ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan

អតីតបុគ្គលិកកាសែត ខ្មែរថាមស៍ ចោទចាងហ្វាងកាសែតមួយនេះថា បៀតបៀនផ្លូវភេទ

អតីតបុគ្គលិកស្រីម្នាក់ ដែលបម្រើការនៅស្ថាប័នកាសែត ខ្មែរថាមស៍ ចោទប្រកាន់ចាងហ្វាងកាសែតមួយនេះថា បានបៀតបៀនផ្លូវភេទ តាមរយៈការផ្ដល់ប្រាក់ជាថ្នូរនឹងការចង់រួមដំណេកជាមួយនាង។

សង្គមស៊ីវិលជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្កើនកិច្ចគាំពារសង្គមដល់កម្មករធ្វើការងារតាមផ្ទះ

ក្រុមអង្គការសង្គមស៊ីវិល បានស្នើទៅរដ្ឋាភិបាល​ឲ្យ​យកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មករដែលធ្វើការងារតាមផ្ទះ និងបង្កើនកិច្ចគាំពារផ្សេងទៀត ដែលត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។

ជនជាតិ​ម៉ុងតាញ៉ា​៤​នាក់ដែលស្វែង​​រក​សិទ្ធិ​ជ្រក​កោន ត្រូវ​បាន​បញ្ជូន​ទៅ វៀតណាមវិញ

កាលពីថ្ងៃសុក្រ មន្ត្រី​កម្ពុជា​បាន​បញ្ចូន​​ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា​បួន​នាក់​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ត្រឡប់​ទៅ​ប្រទេសវៀតណាមវិញ​ ខណៈ​ដែលអ្នកនៅសល់ជិត៣០​នាក់ផ្សេងទៀត​​នៅ​ទីក្រុងភ្នំពេញ​កំពុង​ស្ថិតក្នុ​ងភាព​មិន​ច្បាស់​លាស់។

ជនជាតិ​អាមេរិក​​ឈ្មោះ Pope Danny Lee អាយុ​ ៦០​ឆ្នាំ​ ត្រូវបាន​ឃាត់​ខ្លួន​ក្រោម​ការ​ចោទ​ថា ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ពេស្យាចារ​កុមារី​ ៥​នាក់ នៅល្ងាច​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ

អង្គការ​មួយ ​លើក​ឡើង​ថា​​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​បាន​ផ្លាស់​ប្ដូរ​ទម្រង់​ថ្មី

អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ដែល​ហៅ​កាត់​ថា​ APLE បាន​លើក​ឡើង​ថា​ បទល្មើស​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​បាន​ផ្លាស់​ប្ដូរ​ទម្រង់​ថ្មី​តាមរយៈ​កិច្ច​ការ​មនុស្សធម៌​របស់​ជនល្មើស​ដែល​បាន​ទិញ​ទឹក​ចិត្ត​អាណាព្យាបាល និង​ជនរងគ្រោះ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ជា​បន្ទាន់។

ទិត្យ រ៉ន

ក្រុម​ស៊ើប​អង្កេត​រដ្ឋាភិបាល​បំភ្លឺ​ថា អតីត​សកម្មជន CNRP ស្លាប់​ក្នុង​ពន្ធនាគារ​បណ្ដាល​មក​ពី​​ញៀន​ស្រា​

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​របស់​រដ្ឋាភិបាល​ បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​សន្និដ្ឋាន​ថា​ ករណី​អតីត​សកម្មជន​បក្ស​ប្រឆាំង​ លោក​ ទិត្យ​ រ៉ន​ ស្លាប់​ក្នុង​ពន្ធនាគារ​មក​ពី​ញៀន​ស្រា​ មិនមែន​ជា​ការ​ធ្វើទារុណកម្ម​ពី​មន្ត្រី​ពាក់ព័ន្ធ​ទេ​។

ហ៊ុន សែន

លោក ហ៊ុន សែន ណែនាំអ្នកព័ត៌មានតំបន់អាស៊ីគោរពសីលធម៌មិនជេរប្រមាថ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់អ្នកសារព័ត៌មាននៅតំបន់អាស៊ីឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយដោយជេរប្រមាថញុះញង់ឱ្យមានការរើសអើងកើតជាសង្រ្គាម ឬហិង្សាផ្សេង។​

ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧

HRW ទាមទារជាថ្មីឲ្យរដ្ឋាភិបាលឈប់​​រឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា

អង្គការសិទ្ធិមនុស្សអន្ដរជាតិ បាន​ទាមទារជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើសេរីភាពសារព័ត៌មាន ចំពេល​ដែល​កម្ពុជារៀបចំសន្និសីទអន្ដរជាតិមួយនៅក្នុងសប្ដាហ៍នេះ។

នំបញ្ចុក

មេប៉ុស្តិ៍ម្នាក់នៅកំពង់ចាមត្រូវដកពីតួនាទី ក្រោយហាមឃាត់ពលរដ្ឋមិនឱ្យជុំគ្នាហូបនំបញ្ចុក

អភិបាលខេត្តកំពង់ចាម ឱ្យដឹងថា គណ:បញ្ជាការឯកភាពបានសម្រេចដកតួនាទីមេប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ម្នាក់ មកកាន់ស្នងការនគរបាលខេត្ត ក្រោយពីមេប៉ុស្តិ៍រូបនេះចុះហាមឃាត់ពលរដ្ឋមិនឱ្យជួបជុំគ្នាដើម្បីហូបនំបញ្ចុក។

នំបញ្ចុក

សមត្ថកិច្ចមូលដ្ឋានខេត្តកំពង់ចាម​ហាមឃាត់អតីតសកម្មជន​បក្សប្រឆាំងជួបជុំគ្នាហូបនំបញ្ចុក

អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ចាម អះអាងថា អាជ្ញាធរមូលដ្ឋានបានចុះមកហាមឃាត់ពួកគាត់មិនឱ្យជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬ​ជូនដំណឹងទៅអាជ្ញាធរជាមុន។

ទួន សំអាត និង ចាន់ សុផល

អតីតសកម្មជនបក្សប្រឆាំង២រូបនៅពោធិ៍សាត់ធ្លាក់ខ្លួនឈឺ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ

ក្រុមគ្រួសារអតីតសកម្មជនបក្សប្រឆាំង២នាក់នៅស្រុកវាលវែង ខេត្តពោធិសាត់ បារម្ភពីសុវត្ថិភាពឪពុក និងស្វាមី​របស់​ពួគេ ក្រោយ​ពីធ្លាក់ខ្លួនឈឺ ខណៈកំពុងជាប់ឃុំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ