ក្រសួង​មហាផ្ទៃ​ ប្រាប់​ឲ្យ​សង្គម​ស៊ីវិល​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឲ្យអង្គការសង្គមស៊ីវិលក្នុងស្រុកបង្កើតក្រុមការងាររបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានាដែលពួកគេប្រឈមជាមួយនឹងក្រុមការងាររបស់រដ្ឋាភិបាល។

និយ័តករ​​ស្នើ​ក្រុមហ៊ុន​​ទូរគមនាគមន៍​​ត្រៀម​ម៉ាស៊ីនភ្លើង​ដើម្បី​​ធានា​​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​​សេវា​​

និយ័តករ ស្នើក្រុមហ៊ុនផ្ដល់​សេវា​ទូរគមនាគមន៍ បង្កើនសមត្ថភាពប្រព័ន្ធផ្ទុកភ្លើង និងដំឡើងម៉ាស៊ីនភ្លើង ដោយសារតែផ្គត់ផ្គង់​ថាមពល​អគ្គិសនីមាន​ភាពខ្វះខាតនារដូវប្រាំងនេះ។ ​

លោក​​ ស​ ខេង​​ រំឭ​ក​ម​ន្ត្រី​ឲ្យ​​​ចេះ​​ស្តាប់​​មតិ​​ផ្ទុ​យ​ទើ​ប​ការ​​ដោះស្រា​យ​បញ្ហា​​​ប្រឈម​​មាន​តម្លាភាព​

​ក្នុងពិធី​ចុះជួ​បម​ន្ត្រី​ប​ក្សនៅ​ខេត្តព្រះ​សីហនុ​ កាលពី​ថ្ងៃចន្ទម្សិលមិ​ញ លោក ស ខេង ក្រើនរំឭក​មន្ត្រីឲ្យ​ពង្រឹង​ប្រសិ​​ទ្ធិ​​​​​ភា​​​​​​ព​​នៃការធ្វើវេទិកាសាធារណៈ ស្តាប់​កង្វល់​ពលរដ្ឋ​ និងអង្គការមិនមែន​រដ្ឋាភិបាល​ ទើបការដោះស្រាយនោះ ចំបញ្ហានិងមានតម្លាភាព។

រដ្ឋាភិបាល​​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ពិនិត្យ​លទ្ធភាព​ប្រែ​ក្លាយ​​ខេត្ត​កំពង់ឆ្នាំង​ ​ជា​ទី​ដោះដូរ​ទំនិញ​​ដ៏​ធំ​ក្នុង​តំបន់ ​​

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើឱ្យវិស័យឯកជនពិនិត្យមើលអំពីសក្កានុពល​ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ជាប់បឹងទន្លេសាប ​ដោយកែច្នៃតំបន់នេះ ទៅជាតំបន់យុទ្ធសាស្ត្រលើវិស័យដឹកជញ្ជូនរបស់មហាអនុតំបន់ទន្លេមេគង្គ។

លោក​ ហ៊ុន សែន​ ណែនាំ​ឱ្យ​កាត់​បន្ថយ​ចំនួន​មន្ត្រី​​ហែហម​ និង​ចូលរួម​ពិធី​ផ្សេងៗ​ជាមួយ​លោក​

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសទៅអភិបាលខណ្ឌទាំងអស់ ព្រមទាំងអាជ្ញាធរក្រុងភ្នំពេញ ដោយថា ត្រូវទៅបំពេញការងារ​ជូនពលរដ្ឋ និង​មិនត្រូវមកចំណាយពេលអង្គុយស្តាប់លោកក្នុងពិធីចែកសញ្ញាបត្រនោះទេ។

លោកហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ ទិញម៉ាស៊ីនភ្លើងប្រើបណ្តោះអាសន្ន​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទិញ និងបញ្ចេញម៉ាស៊ីនភ្លើងប្រើប្រាស់បណ្តោះអាសន្ន ក្នុងស្ថានភាពដែលកម្ពុជាកំពុងតែខ្វះខាតអគ្គិសនីប្រើប្រាស់។​

ផ្ទះពលរដ្ឋ២១ខ្នងនៅបន្ទាយមានជ័យខូចខាតដោយសារខ្យល់កន្ត្រាក់

របាយការណ៍សមត្ថកិច្ចបង្ហាញថា យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២១ខ្នងនៅក្នុងខេត្តបន្ទាយមានជ័យរងការខូចខាត ដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ និង នៅថ្ងៃទី១៦ខែមីនា។​

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។

ថ្ងៃអាទិត្យស្អែក​អគ្គិសនីផ្អាកផ្គត់ផ្គង់៣តំបន់នៅភ្នំពេញនិងខេត្តកណ្តាល​

អគ្គិសនីកម្ពុជាបានជូនដំណឹងថា នៅថ្ងៃអាទិត្យទី១៧ខែមីនាស្អែកនេះ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ចំនួន៣ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល។

លោក​ ហ៊ុន សែន​ បង្កើត​អង្គភាព​អ្នកនាំពាក្យ ​បញ្ចៀស​ការ​ផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ពី​រដ្ឋាភិបាល​​

យោងតាមសេចក្តីសម្រេចមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ៦ ខែមីនា ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនេះមានសមាសភាព ប្រធាន អនុប្រធាន និងសមាជិក តាំងពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការនាំពាក្យរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងទាំង២៧ និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលមួយផងដែរ។

លោក​ ស ខេង​ បញ្ជា​ឲ្យ​ពង្រឹង​ប្រសិទ្ធិភាព​ដោះស្រាយ​បញ្ហា​ជាមួយ​​សង្គម​ស៊ីវិល​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅរដ្ឋបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធិភាព តាមការណែនាំរបស់ខ្លួនកន្ល​ង​​ទៅ ដែល​ត​ម្រូវ​ឲ្យបើកវេទិកាសាធារណៈ ស្តាប់កង្វល់សង្គមស៊ីវិល និងស្វែងរកដំណោះស្រាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ