ​ម​ជំរុ​ញយ៉ា​ងសក​ម្មពី​ក្រុមអង្គការសង្គមស៊ីវិលនិងសាធារណជនដែលគាំទ្រ។
ដើមក្រញូងមួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅតំបន់អង្គរត្រូវបានគេលួចកាប់

អាជ្ញាធរជាតិអប្សរាច្រានចោលការចោទថាមន្ដ្រីរបស់ខ្លួនកាប់ដើមក្រញូងនៅតំបន់អង្គរ

អាជ្ញាធរជាតិអប្សរាបានបដិសេធចំពោះការចោទថា មន្ដ្រីរបស់ខ្លួន​ជាអ្នកកាប់បំផ្លាញដើមក្រញូង​មួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅ​តំ​បន់អង្គរ កាល​ពីថ្ងៃទី៥ ខែវិច្ឆិ​កា​នេះ ដោយអះអាងថាមាន​ជន​ខិល​​ខូចជាអ្នកលួច​កាប់។
All articles loaded
No more articles to load