រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​សុខភាព​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ-១៩

ក្រសួងសុខាភិបាលបានអំពាវនាវនៅថ្ងៃនេះ ឱ្យប្រជាពលរដ្ឋជាក្រុមមនុស្សមានហានិភ័យសុខភាពឬក្រុមមនុស្សវ័យចំណាស់ ឱ្យទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈក្រសួងបានរកឃើញថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនអត់ទាន់បានចាក់វ៉ាក់សាំង។

អ្នក​ជំងឺកូវីដ-១៩​ចំនួន​២៤​នាក់​ទៀត​​បាន​​ស្លាប់ ខណៈអ្នក​​ឆ្លង​​ថ្មីជាង​​២០០​​នាក់​

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៤ នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើឱ្យ​អត្រាអ្នក​ស្លាប់​កើន​ដល់​ជាង ២ ៦០០នាក់ ខណៈអ្នក​ឆ្លង​ថ្មី​ចំនួន ២៦៧ នាក់។

កុមារាជាសិស្សម្នាក់លាងដៃជាមួយសាប៊ូ នៅសាលារៀនមួយកន្លែង។

World Vision ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អនុវត្ត​ទម្លាប់​លាង​ដៃ​នឹង​សាប៊ូ​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិ-កម្ពុជា (World Vision) បាន​ប្រកាស​ថា ក្នុង​ឆ្នាំ២០២១ គ្រួសារ​ពលរដ្ឋ​កម្ពុជា​ជិត​៨០​ភាគរយ នៅ​ក្នុង​តំបន់​គោលដៅ​របស់​ខ្លួន​ចំនួន៩ខេត្ត មានកន្លែង​​លាងដៃ​នឹង​សាប៊ូ។

ក្រសួង​យុត្តិធម៌​រក​ឃើញ​មន្ត្រី​៥​នាក់ ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​វិល​ត្រលប់​មក​ពី​​ចូល​រួម​បុណ្យភ្ជុំបិណ្ឌវិញ

ក្រសួង​យុត្តិធម៌​បាន​ប្រកាសពី​ការ​រក​ឃើញ​មន្ត្រីរាជការ​ក្រោម ឱវាទ​ចំនួន ៥នាក់ មាន​វិជ្ជមាន​កូវីដ-១៩ ក្រោយ​ពី​វិល​ត្រលប់​មក​ពី​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​វិញ។

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន២៣នាក់​​ទៀត​​ស្លាប់ ខណៈអ្នក​ឆ្លង​ថ្មីជាង​២០០​នាក់

រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យដឹង​នៅ​ថ្ងៃនេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩មាន​ចំនួន ២៣​នាក់​ទៀត ខណៈ​អ្នកឆ្លង​ថ្មី​ចំនួន ២២០នាក់។

ប្អូន​សកម្មជន​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាយុ​ជីវិត​បង​ស្រី​ក្នុង​ពន្ធនាគារ

ប្អូន​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជា​សកម្មជន​សិទ្ធិមនុស្ស​នៅក្នុង​ក្រុម​យុវជន​​ខ្មែរ​ថាវរៈ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​​ពី​ជីវិត​បងស្រី​នៅក្នុង​ពន្ធនាគារ​ក្រោយ​ពេល​មើល​ឃើញ​ស្ថានភាព​ស្គមខ្លាំង និង ញ័រដៃ​ញ័រជើង។

ទីតាំងផ្ទះមួយកកន្លែងស្ថិតនៅក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌខ្សែហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ដោយមានការពាក់ព័ន្ធនឹងកូវីដ-១៩។ (ជន ចាន់រ៉ែន)

ក្រសួង​សុខា​ភិបាល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​កូវីដ-១៩ប្រភេទ ដែលតា សម្រាក​ព្យាបាល​នៅ​ផ្ទះ​

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) សម្រាកព្យាបាលនៅផ្ទះ ដោយថា ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍ ជំងឺកូវីដ-១៩ និងការរស់នៅក្នុងបរិបទថ្មី។

យុវសិស្សជាច្រើនរូបធ្វើដំណើរចូលបរិវេណសាលារៀន ដោយមានទាំងការវាស់កម្ដៅ និងលាងសម្អាតដៃនឹងអាល់កុល ស្ថិតនៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

យូនីសេហ្វ ព្រមា​ន​ពី​ផល​ប៉ះពាល់​ជំងឺ​កូវីដ-១៩​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​និង​យុវជន​នៅ​កម្ពុជា​

អង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមានពីផលប៉ះពាល់ជំងឺកូវីដ-១៩ លើសុខភាពផ្លូវចិត្តរបស់កុមារនិងយុវជន​នៅកម្ពុជាជាច្រើនឆ្នាំតទៅមុខទៀត។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលបានយកសំណាកមកពីរាជធានីភ្នំពេញ និងប្រទេសថៃ។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

អ្នក​ជំងឺកូវីដ​២០​នាក់​ទៀត​បាន​ស្លាប់​ ខណៈ​ឆ្លង​ថ្មីជិត​២០០​នាក់

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន​២០​នាក់​ទៀត​បានស្លាប់ ខណៈអ្នក​ឆ្លងថ្មីមាន​ចំនួន ១៧៤​​នាក់​ប៉ុណ្ណោះ។

ក្រុមគ្រូពេទ្យបានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

លោក ហ៊ុន សែន ទទួលស្គាល់ថា ធ្វេស​ប្រហែស​ឱ្យ​ពលរដ្ឋបា្ររព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ទទួល​ស្គាល់​ថា លោក​មាន​ការ​​ធ្វេសប្រហែស​តាំងពី​ដើម​ទី ដែល​បណ្តែត​បណ្តោយ​ឱ្យរៀបចំ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​ ខណៈដែល​លោក​មាន​ការ​ភ្ញាក់ផ្អើល​ថា ត្រឹមរយៈពេល​៣​ថ្ងៃ វត្តពាក់កណ្ដាល​នៅ​រាជធានីភ្នំពេញ ​បាន​ឆ្លង​ជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ