សិស្សជាង១០០នាក់នៅខេត្ដឧត្ដរមានជ័យ មានអាការៈក្អួតចង្អោរ សង្ស័យពុលបង្អែម

យ៉ាងហោចណាស់សិស្សសាលា១៤០នាក់ មានអាការៈក្អួតចង្អោរ ចុកពោះ និងវិលមុខ​ជា​បន្ដប​ន្ទាប់ ក្រោយពួកគេបរិភោគបង្អែម​នៅសាលាយីស៊ូគ្រិះ​មួយ នៅស្រុកត្រពាំង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ កា​ល​​ពីល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកានេះ។

ពលរដ្ឋខេត្តបាត់ដំបងចោទក្រុមហ៊ុនកិនស្រូវ​មួយបង្ហូរទឹកស្អុយប៉ះពាល់សុខភាព

ប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងបានចោទម្ចាស់រោងម៉ាស៊ីនកិនស្រូវថា បានបង្ហូរកាកសំណល់ស្អុយនិងផ្សែងចេញពីផេះដែល​ចម្រាញ់ចេញពីអង្កាមចូលស្រះទឹក​ប្រើប្រាស់​ ដោយថាបណ្តាលឲ្យ​ប៉ះ​ពាល់សុខ​ភាពប្រជា​ពលរដ្ឋ​ប្រមាណ​​៤០គ្រួសារ។

ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការហូបអាហារពេលបុណ្យអុំទូក

រដ្ឋមន្រី្តក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណ:ជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន មុនទទួលទាន ជៀសវាងការពុលចំណីអាហារនិងជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យអុំទូក។

ភាគី​រោងចក្រ​វីងស្តារស៊ូ​ថា ​កម្មករ​​ដួល​សន្លប់​ដ៏​ច្រើន​បាន​ជាសះ​ស្បើយ​វិញ​ហើយ

ភាគី​រោងចក្រ​វីងស្តារស៊ូ បាន​ឲ្យ​ដឹង​ថា កម្មករ​ចំនួន ១៣៩​​នាក់ ដែល​បាន​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​កន្លង​មក​នេះ បានជា​សះ​ស្បើយ​ដូច​ធម្មតា​វិញ​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។ កញ្ញា គឹម ទៀង ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​វីងស្តារស៊ូ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៣ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់វីអូឌី​នៅ​ថ្ងៃ​នេះ​ថា កម្មករ​ដែល​បាន​ដួល​សន្លប់​ទាំង​នោះ មាន​សុខភាព​ល្អ​ធម្មតា​វិញ​ហើយ និង​អាច​ចូល​ធ្វើការ​ឡើង​វិញ​នៅ​ដើម​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ទទួល​បាន​ការ​សម្រាក​ព្យាបាល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក។

ក្រសួងសុខាភិបាល​រៀបចំពេទ្យសម្រាប់កីឡាករនិងប្រជាពលរដ្ឋក្នុងពេល​អុំទូក

ក្រសួងសុខាភិបាល​បានណែនាំឲ្យមន្ត្រីជំនាញរបស់ខ្លួន​ត្រៀមលក្ខណៈការពារសុខភាពដល់កីឡាករ កីឡាការនី និងប្រជាពលរដ្ឋ​ក្នុងឱកាសបុណ្យអុំទូកពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយភាពរស់រាយនិងថ្លែថ្នូរ មិនត្រូវប្រកាន់អ្នកមានឬអ្នកក្រទេ។​

បណ្តុំអង្គការ ជំទាស់នឹងការចុះកិច្ចព្រមព្រៀង​កម្មសិទ្ធិបញ្ញានៃឱសថជាមួយសមាជិកស៊ាន

បណ្តុំ​អង្គការសង្គមស៊ីវិល​និងបណ្តាញសហគមន៍នៅកម្ពុជា​ចំនួន១៦ធ្វើការ​ផ្នែកសុខភាព​ បានបង្ហាញជំហរ​ជំទាស់នឹងគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៃឱសថជាមួយសមាជិកស៊ាន​ ដោយថាកិច្ចព្រមព្រៀងនោះធ្វើប៉ះពាល់ដល់​ប្រជាពលរដ្ឋក្រីក្រ​នៅកម្ពុជា​។
មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika

ក្រសួងសុខាភិបាល​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​វីរុស​ហ្ស៊ី​កា​ចូលដល់​កម្ពុជា

ក្រសួង​សុខាភិបាលបាន​បដិសេធ​ព័ត៌មាន​ដែល​ថា​វីរុសហ្ស៊ី​កា​កំពុង​កើត​មាន​នៅ​តំបន់​មួយ​ចំនួន​ក្នុងប្រទេស​​កម្ពុជា ដោយ​ចាត់​ទុក​ព័ត៌មាន​នេះជាការ​យល់​ឃើញ​របស់​អ្នក​ផ្សព្វផ្សាយ​ដោយ​មិនបាន​ពិ​គ្រោះ​​​ជាមុន។

មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា

ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាពីការឆ្លងរាលដាលនៃមេរោគហ្សីកា បានព្រមានថា មនុស្សប្រមាណ២ពាន់លាននាក់រស់​នៅទ្វីបអាស៊ី និង​អាហ្រ្វិក ប្រឈមនឹងការឆ្លងមេរោគ ហ្សីកា។​

ក្រសួងសុខាភិបាល​រំលឹកឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឆ្លង​មេរោគហ្សីកា

ក្រសួងសុខាភិបាល​អំពាវនាវឲ្យប្រជាពលរដ្ឋ​ បង្កើនការប្រុងប្រយ័ត្នការឆ្លង​មេរោគ ហ្សីកា ខណៈមេរោគប្រភេទនេះ កំពុងឆ្លងរាលដាលនៅក្នុងប្រទេសជិតខាងកម្ពុជា។​
All articles loaded
No more articles to load