ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

ពន្ធដារ​ព្រមាន​ជា​ថ្មី​ចាត់​វិធានការ​ច្បាប់​លើ​ម្ចាស់​យានយន្តដែល​មិន​ទៅ​បង់​ពន្ធ​

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ព្រមាន​ជាថ្មី​ទៀត​ ចាត់វិធានការ​ច្បាប់​លើ​ម្ចាស់​យានយន្ត​ និង​សហគ្រាស​ដែល​មិនទាន់​យក​យានយន្ត​ទៅ​បង់ពន្ធ​ទាំងអស់​ ខណៈ​រថយន្ត​មួយចំនួន​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ នៅតែ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៅឡើយ​។

ក្រសួង​សាធារណការ​ ស្នើ​ចិន​ជួយ​សិក្សា​អភិវឌ្ឍន៍​រថភ្លើង​ប្រភេទ Monorail​

ចិនឯកភាពជួយសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយ​លើទំព័រហ្វេសប៊ុករបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​។

ស្នងការ​​រាជធានី​​ព្រមាន​​បណ្ដេញ​​​មន្ត្រី​​​ប្រើប្រាស់​​គ្រឿងញៀន​​ចេញ​​ពី​​ក្រប​ខណ្ឌ​​នគរបាល​

មេ​​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ​ព្រមាន​​បណ្ដេញ​​មន្ត្រីនគរបាល​​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ ហើយ​ថា នឹង​ដាក់​មន្ត្រី​នគរបាល​ទាំង​អស់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ទឹក​នោម។

លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​តំណែង​មេ​នគរបាល​​នៅ​ព្រៃវែង ​ក្រោយ​​កូន​​ប្រុស​​បាញ់​​សម្លាប់​​ពលរដ្ឋ​​ម្នាក់​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងមេនគរបាល​ម្នាក់នៅឯ​ខេត្តព្រៃវែង​នៅ​ថ្ងៃ​នេះ បើសិនមេនគរបាល​រូបនោះ​លាក់​បាំង​កូនខ្លួន​ឯង​មិន​ឲ្យ​ចូលខ្លួន​ទៅ​ទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោយ​បាញ់បុរសម្នាក់ឲ្យស្លាប់ និងម្នាក់ទៀតរងរបួស។

លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​តំណែង​មេ​​ប៉េអឹម​​ខេត្ត​ក្រចេះ ​ក្រោយ​​កូន​ប្រុស​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​មេ​ប៉េអឹម​ខេត្ត​ក្រចេះ ក្រោយ​ពី​កូន​ប្រុស​របស់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ ត្រូវ​បាន​ចោទ​ថា បាន​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ។

ក្រសួង​កសិកម្ម​​ហាម​​មន្ត្រី​យក​​រថយន្ត​រដ្ឋ​ប្រើ​ក្រៅ​ម៉ោង​ការងារ ជា​ពិសេស​ទៅ​​កន្លែង​សប្បាយ​គ្រប់​ប្រភេទ​

ក្រសួងកសិកម្ម ព្រមានដកហូតរថយន្តដែលមានស្លាកលេខក្រសួង មកទុកជាសម្បត្តិរដ្ឋ វិញ ដោយថា បើមន្ត្រីរបស់ខ្លួនយកទៅប្រើប្រាស់ក្រៅម៉ោងធ្វើការ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ។

​លោក​ ​ហ៊ុន​​ សែន​​ ព្រ​មាន​​ចាត់​​វិធានការ​​ច្បាប់ ​ដើម្បី​បើ​ក​ផ្លូ​វ​ឲ្យ​ក្រុ​មហ៊ុ​ន​ចិន​​ធ្វើ​ផ្លូ​វ​ទៅ​​កាន់​​ខេត្ត​ព្រះ​សី​ហនុ​​

ប្រមុខរ​ដ្ឋាភិបាល​ ព្រមាន​ប្រើច្បា​ប់អ​ស្សាមិ​ករណ៍​ ដើម្បី​​បើ​​ក​ផ្លូវ​​ឲ្យ​ក្រុ​មហ៊ុន​​​ចិន​​មួ​យ ​អាច​សម្រេ​ចគ​​​​ម្រោង​​ធ្វើ​ផ្លូវ​​ពី​​​ភ្នំ​​​ពេ​​​​ញទៅខេ​​ត្ត​​ព្រះ​​សីហនុ​ ដែលមានចំ​ងា​យ​ជា​ង​១៩០គីឡូម៉ែត្រ ។ ​ក្នុង​ពិធី​បើកកា​រដ្ឋា​នផ្លូវល្បឿនលឿន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ ​លោក ​ហ៊ុន ​សែន ថ្លែ​ងថា ​ផ្លូវ​​នេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៥ មានរាជធានីភ្នំពេញ កណ្តាល កំពង់​ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ដែល​​ប៉ះ​ច្រើ​​ន​ជាង​គេ​រហូតដល់ជិត៩០គីឡូ។ ​មេដឹកនាំរូបនេះ អំពាវនាវឲ្យមាន​ការយោគយល់​ដល់ការ​​ចុះ​ដោះ​​ស្រា​យសំណង។ ប៉ុន្តែ លោក ហ៊ុន សែន ព្រមានថា រដ្ឋាភិបាលនឹងប្រើវិធានការច្បាប់ជាជម្រើសចុងក្រោយ ដូចតំបន់​អភិវ​ឌ្ឍន៍មួ​យ​​ចំនួនដែរ បើការចរចាផ្តល់សំណងពីផលប៉ះពាល់ត្រូវបានបរាជ័យ​។​ លោកថា៖ «ករណីស្ពានអ្នកលឿង រាប់រយគ្រួសារចេញអស់ហើយ ដោះស្រាយ ប៉ុន្តែនៅសល់​២គ្រូសារអត់​ព្រម​ចេញ ដល់អញ្ចឹងត្រូវធ្វើម៉េច! ទុកឲ្យស្ពានអ្នកលឿងកសាងមិនបាន? ដោយជំនួយរបស់ជប៉ុន មានអីច្បាប់អស្សា​មិករណ៍​ត្រូវបានអនុវត្តដោយរើផ្ទះហ្នឹងចេញហ្មង ហើយយកធ្វើស្ពាន។ ថ្នល់ពីថ្នល់កែងដល់​ខេត្តសៀមរាប​។​ ជាង៤ពា​ន់គ្រួ​សារចា​កចេញយកថ្នូរជាប្រាក់ចាកចេញ នៅសល់៤២គ្រួសារមិនព្រម​ អញ្ចឹងត្រូវធ្វើម៉េច គឺច្បាប់អស្សាមិ​ករណ៍​ត្រូវអនុវត្ត។ អាហ្នឹង រឿងវាតែប៉ុណ្ណឹង»។ ច្បាប់អស្សាមិករណ៍ មាត្រា៤

ក្រសួង​ទេសចរណ៍​៖​ ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​គុណភាព និង​រក្សា​តម្លៃ​ផលិតផល​ពេល​ចូល​ឆ្នាំ​

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់ម្ចាស់អាជីវកម្មឲ្យពង្រឹងគុណភាពផលិតផល និងរក្សាតម្លៃផលិតផល សេវាកម្មឲ្យបានសមរម្យក្នុងពេលបុណ្យចូលឆ្នាំ។

រដ្ឋាភិបាល​នឹង​ទៅ​ចរចា​ទិញ​អគ្គិសនី​ពី​ប្រទេស​តួកគី​ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅចរចានាំយកនាវាផ្ទុកថាមពល​អគ្គិសនីពីប្រទេសតួកគី ដើម្បីនាំយកមកដោះស្រាយបញ្ហា​កង្វះភ្លើងប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន។

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

លោក ស ខេង៖កំពុងតាមចាប់ប៉ូលីសពាក់ព័ន្ធគ្រឿងញៀននៅរ៉ក់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន​ទៀត ក្នុងសំណុំរឿងគ្រឿងញៀននៅរ៉ក់​ ក្នុងនោះក៏មានមន្ត្រីប៉ូលីសផងដែរ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ