មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប (ដោយ បូ សាវី)

មន្ទីរពេទ្យគន្ធបុប្ផាទទួលព្យាបាលកុមាររបួសក្បាល១១៨នាក់អំឡុងពេលចូលឆ្នាំខ្មែរ

មន្ទីរពេទ្យគន្ធបុប្ឆាប្រកាសថាខ្លួនបានទទួលព្យាបាលកុមាររងរបួសក្បាល និងគ្រោះថ្នាក់ចរាចរណ៍ជាច្រើននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

WHO ថា មនុស្ស​ជិត​២​ពាន់​លាន​នាក់​កំពុង​បរិភោគ​ទឹក​កខ្វក់

អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​កែ​លម្អ​ដ៏​សមរម្យ​ គឺ​ជា​ភាព​ចាំ​បាច់​ក្នុង​ការ​ធានា​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​អនាម័យ​នៅ​ទូទាំង​ពិភព​លោក ដោយ​អង្គការ​នេះ​ព្រមាន​ថា មនុស្ស​ជិត ២​ពាន់​លាន​នាក់ បច្ចុប្បន្ន​នេះ កំពុង​ប្រើ​ប្រាស់​ទឹក​ផ្ទុក​ទៅ​ដោយ​កាល​សំណល់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​ភូមិ​៣៧​នាក់​ធ្លាក់​ខ្លួន​ឈឺ​ក្អួត​ចង្អោរ​ក្រោយ​បរិភោគ​ទឹក​ឆៅ​នៅ​បាត់ដំបង

យ៉ាងហោចណាស់​មនុស្ស ៣៧​នាក់ នៅខេត្ត​បាត់ដំបង បាន​ធ្លាក់​ខ្លួន​ឈឺ និង​មាន​អការ​ក្អួត​ចង្អោរ​រាគរូស បន្ទាប់​ពី​​ពួកគេ​ទទួល​ទាន​ទឹក​គ្មាន​អនាម័យ ព្រម​ទាំង​ប្រឈម​នឹង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង។ នេះបើយោងតាមវេបសាយនគរបាលជាតិ។

មនុស្សជាង៣០នាក់ពុលអាហារក្នុងពិធីបុណ្យមួយ​នៅបាត់ដំបង

មន្ត្រីសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន​៣៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីពុលចំណីអាហារក្នុងពិធីបុណ្យបច្ច័យបួនមួយកន្លែង សង្កាត់អូរចា ក្រុងបាត់ដំបង កាលពីម្សិលមិញ។​

ព្រះសង្ឃនិងដូនជីនៅខេត្តបាត់ដំបងពុលអាហារសង្ស័យមកពីទឹកសណ្ដែក

ព្រះសង្ឃ និងដូនជីជាច្រើននាក់ នៅឃុំមួយ ក្នុងខេត្តបាត់ដំបង បានពុលចំណីនិងក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានបរិភាគទឹកសណ្ដែក។

លោក បេអាត រីច្នឺ លាលែងពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលល្បីខាងសង្គ្រោះជីវិតកុមារដោយឥតគិតថ្លៃ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ (Baet Richner) បានលាលែងពីតំណែងរបស់លោកពីប្រធានគ្រប់គ្រងមន្ទីរពេទ្យ ដោយ​សារ​មាន​ជំងឺ​ធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាលថានឹងលុបបំបាត់ជំងឺរបេងឲ្យអស់នៅក្នុងឆ្នាំ២០៣០

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលជំរុញឲ្យមន្ដ្រីរបស់ខ្លួន រុករកអ្នកផ្ទុកមេរោគរបេងឲ្យបានពីបួន​ម៉ឺន​នាក់ក្នុងមួយឆ្នាំ ដើម្បីឲ្យពួកគេទទួលថ្នាំបំចាត់មេរោគនេះ ដោយថាកម្ពុជានឹងលុបបំ​បាត់នូវ​ជំងឺរបេងឲ្យអស់នៅ​​ឆ្នាំ​២០​១៣០ខា។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​ជាង​១​ម៉ឺន​នាក់​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្នុង​ខែ​មីនា​នេះ

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជាង ១​ម៉ឺន​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ក្នុង​ខែ​មីនា​នេះ។ ក្នុង​របាយការណ៍​មួយ​ដែលបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ បាន​រក​ឃើញ​កុមារ​កម្ពុជា​ដល់​ទៅ ១១,៦០៦​នាក់ ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ នៅ​ក្នុង​ចំណោម​កុមារ​កម្ពុជា ៧​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ពីរ​សាខា
ស្វែង សុជាតា និងគ្រូក្មេង

ក្រសួង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​របស់​តារា​សម្ដែង ​ស្វែង សុជាតា

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​​ការ​ចុះ​ផ្សាយ​​អត្ថបទ​មួយ ដែល​និយាយ​ថា តារា​សម្ដែង​ស្រី​ម្នាក់​លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ផ្សំ​ឡើង​ពី​រុក្ខជាតិ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ថា “ស្វែង​ សុជាតា លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ផ្សំ​ដោយ​ប្ដី​ក្មេង​ជា​គ្រូ​ឱសថ” ដោយ​តារា​សម្ដែង​រូប​នេះ​អះ​អាង​ប្រាប់​កាសែត​នេះ​ថា ថ្នាំ​នោះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដាច់​គ្រឿង​ញៀន។
All articles loaded
No more articles to load